ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រសួងពាណិជ្ជកម្មដាក់ឱ្យដំណើរការសាកល្បងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ D នៅខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យដំណើរការសាកល្បងក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (D) សម្រាប់នាំចេញកសិផលទៅប្រទេសជាប់ព្រំដែន ទៅឱ្យមន្ទីរពាណិជ្ជកម្ម ខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ តទៅ។ ក្រសួងបានបញ្ជាក់ថា ផលិតករ និងអ្នកនាំចេញកសិផលអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្ម តាមរយៈគេហទំព័រ https://co.moc.gov.kh ហើយត្រូវចុះហត្ថលេខា និងទទួលយកវិញ្ញាបនបត្រនេះនៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលទីស្នាក់ការក្រុមហ៊ុរបស់ខ្លួនស្ថិតនៅ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ Fresh News ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩


កម្ពុជាទទួលបានចំណូលជាង ៤,៣ពាន់លានដុល្លារពីទេសចរអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ពេញមួយឆ្នាំ២០១៨កន្លងទៅ កម្ពុជាបានសម្រេចកំណើនក្នុងអត្រា ១០,៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦,២លាននាក់ និងបាននាំប្រាក់ចំណូលប្រមាណ ៤ ៣៥៦លានដុល្លារអាមេរិក ចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ នៅឆ្នាំ២០២០ នឹងទទួលបានប្រមាណជាង ៧លាននាក់ និងនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ បង្កើតនូវឱកាសការងារបានប្រមាណជិត ១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ ១០ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណជិត ២លាននាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩


ឆ្នាំ២០១៨ គយ និងរដ្ឋាកររកចំណូលបាន ២,៥ពាន់លានដុល្លារ កើនជាង ៣០%

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលជាស្ថាប័នមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ ប្រមូលពន្ធអាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញ និងនាំចូល ព្រមទាំងសម្រួលកិច្ចការពាណិជ្ជកម្ម និងបង្រ្កាបបទល្មើសគយ កាលពីឆ្នាំ២០១៨ កន្លងទៅនេះប្រមូលចំណូលបានជាង ១០ទ្រីលានរៀល ស្មើនឹងប្រមាណ ២ ៥០០លានដុល្លារអាមេរិក កើនឡើងជាង ៣២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍បូកសរុបការងារគយ និងរដ្ឋាករ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩


ដើមឆ្នាំ២០១៩ កម្ពុជាបាននាំចេញបន្លែស្រស់ជាង ៣០តោន ទៅទីផ្សារអឺរ៉ុប

ភ្នំពេញ៖ ខែមករា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញបន្លែស្រស់ចំនួន ៣៣តោន ទៅទីផ្សារសហភាពអឺរ៉ុប។ ការនាំចេញទាំងនេះគឺស្របតាមគោលការណ៍របស់ក្រសួង ដែលជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក និងនាំចេញ ដោយលើកកម្ពស់សក្តានុពលក្នុងការប្រកួតប្រជែង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រថ្មីៗ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩


កម្ពុជានឹងរៀបចំពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈនៅចុងឆ្នាំនេះ

ភ្នំពេញ៖ សហព័ន្ធទេសចរណ៍កម្ពុជា រួមជាមួយសមាគមចុងភៅកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈលំដាប់ថ្នាក់អន្តរជាតិ ក៏ដូចជាការបង្ហាញដល់ភ្ញៀវទេសចរ ខណៈវិស័យមួយនេះកំពុងមានភាពទាក់ទាញខ្លាំង។ ព្រឹត្តិការណ៍អន្តរជាតិ Angkor Food + Hotel 2019 នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ដែលរំពឹងថានឹងមានអ្នកចូលរួមទស្សនាប្រមាណ​ ៤ពាន់នាក់ និងអ្នកតំណាងមកពីសណ្ឋាគារ ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់ និងផ្តល់សេវាកម្មម្ហូបអាហារ អ្នកតំណាងមកពីហាងកាហ្វេ ក្លិបរាត្រី ហាងចែកចាយ និងលក់រាយនូវម្ហូ​បអាហារផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៩


  • LOLC ទទួលបានការយល់ព្រមពី NBC លើសំណើបោះលក់មូលបត្របំណុល
  • ជប៉ុននឹងទទួលពលករកម្ពុជាទៅធ្វើការចាប់ពីខែមេសាតទៅ
  • ក្រុមហ៊ុនក្នុងស្រុកបោះទុន ២០លានដុល្លារវិនិយោគលើវិស័យទឹកស្អាត
  • ក្រសួងរើសយកខេត្ត៣ សម្រាប់រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
  • សប្តាហ៍ទី៣នេះ CDC អនុម័តគម្រោងវិនិយោគតម្លៃជាង ៦០០លានដុល្លារ
  • គម្រោងសូឡាខេត្តកំពង់ឆ្នាំងត្រូវបានដាក់ឱ្យដេញថ្លៃ
  • CDC អនុម័តគម្រោងទេសចរណ៍ $៥០០លាន
  • ក្រុមហ៊ុនអារ៉ាប់បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
  • ក្រុមហ៊ុនវៀតណាមគ្រោងបង្កើតរោងចក្រកែច្នៃខ្សែភ្លើងក្នុងខេត្តសំខាន់មួយនៅកម្ពុជា
  • ចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរក្នុងខែមករា ថយចុះ