ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិស័យទេសចរណ៍រងឥទ្ធិពលខ្លាំងពីវីរុសកូវីដ១៩

ភ្នំពេញ៖ ទិន្នន័យពីក្រសួងទេសចរណ៍ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានបង្ហាញថា នៅក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១ ១៥៥ ២២៦នាក់ ធ្លាក់ចុះ ៣៨,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ១ ៨៧៧ ៨៥៣នាក់។ ក្នុងនោះភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៦៦៣ ៦៤១នាក់ ធ្លាក់ចុះ ៤៨,៩ភាគរយ ចំណែកភ្ញៀវធ្វើដំណើរតាមផ្លូវគោក និងទឹកមានចំនួន ៤៩១ ៥៨៥នាក់ ធ្លាក់ចុះ ១៥,១ភាគរយ។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឱ្យដឹងថា មូលហេតុតែមួយគត់ ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាធ្លាក់ចុះគឺដោយ​សារ​ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះការផ្ទុះឡើងនៃជំងឺនេះបានធ្វើឱ្យមនុស្សមានការភ័យខ្លាច ហើយអាជ្ញាធររបស់ប្រទេសនីមួយៗក៏បានរឹតបន្តឹងការធ្វើដំណើរដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវី១៩។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០


ការនាំចេញផលដំឡូងមីមានកំណើនតិចតួចនៅក្នុងត្រីមាសទី១

ភ្នំពេញ៖​ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២០ ការនាំចេញដំឡូងមីពីកម្ពុជាសម្រេចបាន ១ ១១៥ ៣៦៥ តោន កើនឡើងជិត ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ១ ០៩៧ ៨០៣តោន។ ផលដំឡូងមីដែលនាំចេញរួមាមាន ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី ហើយត្រូវបាននាំទៅទីផ្សារប្រទេសថៃ វៀតណាម ឥណ្ឌា ចិន និងបែលហ្ស៊ិក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០


ការនាំចេញទឹកមាត់ត្រចៀកកាំជាផ្លូវការទៅប្រទេសចិនអាចពន្យារដល់ឆ្នាំក្រោយ

ភ្នំពេញ៖ ផែនការនាំចេញផលិតផលទឹកមាត់ត្រចៀកកាំពីកម្ពុជាទៅប្រទេសចិនដែលរំពឹងថានឹងអាចកើតឡើងផ្លូវការនៅចុងឆ្នាំ២០២០នេះ អាចនឹងត្រូវពន្យារពេល ខណៈដែលនីតិវិធី និងការបំពេញព័ត៌មានដែលភាគីចិនបញ្ជូនមកនៅមានភាពស្មុគស្មាញដែលទាមទារឱ្យមានការសិក្សាបន្ថែម។ ម្យ៉ាងទៀតព័ត៌មានមួយចំនួនដែលក្រសួងបញ្ជូនទៅឱ្យផ្នែកឯកជន​ជួយបំពេញក៏មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយតាមការចង់បាននោះដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០


ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនជាង ១៥ ភាគរយក្នុងត្រីមាសទី១

ភ្នំពេញ៖ យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមសម្រេចបានជាង ៧៣២លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង ១៥,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់កម្ពុជាសម្រេចបានជាង ៦២លានដុល្លារ ធ្លាក់ចុះ ០,២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលរបស់កម្ពុជាមានចំនួនជាង ៦៦៩លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០


ការនាំចេញអង្ករ ៤ខែឆ្នាំនេះ បានជាង ៣០ម៉ឺនតោន ស្មើនឹង $២១០លាន

ភ្នំពេញ៖ របាយការណ៍សង្ខេបការនាំចេញអង្ករកម្ពុជាបង្ហាញថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២០ ការនាំចេញអង្ករសម្រេចបាន ៣០០ ២៥២ តោន កើនឡើង ៤០,៤៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមាន ២១៣ ៧៦៣តោន។ នេះជាការនាំចេញដែលមានបរិមាណខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ចំណែកប្រាក់ដែលទទួលបានពីការនាំចេញក្នុ្ងងរយៈពេលនេះគឺ ២១០ លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០


  • កម្ពុជានឹងបង្កើតថ្នាលទូរស្សន៍ឌីជីថលជាតិឆាប់ៗនេះ
  • កម្ពុជាទទួលបានរោងចក្របើកថ្មី ៧៧ ខណៈរងការគំរាមកំហែងពីជំងឺឆ្លងកូវីដ ១៩
  • គម្រោងវិនិយោគមានទឹកប្រាក់ជិត ៦០០លានដុល្លារ ត្រូវបានអនុម័ត
  • ការផលិតអំបិលឆ្នាំនេះនឹងសម្រេចតាមផែនការគ្រោងទុក
  • កម្ពុជារកចំណូលបាន $២១ លាន ពីវិស័យរ៉ែក្នុងឆ្នាំ២០១៩
  • HYUNDAI ទទួលបានសិទ្ធិសាងសង់អ៊ីអន ៣ នៅកម្ពុជា
  • ចំណូលរបស់ PPAP កើនឡើង ៣០% ក្នុងត្រីមាសទី១
  • ការនាំចេញត្បូង និងគ្រឿងអលង្ការពីកម្ពុជាមានតម្លៃជាង $៤០០លាន
  • ការនាំចេញរបស់កម្ពុជាកើនជាង ២០% ក្នុង២ខែ ដើមឆ្នាំ
  • គម្រោងវិនិយោគចំនួន ១៥ តម្លៃជាង $២២៥ លាន ត្រូវ CDC អនុម័ត