ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ភាពរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ផលិតកម្មស្រូវប្រាំង និងការនាំចេញ

ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គបានចេញសេចក្តីប្រកាសព័ត៌មានកាលពីសប្តាហ៍មុនថា កម្ពុជានឹងបណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងគ្រោះរាំងស្ងួតខ្លាំងដែលអូសបន្លាយពីពេលនេះរហូតដល់ខែមករា ឆ្នាំ២០២០។​ ភាពរាំងស្ងួតនេះនឹងធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ស្រូវរដូវប្រាំងរបស់កម្ពុជាដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញអង្ករ ខណៈ ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងធ្លាក់ចុះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩


ក្រុមហ៊ុនចិនគ្រោងវិនិយោគលើថាមពលពីសំរាមនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនចិន Li Yu Heng Cambodia Construction បានបង្ហាញផែនការវិនិយោគការកែច្នៃសំរាមបំប្លែងទៅជាថាមពលនៅខេត្តព្រះសីហនុ ដើម្បីរួមចំណែកដល់ការបង្កើនតម្រូវការអគ្គីសនី ខណៈសកម្មភាពអាជីវកម្ម និងការវិនិយោគកំពុងកើនឡើងនៅខេត្តនេះ។ កាលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោក Yang Hong Hao ប្រធានក្រុមហ៊ុនខាងលើ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍ ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ពុជានឹងរៀបចំពិព័រណ៍វិស័យសំណង់លើកទី៦នៅខែក្រោយ

ភ្នំពេញ៖ ពិព័រណ៍ឧស្សាហម្មសំណង់នៅកម្ពុជា អន្តរជាតិលើកទី៦នេះ នឹងត្រូវរៀបចំឡើងនៅកោះពេជ្រ ចាប់ពីថ្ងៃទី៥-៧​ ខែធ្នូ​ ឆ្នាំ២០១៩​ខាងមុខ។ ព្រឹត្តិការណ៍នឹងមានក្រុមហ៊ុនចូលរួមដូចជា ក្រុមហ៊ុនផលិតសម្ភារសំណង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន​ ក្រុមហ៊ុនរចនាប្លង់ និងវិស័យធនាគារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩


ឥណ្ឌាគ្រោងនឹងបើកសភាពាណិជ្ជកម្មនៅកម្ពុជា

ភ្នំពេញ៖ ឥណ្ឌាគ្រោងនឹងបើកសភាពាណិជ្ជកម្មនៅកម្ពុជា ដើម្បីបម្រើជាមជ្ឈមណ្ឌលព័ត៌មាន ការវិនិយោគ និងពាណិជ្ជកម្ម ដែលផ្តល់ដល់ពាណិជ្ជករ និងការវិនិយោគរវាងប្រទេស​ទាំង២។ ពាណិជ្ជម្មសរុបរវាងប្រទេសទាំង២ កាលពីឆ្នាំ២០១៦ មានចំនួន ១៥៣,១៥លានដុល្លារ ធ្លាក់ចុះ១៨,៥៥% បើធៀបនឹងឆ្នាំ២០១៥។ ទោះជាយ៉ាងនេះក្តី ទិន្នន័យបានកត់សម្គាល់ពីការរីកចម្រើននៃពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងរយៈពេល ២-៣ ឆ្នាំ ចុងក្រោយនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩


របាយការណ៍ៈ គុណភាពការងារនៅកម្ពុជាមានភាពល្អប្រសើរ

ភ្នំពេញ៖ របាយការណ៍ដែលមានចំណងជើងថា «អនាគតការងារនៅកម្ពុជា តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ» ចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញថា ក្នុងចំណោម​ការងារជាង ៨លានការងារនៅកម្ពុជា មាន ៣៧% ជាការងារមានប្រាក់ឈ្នួល ដែលភាគច្រើនផ្តល់ប្រាក់ចំណូលខ្ពស់ និងការពារអត្ថប្រយោជន៍បន្ថែមដល់កម្មករ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ៦៣% ទៀតនៅតែជាការងារបែបប្រពៃណីនៅឡើយ ដែលមិនទាន់បានធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចទំនើប។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • ចំណូលបានពីការប្រមូលពន្ធដាររយៈពេល១០ខែ កើនឡើង២៨ភាគរយ
  • តំណក់ប្រេងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំក្រោយ
  • កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនខ្លាំង
  • កម្ពុជារំពឹងមានជើងហោះហើរត្រង់កាន់តែច្រើនពីចិន
  • កម្ពុជារំពឹងថាការនាំចេញទៅចិននឹងបន្តកើនឡើង
  • ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើរកើនដល់ជាង$៤ពាន់លាន
  • AIRBUS ចាប់អារម្មណ៍ទីផ្សារអាកាសចរណ៍កម្ពុជា
  • កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធនាគារអាស៊ាននៅខែនេះ
  • តំបន់ទេសចរណ៍ ២៦កន្លែង ត្រូវបានក្រសួងចាត់ទុកជារមណីយដ្ឋានគំរូ
  • ក្រុមហ៊ុន SMART បានរួមចំណែកជិត$៤០០លានដល់សេដ្ឋកិច្ចកម្ពុជា