ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
គោលការណ៍ស្ថិរភាពហិរញ្ញវត្ថុនឹងត្រូវពង្រីក

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ សមាគមធនាគារនៅកម្ពុជា (ABC) តំណាងដោយលោក អ៊ិន ចាន់នី និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា​(AmCham)​ តំណាងដោយលោក Allen Tan បានចុះអនុស្សរណ:នៃការយោគយល់ (MoU) ផ្តោតលើការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយស្ថិរភាពនៅក្នុងសហគមន៍អាជីវកម្មកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០


ក្រុមហ៊ុន PERSON & PEOPLE GROUP ចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Person & people Group ដែលមានជំនាញក្នុងការផលិតម៉ាស៊ីន និងឧបករណ៍ពាក់ព័ន្ធនឹងវិស័យសុខាភិបាល មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញការចាប់អារម្មណ៍ចំពោះការចូលមកបើករោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា ខណ:ផលិតផលនេះកំពុងមានតម្រូវការយ៉ាងច្រើននៅទីផ្សារអន្តរជាតិ។ យោងតាមស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ បច្ចុប្បន្នការវិនិយោគផ្ទាល់របស់កូរ៉េនៅកម្ពុជា (FDI) មានតម្លៃជាង ៤,៤៧ពាន់លានដុល្លារ​ស្មើនឹងក្រុមហ៊ុនជាង២០០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០


CDC អនុម័តគម្រោងចំនួន៧ ក្នុងតម្លៃសរុបជិត $៧២លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន​៧ ស្មើនឹងទុនវិនិយោគ​សរុបជិត ៧២លានដុល្លារ គិតចាប់ពីដើមខែសីហាមកដល់ថ្ងៃពុធម្សិលមិញ។ គម្រោង​ទាំងនេះនឹងបង្កើតការងារជិត៣០០០កន្លែង។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Newtoshi Homewear Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាស់​ ស្រោមដៃ កាបូប ថង់យូរដៃ និងសម្ភារ:ផ្ទះបាយ​ ក្រុមហ៊ុន Tokyo Happy Ice Cream Co., Ltd គម្រោងបង្កើតរោងចក្រការ៉េម ក្រុមហ៊ុន Rong Xing Pager Industrial Co., Ltd គម្រោងបង្កើតរោងចក្រកេសកាតុង ក្រុមហ៊ុន K&K Pipe (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតទុយោទឹក ក្រុមហ៊ុន Ray Power Supply Co., Ltd គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ក្រុមហ៊ុន Cam-Icare Co.,Ltd គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងប្រអប់ និង ក្រុមហ៊ុ​ន Forever Fug Garment Co.,Ltd បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០


រដ្ឋាភិបាលចាប់ផ្តើមបន្តឧបត្ថម្ភប្រាក់ជុំទី២ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលមានជំងឺកូវីដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី២ ដែលមានរយ:ពេល២ខែគឺខែសីហា និងខែកញ្ញា ឆ្នាំ២០២០ នេះ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុំទី២ តាមរយ:សេវាកម្មផ្ទេរប្រាក់វីងនឹងចំណាយថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក ជូនដល់ពលរដ្ឋចំនួនជាង២,៦លាននាក់ សម្រាប់ខែសីហា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០


ក្រុមហ៊ុនចិនចាប់អារម្មណ៍ប្រមូលទិញផ្លែឈើស្រស់ពីកម្ពុជា

ភ្នំពេញ៖   រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទបានអោយដឹងថា ក្រុមហ៊ុនចិនចាប់អារម្មណ៍វិនិយោគប្រមូលទិញផ្លែឈើស្រស់កម្ពុជាសម្រាប់ការកែច្នៃ ​និងវេចខ្ចប់ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនធៀនធៀនបានសិក្សារួចហើយពីគុណភាពនៃផលិតផលផ្លែស្វាយ​ មៀន​ ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា។ ក្នុងរយ:ពេល៧ខែ ឆ្នាំ២០២០ នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង ២,៦៨លានតោន ដោយមានផលិតផលកសិកម្មចំនួន ៦១មុខ ទៅ ៥៩ប្រទេស។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២០


  • កម្ពុជារំពឹងទាក់ទាញវិនិយោគគិនកូរ៉េខាងត្បូងបង្កើតរោងចក្របន្ថែមទៀត
  • ការនាំចេញផលិតផលពីស្ករគ្រប់ប្រភេទធ្លាក់ចុះ ៤៤ភាគរយ
  • កម្ពុជានាំចេញគ្រឿងអលង្ការ និងត្បូងក្នុងតម្លៃជាង $១,៣ពាន់លាន
  • ក្រុមហ៊ុនចិនចំនួន ២ ចូលមកវិនិយោគនៅក្នុង PPSEZ
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ កើន ២,២៧%
  • ចំណូលពីពន្ធដារក្នុងរយៈពេល ៧ខែ ដើមឆ្នាំមានតម្លៃជិត ១ ៨៧៨លានដុល្លារ
  • បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាកើនជាង ១២% ក្នុងឆមាសទី១ ឆ្នាំនេះ
  • កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារជប៉ុនធ្លាក់ចុះតិចតួច
  • PESTECH ជាក្រុមហ៊ុនទី១៣ បោះផ្សាយមូលបត្រជាផ្លូវការ
  • មជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារកម្មនឹងផ្តល់ផលវិជ្ជមានច្រើន