ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
EXIMBANK ចេញលក់មូលបត្រសង្គមសម្រាប់គម្រោងអភិវឌ្ឍន៍នៅទន្លេមេគង្គ

ក្រុងតូក្យូ៖ ក្រុមហ៊ុនធានារ៉ាប់រង Dai-ichi មានមូលដ្ឋាននៅប្រទេសជប៉ុន បានទិញមូលបត្របំណុលអភិវឌ្ឍតំបន់ទន្លេមេគង្គប្រកបដោយការទទួលខុសត្រូវសង្គម ក្នុងតម្លៃសរុប៥០លានដុល្លារ ដែលចេញដោយ Export-Import Bank of India (EXIM Bank)។ មូលនិធិនេះនឹងត្រូវបានធនាគារ Export-Import Bank of India (EXIM Bank) យកទៅបែងចែកសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា វៀតណាម​ និងមីយ៉ាន់ម៉ា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩


ប្រាក់ចំណូល HUAWEI កើនជិត ២៥ភាគរយ

ក្រុងស៊ាងហៃ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ បានកើនឡើងជិត ២៥% ទោះបី​ជាមានយុទ្ធនាការអាមេរិកដាក់ឱ្យក្រុមហ៊ុនមួយនេះនៅឯកោពីពិភពលោកក៏ដោយ។ ប៉ុន្តែក្រុមហ៊ុននេះបានស្ថិតនៅក្រោមសម្ពាធនៅឆ្នាំនេះ ដោយសារក្រុមមន្រ្តីអាមេរិកបានបញ្ចុះបញ្ជូលសម្ព័ន្ធមិត្តទូទាំងពិភពលោក ឱ្យចៀសវាងការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនមួយនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០១៩


ថាមពលកកើតឡើងវិញវ៉ាឥន្ធនៈផូស៊ីលជាលើកដំបូងនៅអង់គ្លេស

ក្រុងឡុងដ៍៖ គេហទំព័រឯកទេស “Carbon Brief” បានឱ្យដឹងថា នៅត្រីមានសទី៣ ឆ្នាំ២០១៩​ រោងចក្រអគ្គីសនីសម្រាប់កសិដ្ឋានអគ្គីសនីកម្លាំងខ្យល់​ សូឡា ជីវម៉ាស និងវ៉ារីអគ្គីសនីរបស់ចក្រភពអង់គ្លេសបានផលិតថាមពលអគ្គីសនីបានច្រើនជាងទិន្នផលរួមគ្នាបានមកពីស្ថានីយថាមពលដែលដំណើរដោយការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០១៩


ក្រុមហ៊ុនឥណ្ឌាចាប់ផ្តើមទិញប្រេងពីវ៉េណេស៊ុយអេឡាវិញ

ក្រុងម៉ុមបៃ៖ ក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងឯកជនធំជាងគេរបស់ប្រទេសឥណ្ឌាបានចាប់ផ្តើមនាំចូលប្រេងឆៅឡើងវិញពីប្រទេសវេណេស៊ុយអេឡា​ដែលរងផលប៉ះពាល់ដោយវិបត្តិ។ ការនាំចូលប្រេងឆៅនេះ នឹងត្រូវទូទាត់ជាមួយការនាំចេញម៉ាស៊ូតទៅឱ្យវ៉េណេស៊ុយអេឡាវិញ ស្ថិតក្រោមប្រព័ន្ធដោះដូរទំនិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០១៩


ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា

ក្រុងតុក្យូ៖ ប្រទេសជប៉ុនគ្រោងនឹងពង្រឹងការគ្រប់គ្រងលើការនាំចេញ ដើម្បីការពារបច្ចេកវិទ្យាទំនើបមិនឱ្យធ្លាក់ចូលទៅក្នុងដៃបណ្តាប្រទេសផ្សេង។ រដ្ឋាភិបាលនឹងត្រួតពនិត្យឡើងវិញការអនុវត្តច្បាប់​ អត្រាប្តូរប្រាក់បរទេស និងពាណិជ្ជកម្មបរទេស នៅដើមឆ្នាំសារពើពន្ធ២០២០ ដើម្បីបង្កើតបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា និងបច្ចេកវិទ្យាផ្សេងទៀត ស្របតាមការគ្រប់គ្រងការនាំចេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩


  • SAMSUNG បញ្ចេញលក់ទូរស័ព្ទអាចបត់បាន ជាថ្មី
  • សិង្ហបុរី ជាប្រទេសដែលមានភាពប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់
  • BC បង្កើត ECOSYSTEM ក្នុងសេវាកម្មអចលនទ្រព្យ
  • ការលក់ខុនដូរនៅបាងកកស្ថិតក្នុងអត្រាទាបបំផុត
  • ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា
  • ប្រាក់ឈ្នួលបុគ្គលិកនៅវៀតណាមហក់ឡើងខ្ពស់
  • ការនាំចេញត្បូង-អលង្ការថៃមានជាង$១១ពាន់លាន
  • BREXIT បង្កឱ្យទីផ្សារអចលទ្រព្យអង់គ្លេសធ្លាក់ថ្លៃ
  • ទីផ្សារអាស៊ីបង្ហាញភាពមិនច្បាស់លាស់ខណៈបារម្ភពីវិធានការត្រាំ
  • វិនិយោគិនកូរ៉េជាប្រភពវិនិយោគលើអចលនទ្រព្យឆ្លងព្រំដែនធំបំផុតនៅអាស៊ី