ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
CDC បានអនុម័តគម្រោងវិនិយោគ $៣០លាននៅក្នុងខែមករា

ភ្នំពេញ៖ តួលេខ​ចេញផ្សាយ​ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុង​អំឡុង​ខែមករា និង​ត្រូវបាន​គណនា​ដោយ​ភ្នំពេញប៉ុស្ដិ៍​បង្ហាញ​ថា មាន​គម្រោង​វិនិយោគ​លើ​វិស័យ​កាត់ដេរ និង​ផលិតផល​ធ្វើ​ដំណើរ ៧ ត្រូវ​បាន​អនុម័ត​ដែល​មាន​តម្លៃ ៣៣,៤​លាន​ដុល្លារ​។ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង​មាន​តម្លៃ​ជាង​ ៧,៩៧​ពាន់​លាន​ដុល្លារ​ នៅ​រយៈពេល ៩​ខែ​ដំបូង​កាលពី​ឆ្នាំមុន​កើន​ ១៣,១៨​ភាគរយ ​ធៀប​នឹង ៧,០៤៤ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២០


ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើនដល់ជាង ១,៧ពាន់លានដុល្លារ

ភ្នំពេញ៖ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ សម្រេច​បាន​ ១,៧ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ២០១៩ កើនឡើង ៧,៧ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ជប៉ុន​មាន​តម្លៃ​ជាង​ ៥៦៣លាន​ដុល្លារ​ កើនឡើង ៣៣,៤ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២០


ក្រសួងជំរុញឱ្យយកផលិតផលគុណភាពល្អៗចុះបញ្ជី GI

ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​លើកទឹកចិត្ត​ឲ្យ​អង្គការ​អភិវឌ្ឍន៍​នានា​ស្វែងរក​ផលិតផល​សក្តានុពល​នៅតាម​តំបន់​នីមួយៗ​ដើម្បី​យកមក​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ(GI) ​ឲ្យ​បាន​​កាន់តែ​ច្រើន​ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​កិត្តិនាម​នូវ​ផលិតផល​ទាំងនោះ និង​ជំរុញ​ការនាំចេញ​។ មកដល់​ពេលនេះ​មាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ចំនួន ៣ នៅ​កម្ពុជា​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​សម្រេច​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ ដែល​រួមមាន ម្រេចកំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះទ្រង់​ (​ខេត្តក្រចេះ​) ចំណែក​ក្រុមហ៊ុន​បរទេស​ដែល​បាន​យក​ផលិតផល​របស់​ខ្លួន​មក​ចុះបញ្ជី​នៅ​កម្ពុជា រួមមាន ស្រា​សំប៉ាញ «Champagne» របស់​បារាំង និង​ម៉ាក​កាហ្វេ DoiTung Coffee មកពី​ប្រទេសថៃ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២០


ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ៣០ភាគរយ

ភ្នំពេញ៖ យោងតាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ នៅឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១តោន​ មាន​តម្លៃ​ ៣៧៦​លាន​ដុល្លារ កើនឡើង​ ៣០ភាគរយ​ ធៀប​នឹង​​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​២០១៨។ លោក ឃួន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ច្បាប់​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ឱ្យដឹងកាលពី​ថ្ងៃ​ចន្ទ​ថា កំណើន​នៃ​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា ដោយសារ​តែ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង ទោះបី​ស្ថិត​ក្នុង​ល្បឿន​យឺត​ក៏ដោយ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២០


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃ កើនដល់ជាង ៩ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាម​ទិន្នន័យ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​កាលពី​ឆ្នាំ​២០១៩ កើនឡើង ៧,១៤ភាគរយ​ រហូត​ដល់​ជាង​ ៩ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ កាលពី​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​សម្រេច​បាន ៨,៤ពាន់​លាន​ដុល្លារ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២០


  • ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស មានកំណើនជាង ២៧ភាគរយ
  • កម្ពុជាបញ្ចុះថ្លៃអគ្គិសនី ដើម្បីរក្សាភាពប្រកួតប្រជែង
  • ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកកើនជិត ៤០%
  • KRC នឹងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលកសិកម្មនៅមណ្ឌលគិរី
  • ការប្រមូលចំណូលពន្ធដារឆ្នាំ២០១៩ កើនលើសផែនការ ២៣%
  • អ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជាកើនឡើងជាង ១០%
  • កម្ពុជាត្រូវការស្វាយ ៣០០តោន ១ថ្ងៃដើម្បីកែច្នៃ
  • មន្ត្រី៖ គម្រោងកែលម្អផ្លូវជាតិលេខ៣ សម្រេចបានជិត ៥០ភាគរយ
  • ចំណែកប្រាក់រៀលក្នុងសេដ្ឋកិច្ចកើនដល់ ៣៣%
  • ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុនកើនជិត ១៣% រយៈពេល ១១ខែ