ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ព្រីនស៍សម្ពោធមណ្ឌលកម្សាន្តខ្នាតយក្សវិនិយោគ $៨៥ លាន

ភ្នំពេញ៖ ក្រុមហ៊ុនចិន Prince Holding Group បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជាគឺ «ព្រីនស៍ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីស្រូបទាញភ្ញៀវទេសចរក្នុងស្រុកដែលមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសបានដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០


ទូតកម្ពុជាស្នើក្រុមហ៊ុន HARIM វិនិយោគបង្កើតរោងចក្រចំណីសត្វ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ បានស្នើឱ្យក្រុមហ៊ុន Harim Corporation សម្លឹងមើលការវិនិយោគបង្កើតរោងចក្រចំណីសត្វនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញមកផ្គត់ផ្គង់ឱ្យរោងចក្រចិញ្ចឹមមាន់របស់ក្រុមហ៊ុននេះនៅកូរ៉េ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនចែកចាយសាច់មាន់លំដាប់ទី១ ដែលបានកាន់កាប់ចំណែកទីផ្សារ ៧០ភាគរយនៅកូរ៉េ ហើយបានផ្គត់ផ្គង់សាច់មាន់ជាមធ្យម ៦៥ម៉ឺនក្បាលក្នុង ១ថ្ងៃ និង ១,៣លានក្បាលក្នុង ១ថ្ងៃ នៅរដូវក្តៅក្នុងទីផ្សារប្រទេសនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០


ចំណូលនាំចេញអង្ករកើនជាង ១០% ខណៈអង្ករដំណើបទាក់ទាញថ្មី

ភ្នំពេញ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករចំនួនជាង ៣២៨ លានដុល្លារ កើន ១០,៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ២៩៧ លានដុល្លារ។ ក្នុងអំឡុងពេលនេះការនាំចេញអង្ករសរុបចំនួន ៤៨៨ ៧៨៥ តោន កើនឡើង ២២,៦២ភាគរយ ធៀបនឹងឆ្នាំមុនដែលមានចំនយន ៣៩៨ ៥៨៦ តោន។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងកាលពីថ្ងៃអាទិត្យថា ការនាំចេញអង្ករ​របស់កម្ពុជាទៅទីផ្សារប្រទេសចិននៅតែរក្សាកំណើនល្អព្រោះប្រទេសនេះមានតម្រូវការ​អង្ករខ្ពស់ពិសេសប្រភេទអង្ករក្រអូប និងអង្ករដំណើប ដោយក្នុងរយៈពេល ៩ខែនេះ កម្ពុជា​បាននាំចេញអង្ករដំណើបសម្រេចបានជិត ១៤០ ០០០តោន ទៅកាន់ទីផ្សារចិន ដែលជាកំណើនខ្ពស់មិនធ្លាប់មាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០


កម្ពុជា-កូរ៉េ ប្តេជ្ញាបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីត្រឹមឆ្នាំ២០២០

ភ្នំពេញ៖ ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២០ នេះ បន្ទាប់ពីក្រុមអ្នកចរចានៃប្រទេសទាំង២ បានយល់ស្របគ្នានូវលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃផលិតផលរបស់ភាគីទាំង២ ចូលទៅក្នុងទីផ្សារគ្នាទៅវិញទៅមកតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែន​​​​​ពន្ធគយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០


កម្ពុជានាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិកើនជាង ២២៥% ក្នុងរយៈពេល ៩ខែ

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារអន្តរជាតិសម្រេច​​​បាន​ជាង ២៣៥ ១៧១តោន ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០ កើនឡើងជាង ២២៥ភាគរយ បើធៀបនឹងរយៈពេល ៩ខែដូចគ្នាកាលពីឆ្នាំ២០១៩។ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់នេះគឺចាប់តាំងពីប្រទេសចិនទទួលស្គាល់ស្តង់ដាភូតគាមអនាម័យលើផ្លែចេកស្រស់របស់កម្ពុជា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញការនាំចេញផលិតផលនៃវិស័យ​កសិឧស្សាហកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០


  • កម្ពុជាត្រៀមចរចាពាណិជ្ជកម្មសេរីជាមួយម៉ុងហ្គោលី ដើម្បីធ្វើពិពិធកម្មទីផ្សារ
  • កម្ពុជាពង្រីកការចុះកិច្ចសន្យាកសិកម្មដើម្បីពង្រឹងការនាំចេញ
  • CDC អនុម័ត១០គម្រោងមានទុនជាង$៣៤លាន
  • ផ្សារម៉ាក្រូនឹងដាក់លក់ផលិតផលកសិផលរបស់ AIMS
  • កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការចរចារជាមួយសមភាគីថៃលើអត្ថប្រយោជន៍ OCA
  • Wing និងធនាគារហ្វីលីពសហការគ្នាពង្រឹងការផ្តល់សេវាកម្មឌីជីថល
  • GDT ទុកពេល ១ខែទៀតសម្រាប់បង់ពន្ធអចលនទ្រព្យ
  • កម្ពុជារក្សាបានកម្រិតអតិផរណាទាប ទោះបីកូវីដ
  • សហគ្រិនខ្មែរ (KE) និង CAVAC រួមគ្នាផ្តល់ការគាំទ្រដល់អាជីវកម្មកែច្នៃកសិកម្ម
  • មន្ត្រី៖ កាស៊ីណូ១០ បើកដំណើរការពេញលេញវិញ