ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សេដ្ឋកិច្ចសិង្ហបុរីកើនទាបជាងការព្យាករ

ក្រុងសិង្ហបុរី៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះបានកើនឡើង ១,៦ភាគរយ ក្នុងអំឡុងពេលខែតុលា ដល់ខែធ្នូ ធៀបនឹងរយៈពេល ៣ខែមុននេះ ដោយឈរលើមូលដ្ឋានកែតម្រូវប្រចាំឆ្នាំ និងតាមរដូវកាល។ កំណើននេះមានកម្រិតទាបជាងការរំពឹងទុក។ ទិន្នន័យបានបង្ហាញថា ដោយឈរលើមូលដ្ឋានប្រចាំឆ្នាំដែលកែតម្រូវតាមរដូវ​កាល វិស័យផលិតកម្មបានធ្លាក់ចុះ ៨,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាស​មុន ដែលស្ទុះងើបឡើងវិញពីកំណើន ៣,១ភាគរយនៅត្រីមាសទី៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ ២០១៩


ភ្ញៀវទេសចរទៅកាន់កូរ៉េខាងត្បូងកើនឡើង ២៣,៥% ក្នុងខែវិច្ឆិកា

ក្រុងសេអ៊ូល៖ ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង ២៣,៥% កាលពីខែវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ យោងតាមអង្គការវិស័យទេសចរណ៍កូរ៉េ (KTO) បានឱ្យដឹងថា ជនបរទេសប្រមាណ ១,៣៥លាននាក់បានធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងកាលពីខែមុន ឬច្រើនជាងឆ្នាំមុនដែលកើនឡើងបានដល់ទៅ ១,០៩លាននាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ ២០១៨


ប្រាក់ចំណេញក្នុងវិស័យឧស្សាហកម្មរបស់ចិនកើនឡើង ១១,៨%

ក្រុងប៉េកាំង៖ ការលូតលាស់ប្រាក់ចំណេញក្នុងឧស្សាហកម្មរបស់ចិនបានកើនឡើង កាលពី ១១ខែដំបូងនាឆ្នាំនេះ ព្រោះតែអត្រាចំណេញកើនឡើង ខណៈដែលការចំណាយធ្លាក់ចុះ។  ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់​ចំណេញឧស្សាហកម្មរបស់សហគ្រាសចិនបានកើនឡើង ១១,៨% បើធៀបនឹងឆ្នាំមុន ទាបជាងក្នុងអំឡុងពីខែមករាដល់ខែតុលា ដែលកើនឡើងបាន ១៣,៦%។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ ២០១៨


សេដ្ឋកិច្ចម៉ាឡេស៊ីនឹងលូតលាស់ចាប់ពីខែកុម្ភៈដល់ខែមេសា

ក្រុងគូឡាឡាំពួ៖ យោងតាមនាយកដ្ឋាន​ស្ថិតិរបស់ប្រទេសម៉ាឡេស៊ីដែលបានចេញទិន្នន័យកាលពីថ្ងៃចន្ទ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីនឹងលូតលាស់វិញនៅខែកុម្ភៈ ដល់ខែមេសាឆ្នាំ២០១៩ ខាងមុខនេះ។ នាយកដ្ឋាននេះបាននិយាយក្នុងរបាយការណ៍មួយថា សន្ទស្សន៍នាំមុខដែលតាមដានសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលជាមធ្យមប្រមាណពី ៤ ទៅ ៦ខែខាងមុខ បានឱ្យដឹងថា សេដ្ឋកិច្ចអាចនឹងលូតលាស់ប្រចាំខែបាន ១,២% នៅខែតុលា។ ការលូតលាស់នេះត្រូវបានជំរុញដោយកំណើនការនាំចូលលោហធាតុតម្លៃខ្ពស់ និងលោហធាតុផ្សេងៗទៀតដែលកើនឡើងបាន ០,៤%។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ ២០១៨


ថៃអាចសម្រេចទិសដៅនាំចេញនៅឆ្នាំនេះ

ក្រុងបាងកក៖ ក្រសួងពាណិជ្ជកម្មថៃនៅតែមើលឃើញពីលទ្ធភាពនៃការសម្រេចកំណើននាំចេញក្នុងឆ្នាំ២០១៨  ដែលនឹងអាចសម្រេចបានតាមគោលដៅ ៨ភាគរយ បើតម្លៃនាំចេញអាចឈានដល់ ២២ពាន់លានដុល្លារ (៧១៨ពាន់លានបាត) នៅក្នុងខែធ្នូនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ ២០១៨


  • សេដ្ឋកិច្ចឌីជីថល ចូលរួមចំណែកកាន់តែច្រើនដល់ ផ.ស.ស របស់ប្រទេសចិន
  • វិស័យលក់រាយនៅអង់គ្លេសកាត់បន្ថយការងារ ១៥០ពាន់នាក់ នៅឆ្នាំ២០១៨
  • កូរ៉េនឹងទទួលពលករបរទេស ៥៦ពាន់នាក់នៅឆ្នាំ២០១៩
  • ថៃដាក់គោលដៅភ្ញៀវទេសចរជាង ៤០លាននាក់នៅឆ្នាំ២០១៩
  • ឱនភាពពាណិជ្ជកម្មជប៉ុនកើនឡើងនៅខែវិច្ឆិកាកន្លងមក
  • សេដ្ឋកិច្ចកូរ៉េនឹងលូតលាស់បានចន្លោះពី ២,៦ ទៅ ២,៧% នៅឆ្នាំ២០១៩
  • សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៩ ចាប់ផ្តើមអន់
  • បង់ក្លាដេស
  • កំណើនសេដ្ឋកិច្ចអាមេរិកនឹងថមថយថែមទៀត
  • ចិនគ្រោងសង់ព្រលានយន្តហោះ ២១៦ទៀត