ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
HUAWEI បើកសម្ពោធហាងទូរសព្ទក្នុងប្រទេសអេស្ប៉ាញ

ក្រុងម៉ាឌ្រីដ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន​ Huawei កាលពីចុងសប្តាហ៍មុនបានបើកសម្ភោធ​ហាង​លក់ទូរស័ព្ទរបស់ខ្លួននៅទីក្រុងម៉ា ឌ្រីដ ដែលជាហាងធំបំផុតរបស់ក្រុមហ៊ុននៅក្រៅប្រទេស​ចិន។ មនុស្សជាង ១ ពាន់នាក់បានចូលទៅក្នុងហាងថ្មីនេះ​នៅថ្ងៃបើកសម្ពោធ។ ក្រុមហ៊ុន Vodafone Espana របស់ចក្រភពអង់គ្លេស បានសហការជាមួយក្រុមហ៊ុន Huawei​ ដាក់បង្ហាញសេវាអ៊ីនធឺណិត 5G នៅថ្ងៃទី១៥ ខែមិថុនា ជាលក្ខណៈពាណិជ្ជកម្ម​លើកដំបូងក្នុងប្រទេសអេស្ប៉ាញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩


TOTAL វិនិយោគ $១០០លានលើការស្តារព្រៃឈើ

ក្រុងប៉ារីស៖ ប្រធានក្រុមហ៊ុនថាមពល​ Total របស់ប្រទេសប៉ារាំងបានប្រកាសកាលពីថ្ងៃសៅរ៍​ថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ ​១០០​ លានដុល្លារ ប្រចាំឆ្នាំលើគម្រោងអភិរក្សព្រៃឈើ និងការដាំដុះព្រៃឈើឡើងវិញ។ ការលើកឡើងបែបនេះធ្វើឡើងប៉ន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Total បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមផលិតជីវឥន្ធនៈនៅក្នុងរោងចក្រមួយនៅភាគខាងត្បូងប្រទេសបារាំង ជាគម្រោងមួយដែលបានបណ្តាលឱ្យមានការតវ៉ាប្រឆាំងពីក្រុមអ្នកបរិស្ថាន និងកសិករ ដោយសារតែផែនការរបស់ក្រុមហ៊ុនក្នុងការនាំចូលប្រេងដូង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩


តម្លៃលំនៅឋានក្នុងប្រទេសចិនរក្សាបានស្ថិរភាព

ក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីពាក់កណ្តាលខែមុនថា តម្លៃលំនៅឋាននៅទីក្រុងធំៗរបស់ប្រទេសចិនភាគច្រើនបានរក្សាស្ថិរភាពនៅខែឧសភា ក្នុងគ្រាដែលមានការរឹងបន្តឹងការគ្រប់គ្រងរបស់ប្រទេសចិនលើទីផ្សារអចលនទ្រព្យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ ២០១៩


ប្រេងឆៅធ្លាក់ថ្លៃ ទោះជាមានការបន្តកាត់បន្ថយទិន្នផល

ក្រុងញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ទោះបីជាក្រុមប្រទេសនាំចេញប្រេងឆៅឈានមុខគេនានាបានបន្តកិច្ចព្រមព្រៀងកាត់បន្ថយទិន្នផលក៏ដោយ ខណៈដែលតម្លៃភាគហ៊ុនពិភពលោកភាគច្រើនបានកើនឡើងកាន់តែខ្ពស់នៅក្នុងលទ្ធផលនៃការកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិនកាលពីចុងសប្តាហ៍។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ ២០១៩


អឺរ៉ុប និងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្រុងហាណូយ៖ សហភាពអឺរ៉ុប និងវៀតណាមកាលពីថ្ងៃអាទិត្យបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទន្ទឹមរងចាំដ៏យូរមួយ ដែលកាត់បន្ថយពន្ធលើទំនិញស្ទើរតែ​ទាំងអស់។ ការសម្រេចកិច្ចព្រមព្រៀងនេះជាការរុញច្រានមួយប្រឆាំងនឹងការកើនឡើងកិច្ចគាំពារនិយមពិភពលោក និងត្រូវបានស្វាគមន៍ថាជា «ព្រឹត្តិការណ៍សំខាន» មួយដោយអឺរ៉ុប។ ហើយការសម្រេចកិច្ចព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពិការចរចាដ៏តានតឹងដោយសារកំណត់ត្រាបញ្ហាសិទ្ធិមនុស្សមិនល្អរបស់វៀតណាម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ ២០១៩


  • OPEC សម្រេចបន្តកាត់បន្ថយទិន្នផលប្រេង ៩ខែទៀត
  • មហាសេដ្ឋី BUFFETT បរិច្ចាគប្រាក់ជាង $៣ពាន់លានដល់មូលនិធិ ៥
  • វិស័យទេសចរណ៍ស្រីលង្កាស្ទុះលឿនជាងការគិត
  • HONDA ប្រមូលរថយន្ត ១,៦ លានគ្រឿងមកជួសជុល
  • ព្រលានយន្តហោះថ្មីរបស់ចិនគ្រោងបើកសម្ពោធនៅថ្ងៃខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន
  • ចិនផ្អាកការនាំចូលសាច់ពីប្រទេសកាណាដា
  • មន្រ្តីអាមេរិក និងចិនចរចាគ្នាមុនជំនួប ត្រាំ-ស៊ី
  • MICROSOFT ខកខានឱកាសដោយសារធ្វេសប្រហែស
  • ប្រទេសចិននឹងស្វែងរកការគាំទ្រក្នុងកិច្ចប្រជុំ G20
  • ជម្លោះអ៊ីរ៉ង់-អាមេរិកជំរុញឱ្យតម្លៃប្រេងហក់ឡើង