ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
WTO ទម្លាក់ការព្យាករពាណិជ្ជកម្មពិភពលោក

ក្រុងហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្យាករនៅថ្ងៃអង្គារថា ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០១៩ នេះ រំពឹងថានឹងកើនឡើងកាន់តែទាប ដោយលើកឡើង​ពី  «ភាពតានតឹង» ដែលរីករាលដាល និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។ ក្នុងឯកសារព្យាករបឋមរបស់ខ្លួនកន្លងមក​ អង្គការ WTO បានព្យាករថាកំណើនពាណិជ្ជកម្មនឹងកើនឡើង ៣,៧ ភាគរយនៅឆ្នាំនេះ ប៉ុន្តែអង្គការនេះបានកែតម្រូវការព្យាករនោះទម្លាក់មកនៅត្រឹម ២,៦ ភាគរយ ដែលបង្ហាញពីការឆ្លាក់ចុះពីកំណើន ៣ ភាគរយ ដែលបានកត់ត្រាកាលពីឆ្នាំ២០១៨ ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០១៩


ក្រុមហ៊ុន TOTAL បង្កើនផលិតកម្មប្រេងនៅប្រទេសអង់ហ្គោឡា

ក្រុងប៉ារីស៖ ក្រុមហ៊ុនប្រេងឈានមុខគេ Total របស់ប៉ារាំង បានឱ្យដឹងកាលពីថ្ងៃអង្គារ៍ថាខ្លួនបានចាប់ផ្តើមដំណើរការផលិតកម្មប្រេងឆៅនៅផ្នែកទី២ នៃទីតំាងផលិតកម្មប្រេង Kaombo របស់ខ្លួនក្នុងសមុទ្រនៃប្រទេសអង់ហ្គោឡា ដែលជាប្រទេសផលិតប្រេងឈាន​មុខគេទី២ ក្នុងអនុតំបន់អាហ្រ្វិកសាហារ៉ា។ ក្រុមហ៊ុននេះបានឱ្យដឹងថា ទីតាំងផលិត ស្តុក និងចែកចាយប្រេង Kaombo Sul នឹងបន្ថែមប្រេងចំនួន ១១៥ ០០០ បារ៉ែលក្នង១ថ្ងៃ និងបង្កើនសមត្ថភាពផលិតជារួមដល់ ២៣០ ០០០ បារ៉ែល ស្មើនឹង ១៥% នៃការផលិតរបស់ប្រទេសអង៉ហ្គោឡា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ ២០១៩


ថៃពិចារណាដាក់កម្រិតកម្ចីទិញរថយន្ត

ក្រុងបាងកក៖ ធនាគារកណ្តាលថៃបានចាប់ផ្តើមការត្រួតពិនិត្យកម្ចីទិញរថយន្តបន្ទាប់ពីមានការរកឃើញថា យុទ្ធនាការទីផ្សារមួយចំនួនបានបង្ហាញលក្ខខណ្ឌកម្ចីបែបធូររលុងសម្រាប់ការអនុម័តកម្ចីរទិញថយន្ត ជាពិសេសការផ្តល់ការលើកទឹកចិត្តនៅពេលទទួលកម្ចីបន្ថែម និងផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់។ កម្ចីទិញរថយន្តបានកើនឡើង ១២,៦% កាលពីឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ដែលមានការកើនឡើង​៨,៤% ប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ ២០១៩


ក្រុមហ៊ុនអាកាសចរណ៍ចិនរាយការណ៍លទ្ធផលហិរញ្ញវត្ថុចម្រុះ

ក្រុងប៉េកំាង៖ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរបស់ប្រទេសចិន បានបង្ហាញលទ្ធផលហិរញ្ញវត្ថុផ្សេងៗសម្រាប់ឆ្នាំ២០១៨ ប៉ុន្តែបានប្រមានអំពីឧបសគ្គកាន់តែខ្លាំងនៅឆ្នាំខាងមុខនេះ ដែលអាចបន្តរារាំងដល់ប្រាក់ចំណេញ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះបានឱ្យដឹងនៅក្នុងរបាយការណ៍ប្រាក់ចំណេញមួយដែលផ្ញើទៅផ្សារហ៊ុនហុងកុងកាលពីល្ងាចថ្ងៃសុក្រ ដែលបង្ហាញនៃការធ្លាក់ចុះប្រាក់ចំណេញភាគច្រើនដោយសារតែការចំណាយលើប្រតិបត្តិការកើនឡើង និងការបង្កើនតម្លៃប្រេងយន្តហោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ ២០១៩


ALIBABA បង្កើតការងារជាង៤០លានកន្លែងនៅឆ្នាំ២០១៨

ក្រុងហ្សិនចិន៖ នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូវនិច Alibaba របស់ប្រទេសចិនបានបង្កើតការងារ ៤០,៨២ លានកន្លែង។ ក្នុងនោះ គេហទំព័រពាណិជ្ជកម្ម  អេឡិចត្រូវនិចរបស់ក្រុមហ៊ុននេះរួមទាំងគេហទំព័រ Tao-bao បានផ្តល់ការងារចំនួនប្រហែល ១៥,៥៨ លានកន្លែងសម្រាប់អ្នកលក់រាយអនឡាញកាលពីឆ្នាំមុន ហើយក៏បានជួយបង្កើតការងារ ២៥,២៤ លានកន្លែងសម្រាប់វិស័យផលិតកម្ម និងវិស័យរបស់សេវាកម្មលក់រាយអនឡាញផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០១៩


  • ស្រីលង្កាចាប់ផ្តើមសង់រោងចក្រចម្រាញ់ប្រេងតម្លៃជិត $៤ពាន់លាន
  • បារាំងនិងចិនអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអ៊ឺរ៉ុប-ចិន
  • វៀតណាមសង្ឃឹមថា កូរ៉េនឹងវិនិយោគកាន់តែច្រើន
  • អ៊ីតាលី-ចិនចុះហត្ថលេខាគម្រោងផ្លូវសូត្រ
  • ចិនត្រូវបានចាត់ទុកថាជាប្រទេសមានចំណូលខ្ពស់
  • សង្រ្គាមពាណិជ្ជកម្មរបស់លោកត្រាំធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាងបង់ ៧.៨ ប៊ីលានដុល្លារ
  • ការស្នើសុំប៉ាតង់អន្តរជាតិជាង៥០% មកពីតំបន់អាស៊ី
  • កង្វះស្បៀងអាហារនៅកូរ៉េខាងជើង
  • សេដ្ឋកិច្ចរបស់ប្រទេសតួកគីបានចាប់ផ្តើមឈានចូលទៅក្នុងការធ្លាក់ចុះ
  • ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់អង្គការ OECD