ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រាក់ចំណេញក្រុមហ៊ុន MICROSOFT កើនឡើងជិត ២០ ភាគរយ នៅត្រីមាសមុន

ក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft ឱ្យដឹងថា ប្រាក់ចំណេញបានកើនឡើងនៅត្រីមាស​កន្លងមកដោយសារសេវាកុំព្យូទ័រខ្លោដ និងសេវាពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ ប្រាក់ចំណេញនៅត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានកើនឡើងដល់​ ១៩% និងដល់ ៨,៨ ពាន់លានដុល្លារ លើទឹកប្រាក់ចំណូល ៣០,៨ ពាន់លានដុល្លារ កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៩


ប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងជាង ១៣ ភាគរយ

ក្រុងប៉េកំាង៖ ទិន្នន័យផ្លូវការរបស់ការិយាល័យជាតិស្ថិតិ (NBS) ចិនបានបង្ហាញកាលពីថ្ងៃសៅរ៍ថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មសំខាន់ៗរបស់ប្រទេសចិនបានកើនឡើង ១៣,៩ ភាគរយ កាលពីខែមីនា ដែលជាការស្ទុះងើបឡើងវិញយ៉ាងខ្លាំង បើធៀបនឹងការធ្លាក់ចុះ ១៤ ភាគរយ កាលពីខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ ២០១៩


ការលក់ផ្ទះថ្មីនៅអាមេរិកកើនឡើងនៅខែកុម្ភះ

ក្រុងវ៉ស៊ីនតោន៖ រដ្ឋាភិបាលអាមេរិកបានរាយការណ៍ថា ការលក់លំនៅឋានថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងកាលពីខែកុម្ភៈ ជាមួយនឹងកំណើនដ៏ខ្លាំងនៅទូទាំងប្រទេស ខណៈដែលតម្លៃលក់ជាមធ្យមបានស្ទុះឡើងវិញ បន្ទាប់ពីការឆ្លាក់ចុះកាលពីខែមករា។ ភាពភ្ញាក់ផ្អើលជាវិជ្ជមាននេះបានកើតឡើង ចំពេលដែលមានសញ្ញាផ្សេងទៀតបង្ហាញថា សេដ្ឋកិច្ចអាមេរិកកំពុងមានកំណើតយឺត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៩


ថៃ ឡាវ និងចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងតភ្ជាប់ផ្លូវរថភ្លើង

ក្រុងបាងកក៖ ប្រទេសថៃនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចិន និងឡាវសម្រាប់ការតភ្ជាប់បណ្តាញផ្លូវដែកក្នុងគោលបំណងបំពេញមហិច្ឆតានៃការតភ្ជាប់ថ្នាក់តំបន់នៅពេលដែលនាយករដ្ឋមន្រ្តីថៃលោក Prayut Chan-0-Cha ធ្វើដំណើរទៅទីក្រុង ប៉េកាំងនៅសប្តាហ៍នេះដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៩


ប្រេងឡើងថ្លៃ ក្រោយអាមេរិកប្រកាសបញ្ចប់ការលើកលែងពីការដាក់ទណ្ឌកម្ម

ក្រុងញូវយ៉ក៖ តម្លៃប្រេងកាលពីថ្ងៃចន្ទបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលជិត ៦ខែ ដោយសាររដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្រ្កាបការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់។ សតវិមានបានប្រកាសថា ខ្លួនកំពុងអំពាវនាវឱ្យបញ្ចប់ការលើកលែងរយៈពេល ៦ខែ ដែលធ្លាប់បានផ្តល់ឱ្យប្រទេសចំនួន៨ សម្រាប់ការទិញប្រេងពីប្រទេសអ៊ីរ៉ង់។ ការបញ្ចប់ការលើកលែងនេះមានន័យថា ចាប់ពីខែឧសភានេះទៅ ប្រទេសទាំង៨ រួមមាន ចិន ឥណ្ឌា តួកគី ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ អ៊ីតាលី និងក្រិច នឹងប្រឈមការដាក់ទណ្ឌកម្មប្រសិនបើនៅតែបន្តទិញប្រេងពីប្រទេសអ៊ីរ៉ង់

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០១៩


  • ពាណិជ្ជកម្មទំនិញចិនជាមួយប្រទេសក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវមានជាង ៦ពាន់លានដុល្លារ
  • ម៉ាឡេស៊ី នឹងចាប់ផ្តើមឡើងវិញគម្រោងផ្លូវដែកតម្លៃ$៣៤ពាន់លាន
  • UBER ទទួលបានការវិនិយោគតម្លៃ១ពាន់លានដុល្លារ
  • ក្រុមហ៊ុនជប៉ុន FUJITSU ទិញរោងចក្រនៅថៃ ដើម្បីពង្រឹងផលិតកម្ម
  • វិស័យអចលនទ្រព្យទេសចរណ៍វៀតណាមមានសក្តានុពលខ្ពស់
  • សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍នៅតែរឹងមំា ទោះជាសេដ្ឋកិច្ចពិភពលោកថមថយ
  • ទូរស័ព្ទមានបច្ចេកវិទ្យា 5G ដំបូងគេ ដាក់លក់នៅកូរ៉េខាងត្បូង
  • ប្រទេសចិនប្រកាសទម្លាក់ពន្ធនំាចូលលើទំនិញមួយចំនួន
  • វិស័យអចលនទ្រព្យវៀតណាមទទួលការវិនិយោគជាច្រើនពីជប៉ុន
  • GO-JEK ជាប់ក្នុងបញ្ជីក្រុមហ៊ុនដែលមានតម្លៃ $១០ ពាន់លាន