ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រសួងជំរុញឱ្យយកផលិតផលគុណភាពល្អៗចុះបញ្ជី GI

ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​លើកទឹកចិត្ត​ឲ្យ​អង្គការ​អភិវឌ្ឍន៍​នានា​ស្វែងរក​ផលិតផល​សក្តានុពល​នៅតាម​តំបន់​នីមួយៗ​ដើម្បី​យកមក​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ(GI) ​ឲ្យ​បាន​​កាន់តែ​ច្រើន​ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​កិត្តិនាម​នូវ​ផលិតផល​ទាំងនោះ និង​ជំរុញ​ការនាំចេញ​។ មកដល់​ពេលនេះ​មាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ចំនួន ៣ នៅ​កម្ពុជា​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​សម្រេច​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ ដែល​រួមមាន ម្រេចកំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះទ្រង់​ (​ខេត្តក្រចេះ​) ចំណែក​ក្រុមហ៊ុន​បរទេស​ដែល​បាន​យក​ផលិតផល​របស់​ខ្លួន​មក​ចុះបញ្ជី​នៅ​កម្ពុជា រួមមាន ស្រា​សំប៉ាញ «Champagne» របស់​បារាំង និង​ម៉ាក​កាហ្វេ DoiTung Coffee មកពី​ប្រទេសថៃ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២០


ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ៣០ភាគរយ

ភ្នំពេញ៖ យោងតាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ នៅឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១តោន​ មាន​តម្លៃ​ ៣៧៦​លាន​ដុល្លារ កើនឡើង​ ៣០ភាគរយ​ ធៀប​នឹង​​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​២០១៨។ លោក ឃួន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ច្បាប់​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ឱ្យដឹងកាលពី​ថ្ងៃ​ចន្ទ​ថា កំណើន​នៃ​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា ដោយសារ​តែ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង ទោះបី​ស្ថិត​ក្នុង​ល្បឿន​យឺត​ក៏ដោយ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២០


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃ កើនដល់ជាង ៩ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាម​ទិន្នន័យ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​កាលពី​ឆ្នាំ​២០១៩ កើនឡើង ៧,១៤ភាគរយ​ រហូត​ដល់​ជាង​ ៩ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ កាលពី​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​សម្រេច​បាន ៨,៤ពាន់​លាន​ដុល្លារ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២០


ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស មានកំណើនជាង ២៧ភាគរយ

ភ្នំពេញ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ថ្ងៃទី​ ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា កំណើន​នៃ​ការនាំចេញ​ផលិតផល​ពី​បណ្តា​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​មាន​តម្លៃ​សរុប​រហូតដល់ ២ ៦៨៨លាន​ដុល្លារ​ កើនឡើង​ប្រមាណ​ជាង ២៧ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ គិត​ត្រឹម​ឆ្នាំ​២០១៩ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​មាន​សរុប​ចំនួន ៥៤ ដោយមាន​ក្រុមហ៊ុន​វិនិយោគ ៤៦៥ និង​មាន​កម្មករ​ប្រមាណ​ជាង ១០ ​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២០


កម្ពុជាបញ្ចុះថ្លៃអគ្គិសនី ដើម្បីរក្សាភាពប្រកួតប្រជែង

ភ្នំពេញ៖ ​រដ្ឋាភិបាល​នឹង​ធ្វើការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ ៤០ ​រៀល​ ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង សម្រាប់​វិស័យ​ឧស្សាហកម្ម ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២០


  • ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកកើនជិត ៤០%
  • KRC នឹងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលកសិកម្មនៅមណ្ឌលគិរី
  • ការប្រមូលចំណូលពន្ធដារឆ្នាំ២០១៩ កើនលើសផែនការ ២៣%
  • អ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជាកើនឡើងជាង ១០%
  • កម្ពុជាត្រូវការស្វាយ ៣០០តោន ១ថ្ងៃដើម្បីកែច្នៃ
  • មន្ត្រី៖ គម្រោងកែលម្អផ្លូវជាតិលេខ៣ សម្រេចបានជិត ៥០ភាគរយ
  • ចំណែកប្រាក់រៀលក្នុងសេដ្ឋកិច្ចកើនដល់ ៣៣%
  • ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុនកើនជិត ១៣% រយៈពេល ១១ខែ
  • រោងចក្រវេចខ្ចប់ផ្លែឈើស្រស់បានបើកដំណើរការជាផ្លូវការ
  • ក្រុមហ៊ុនចិនធំមួយប្រកាសដាំកប្បាសលើដី ១សែនហិចតានៅកំពង់ស្ពឺដើម្បីបង្កើនជីវភាពកសិករ