ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
IMF ជំរុញឱ្យបានរាំងពន្លឿនការធ្វើកំណែទម្រង់

ក្រុងប៉ារីស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទបានព្រមានប្រទេសបារាំងថាបំណុលសាធារណៈរបស់ប្រទេសនេះមានកម្រិត «ខ្ពស់ខ្លាំងពេកពីភាពកក់ក្តៅ» ដោយអំពាវ​នាវឱ្យប្រទេសត្រូវដោះស្រាយបញ្ហានេះតាមរយៈការបង្កើនល្បឿនការកែទម្រង់ចំណាយ។ ក្នុងរបាយការណ៍មួយដែលលើកឡើងពីការរកឃើញបឋមនៃបេសកម្មឆ្នាំ២០១៩ របស់ខ្លួន​ មូលនិធិ IMF បានឱ្យដឹងថា កំណែទម្រង់ពន្ធនិងកំណែទម្រង់ទីផ្សារការងារបានជួយរក្សា​សេដ្ឋកិច្ចឱ្យមានភាពរស់រវើក ទោះបីជាមានការថមថយកំណើនក៏ដោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


ក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្មធ្វើឱ្យផ្សារហ៊ុនអាស៊ីធ្លាក់ចុះ

ក្រុងហុងកុង ៖ តម្លៃផ្សារហ៊ុនអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មពិភពលោកដែលបានបន្តដាក់សម្ពាធលើទីផ្សារមួយនេះ។ ក្តីបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ន្មានថ្ងៃថ្មីៗនេះ ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងប្រទេសម៉ិកស៊ិកជាមួយនឹងការដាក់ពន្ធនាំចូល ដែលនេះជាការបន្ថែមក្តីបារម្ភទៅលើសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក​ និងចិន ដែលមិនទាន់មានសញ្ញាដំណោះស្រាយទាល់តែសោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


ប្រេស៊ីលផ្អាកនាំចេញសាច់គោទៅប្រទេសចិន

ក្រុងរីយ៉ូដឺហ្សាណេរ៉ូ ៖ រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានផ្អាកការនំាចេញសាច់គោទៅកាន់ប្រទេសចិនបន្ទាប់ពីករណីជំងឺគោឆ្កួត ត្រូវបានរកឃើញ​នៅក្នុងរដ្ឋ Mato Grosso ដែលជាមជ្ឈមណ្ឌលកសិកម្មរបស់ប្រទេសនេះ។ សូមបញ្ជាក់ថា ប្រេស៊ីល​គឺជាប្រទេសនាំចេញសាច់គោ និងបក្សីធំជាងគេរបស់ពីភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


ថៃ-មីយ៉ាន់ម៉ាចុះកិច្ចព្រមព្រៀងបើកបរឆ្លងព្រំដែន

ក្រុងបាងកក ៖ ប្រទេសថៃ និងមីយ៉ាន់ម៉ា រំពឹងថានឹងមានរថយន្តធ្វើដំណើរតាមផ្លូវ៣ ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ក្នុងខែកញ្ញាខាងមុខនេះនៅក្នុងវិធានការមួយដែលត្រូវបាន​បង្កើតឡើងដើម្បីជម្រុញសេដ្ឋកិច្ចតំបន់។ លោក Phiranphon Thawonsuphacharoen ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងដឹកជញ្ជូនថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីចុងសប្តាហ៍មុនថា ប្រទេសនីមួយៗនឹងត្រូវបានផ្តល់អជ្ញាប័ណ្ណចំនួន ១០០​ សម្រាប់ប្រតិបត្តិករដឹកជញ្ជូនរបស់ខ្លួនដែលអាចឱ្យអ្នកបើកបរធ្វើដំណើរបានចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រចូលទៅក្នុងតំបន់ខាងក្នុងរបស់ប្រទេសទាំងពីរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០១៩


ទីផ្សារអចលនទ្រព្យនៅហូជីមិញនឹងងើបឡើងវិញក្នុងឆ្នាំនេះ

ប្រទេសវៀតណាម ៖ ភ្នាក់ងារសារព័ត៌មាន​ Viet Nam News បានរាយការណ៍មកកាលពីថ្ងៃសុក្រកន្លងមកថា ទីផ្សារផ្ទះក្នុងទីក្រុងហូជីមិញនឹងងើបឡើងវិញព្រោះតែមានការគាំទ្រពី​រដ្ឋាភិបាល។ ក្រុមហ៊ុនអចលនទ្រព្យបាននិយាយថា អាជ្ញាធរបានលុបបំបាត់ឧបសគ្គដែលពួក​គេបានជួបប្រទះក្នុងគម្រោងអចលនទ្រព្យចំនួន ១២៤ គម្រោង ហើយវាអាចនឹងជួយ​បង្កើនការផ្គត់ផ្គង់អាផាតមិនយ៉ាងច្រើនផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០១៩


  • ថៃកាត់បន្ថយគោលដៅនំាចេញពី៨% មកស្មើនឹង៣%
  • សង្រ្គាមពាណិជ្ជកម្មប៉ះពាល់ក្រុមហ៊ុនអាកាសចរណ៍
  • វៀតណាមមានសក្តានុពលខ្លាំងក្នុងទីផ្សាររមណីយដ្ឋាន
  • ALIBABA សម្លឹងចុះបញ្ជីនៅផ្សារហ៊ុនហុងកុង
  • TOYOTA នឹងសាងសង់រោងចក្រនៅមីយ៉ាន់ម៉ា
  • ការវិនិយោគលើអចលនទ្រព្យសម្រាប់ធ្វើអាជីវកម្មសិង្ហបុរីកើនឡើង ៧២%
  • វៀតណាមស្ថិតក្នុងចំណោមគោលដៅកំពូលទាំង៣របស់អាស៊ាន សម្រាប់ ការវិនិយោគទុនឯកជន
  • និន្នាការវិនិយោគរួមគ្នាលើគម្រោងខុនដូនៅថៃកើនឡើង
  • OECD ទម្លាក់ការព្យាករកំណើនសកល
  • សេដ្ឋកិច្ចជប៉ុនប្រសើរជាងការរំពឹងទុកនៅត្រីមាសទី១