ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជារកចំណូលបាន $២១ លាន ពីវិស័យរ៉ែក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រមាណ ២១លានដុល្លារកាលពីឆ្នាំ២០១៩ កើនឡើងប្រមាណជា ៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានប្រមាណ ២០លានដុល្លារ។ នេះបើយោងតាមថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពលថ្លែងពីម្សិលមិញ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០


HYUNDAI ទទួលបានសិទ្ធិសាងសង់អ៊ីអន ៣ នៅកម្ពុជា

ភ្នំពេញ៖ យោងតាមបណ្តាញផ្សាយព័ត៌មានកូរ៉េ Korean IT Times គឺក្រុមហ៊ុន Hyundai Engineering បានឈ្នះការដេញថ្លៃលើគម្រោងសាងសង់ផ្សារទំនើបអ៊ីអន៣ ដែលមានតម្លៃ ២០០ពាន់លានវ៉ុន (ប្រហែល ១៦៤លានដុល្លារ) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការសាងសង់នឹងប្រើរយៈពេល ២៧ខែ ក្រោយពីការចាប់ផ្តើមសាងសង់ផ្សារទំនើបអ៊ីអន៣។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០


ចំណូលរបស់ PPAP កើនឡើង ៣០% ក្នុងត្រីមាសទី១

ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ដែលបានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មដ៏រឹងមាំរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំនេះ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលមិនទាន់ធ្វើសវនកម្មរបស់ PPAP ផ្ញើទៅ CSX កាលពីថ្ងៃអង្គារបានឱ្យដឹងថា សម្រាប់ត្រីមាសទី១ នេះ កំពង់ផែរកបានប្រាក់ចំណូល ៧,៦១លានដុល្លារ កើនឡើង ២៩,៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួន ៥,៨៧លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០


ការនាំចេញត្បូង និងគ្រឿងអលង្ការពីកម្ពុជាមានតម្លៃជាង $៤០០លាន

ភ្នំពេញ៖ កម្ពុជាបាននាំចេញត្បូងថ្ម និងគ្រឿងអលង្ការមានតម្លៃសរុបជាង ៤១៨លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០


ការនាំចេញរបស់កម្ពុជាកើនជាង ២០% ក្នុង២ខែ ដើមឆ្នាំ

ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបាន ២ ៥៦៣លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ២ខែដើមឆ្នាំ២០២០ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាបាននាំចូលទំនិញមកវិញមានតម្លៃ ៣ ៦២៣លានដុល្លារ កើនឡើង ២២ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានរាយការណ៍ដោយព័ត៌មាន BTV កាលពីថ្ងៃអង្គារ។​

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០


  • គម្រោងវិនិយោគចំនួន ១៥ តម្លៃជាង $២២៥ លាន ត្រូវ CDC អនុម័ត
  • ពាណិជ្ជកម្មកម្ពុជា-ជប៉ុនមានតម្លៃជាង $៣៦០ លាន
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែរក្សាបានភាពល្អប្រសើរ
  • កម្ពុជានាំចេញជាង $១ពាន់លាន ទៅកាន់ទីផ្សារអាមេរិក
  • វិនិយោគិនក្នុងស្រុកបោះទុនជាង $១៦០ លាន លើរោងចក្រស្រាបៀរ
  • ធនាគារសហគ្រាសធុនតូច និងមធ្យមចាប់បើកដំណើរការ
  • កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ
  • ៣ ខែដើមឆ្នាំនេះ កម្ពុជានាំចេញកសិផលបានជិត ៣លានតោន
  • កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ
  • ព្រឹទ្ធសភាអនុម័តគម្រោងអគ្គិសនីតម្លៃជាង $១,៧ពាន់លាន