ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ផលិតកម្មធនធានរ៉ែកម្ពុជានឹងចាប់ផ្តើមពីចុងឆ្នាំនេះ

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលលើកឡើងថា បន្ទាប់ពីចំណាយពេលរុករកអស់ជាច្រើនឆ្នាំ ក្រុមហ៊ុនរ៉ែមាស២ គឺក្រុមហ៊ុន Mesco Gold (Cambodia) របស់ប្រទេសឥណ្ឌា និងក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) Limited មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានឈានកាន់តែជិតដល់ដំណាក់កាលចម្រាញ់មាសនៅកម្ពុជា។ ក្រុមហ៊ុនកំពុងដំឡើងរោងចក្រកែច្នៃរ៉ែមាស ដែលអាចឈានដល់ការចម្រាញ់រ៉ែមាសចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ជាបន្តបន្ទាប់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ ២០១៩


អាកាសចរណ៍ AIR ASIA ពង្រីកប្រតិបត្តិការនៅបណ្តាប្រទេស CLMV

ភ្នំពេញ៖ Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ីបានប្រកាស​ផ្លូវហោះហើរថ្មីនៃជើងហោះហើរត្រង់របស់ខ្លួន ភូកេត-ភ្នំពេញ ដែលជាផ្នែកនៃការបង្កើតបណ្តាញទូទាំងអាស៊ី និងទីផ្សារនៃក្រុមប្រទេស CLMV។ ផ្លូវហោះហើរថ្មីនេះនឹង​ដំ​ណើរការ ៤ដងក្នុងមួយសប្តាហ៍ ដែលចាប់ផ្តើមនៅថ្ងៃទី១​ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ ២០១៩


តម្លៃដី និងអចលនទ្រព្យនៅទីប្រជុំជនក្រុងតាខ្មៅកើនឡើងប្រមាណ៣០-៥០ ភាគរយ ខណៈប្លង់គោលក្រុងតាខ្មៅបានបញ្ចប់

កណ្តាល៖ ខណៈភាពរីកចម្រើន និងការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងតាខ្មៅ​កំពុងបន្តដំណើរជាជំហានៗស្របទៅនឹងគម្រោងស្ថិតក្នុងប្លង់គោលរបស់ក្រសួង និងសាលាខេត្តនោះ តម្លៃដី និងអចនទ្រព្យនៃខេត្តកណ្តាលជាពិសេសក្នុងក្រុងតាខ្មៅ ហាក់ស្ទុះឡើងខ្លាំង។ ក្នុងនោះ អ្នកជំនាញខាងអចលនទ្រព្យអះអាងថា គិតជាមធ្យមតម្លៃដី និងអចលនទ្រព្យទីប្រជុំជនក្រុងតាខ្មៅបានកើនឡើងប្រមាណ៣០-5០ ភាគរយ ខណៈដែលនៅតំបន់ជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ២១ បានកើនឡើងចន្លោះប្រមាណពី២០-៣០ ភាគរយ ហើយដីនៅជាប់ផ្លូវក្រវ៉ាត់ក្រុងគឺបានកើនឡើងស្ទើរតែ១០០ ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី៣០-៣១ ខែមីនា ឆ្នាំ ២០១៩


វិនិយោគគិនចិនចាប់អារម្មណ៍វិស័យទេសចរណ៍ និងឧស្សាហកម្មខេត្តព្រះសីហនុ គ្រោងបង្កើតការហោះហើរត្រង់បន្ថែមទៀត

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជានាពេលនេះបានឈានដល់ចំណុចកំពូលជាមួយនឹងកំណើននៃអ្នកវិនិយោគ និងទេសចរណ៍ចិនមកកម្ពុជា ជាក់ស្តែងឆ្នាំ ២០១៨ កន្លងទៅ ភ្ញៀវ​ទេសចរណ៍ចិនឈរលំដាប់ទី១​ក្នុងចំណោមភ្ញៀវទេសចរណ៍ ៦លាននាក់​ដែលមកទស្សនាកម្ពុជា។ ដោយការកើននៃវិនិយោគ និងទេសចរណ៍ចិន រដ្ឋបាលខេត្តព្រះសីហនុនឹងបន្តខិតខំសហការជាមួយ ហៃណាន លើការបង្កើតការហោះហើរត្រង់ពីព្រលានយន្តហោះ ហៃខូ ឬ ពី សាន់យ៉ា មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ ២០១៩


រោងចក្រផលិតទឹកស្អាតតម្លៃប្រមាណ៣០លានដុល្លារ ដាក់សម្ពោធនៅព្រឹកនេះ ខណៈការសិក្សាផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វល់ក្រុសៀមរាបត្រូវបានបញ្ចប់

ភ្នំពេញ៖ រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត់ត្រូវបានសាងសង់កាលពីអំឡុងឆ្នាំ២០១៨ កន្លងមកជាជំនួយឥតសំណងទំហំ ៣,២៨៤ លានយ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រហែល ២៧លានដុល្លារ ដើម្បីផលិតទឹកស្អាតនៅខេត្តកំពត និងការបណ្តុះបណ្តាល​ធនធានមនុស្ស ជាពិសេសដើម្បីកាត់បន្ថយបញ្ហានៃកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងខេត្តមាត់សមុទ្រមួយនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី០២​ ខែមេសា ឆ្នាំ ២០១៩។ យ៉ាងណាមិញ នៅសាលាខេត្តសៀមរាបក៏បានរៀបចំប្រជុំពិភាក្សា និងពិគ្រោះយោបល់លើកចុងក្រោយលើ «ផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វក់»ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ ២០១៩


  • ការប្រើប្រាស់សេវាស្ថាបត្យកម្មមានការកើនឡើង
  • ពន្ធដារពិន័យយានយន្តមិនបង់ពន្ធផ្លូវបានជាង$១លាន
  • CDC អនុម័តគម្រោងវិនិយោគ៣ដែលមានតម្លៃសរុបជាង $២៣លាន
  • សេដ្ឋកិច្ចឌីជីថលជាកត្តាជំរុញថ្មីមួយសម្រាប់កម្ពុជា
  • ប្រទេសចិនឯកភាពជួយរៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបនៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
  • កម្ពុជាគ្រោងនឹងសាងសងផ្លូវល្បឿនលឿនយ៉ាងតិច ៧ ដើម្បីពង្រឹងវិស័យភស្តុភា និងដឹជញ្ជូន
  • ប្រាក់ចំណូលក្នុងវិស័យធានារ៉ាប់រងមានកំណើនជិត៣០%
  • ស្រ្តីវ័យក្មេងកម្ពុជាទទួលពានរង្វាន់ជាសហគ្រិនសង្គម ក្នុងតំបន់
  • ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងជួយដល់ការធ្វើដំណើរសល់ត្រឹម ២ ម៉ោង ខណៈតម្លៃប្រើប្រាស់ហាក់ស្រពិចស្រពិលនៅឡើយ
  • ពន្ធដារតម្រូវឱ្យអ្នកជាប់ពន្ធត្រូវបង្ហាញវិក្កយបត្របង់ពន្ធជាប្រាក់រៀល