ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ទីផ្សារអាស៊ីបង្ហាញភាពមិនច្បាស់លាស់ខណៈបារម្ភពីវិធានការត្រាំ

ក្រុងហុងកុង៖ ទីផ្សារអាស៊ីបានបង្ហាញភាពមិនច្បាស់លាស់កាលពីថ្ងៃចន្ទខណៈក្រុមវិនិយោគិនបារម្ភថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាការរឹតបន្តឹងជាថ្មីចំពោះការវិនិយោគនៅក្នុងប្រទេសចិន។ ទោះបីជាមានការអះអាងពីក្រសួងហិរញ្ញវត្ថុអាមេរិកថា ខ្លួនមិនមានផែនការបញ្ឈប់ក្រុមហ៊ុនចិន ពីការចុះបញ្ជីនៅលើផ្សារហ៊ុនអាមេរិកក៏ដោយ ក៏ផ្សារហ៊ុនស៊ាងហៃ និងផ្សារហ៊ុនតូក្យូ បានធ្លាក់ចុះរយៈពេលមួយថ្ងៃនៅមុនការឈប់សម្រាកមួយសប្តាហ៍នៃពិធីខួបលើកទី៧០ នៃការបង្កើតរបបកម្មុយនីស្តរបស់ប្រទេស​ចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ ២០១៩


វិនិយោគិនកូរ៉េជាប្រភពវិនិយោគលើអចលនទ្រព្យឆ្លងព្រំដែនធំបំផុតនៅអាស៊ី

ក្រុងសេអ៊ូល៖ ទិន្នន័យបានបង្ហាញក្នុងខែកញ្ញានេះថា វិនិយោគិនកូរ៉េខាងត្បូងគឺជាប្រភពលំហូរចេញក្រៅប្រទេសធំជាងគេក្នុងតំបន់អាស៊ីក្នុងការវិនិយោគលើអចលនទ្រព្យពាណិជ្ជ​កម្មនៅឆមាសទី១ ឆ្នាំ២០១៩។ ក្រៅពីវិនិយោគិនកូរ៉េ វិនិយោគិនសិង្ហបុរីក៏កំពុងបង្ហាញកំណើនផងដែរនៅក្នុងការវិនិយោគអចលនទ្រព្យឆ្លងព្រំដែននៅឆមាសទី១ ឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០១៩


តម្លៃដីក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះឬនៅថេរក្នុងឆ្នាំនេះ

ក្រុងបាងកក៖ ក្រុមអ្នកវិភាគផ្នែកអចលនទ្រព្យបានឱ្យដឹងថា តម្លៃដីនៅទីក្រុងបាងកក​នៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងនៅថេរ ឬធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ១ទសវត្សរ៍ដែលមួយផ្នែកធំដោយសារការថមថយកំណើនសេដ្ឋកិច្ច និងពន្ធលើដីធ្លី និងអគារដែលគ្រោង​ចូលជាធរមាននៅដើមឆ្នាំក្រោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០១៩


FACEBOOK ទិញក្រុមហ៊ុនដែលច្នៃបច្ចេកវិទ្យាបញ្ជាដោយអារម្មណ៍

ក្រុងសានហ្វា្រនស៊ីស្កូ៖ ក្រុមហ៊ុន Facebook បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនសម្រេច​បានកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុនបង្កើតថ្មីដែលស្រាវជ្រាវបង្កើតបច្ចេកវិទ្យារបៀបបញ្ជាកុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀត ដោយប្រើប្រាស់ការគិតជំនួសដោយការចុច ការប្រើម្រាមដៃអូស និងការវាយអក្សរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩


អាមេរិក និងជប៉ុនរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍នេះ

ក្រុងញូវយ៉ក៖ សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនរំពឹងថា លោកប្រធានាធិបតី​អាមេរិក ដូលដាល់ ត្រាំ និងនាយករដ្ឋមន្ត្រីរបស់ជប៉ុន លោក ស៊ិនស្សូ អាបេ នឹងចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយក្នុងជំនួបរបស់មេដឹកនាំទាំងពីរ​នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះទំនងជាផ្តោតលើផលិតផលកសិកម្ម​ ដែលជាវិស័យសំខាន់ និងមានភាព​រសើបផ្នែកនយោបាយសម្រាប់លោកត្រាំ​ ដោយសារលោកព្យាយាមជម្នះបញ្ហាលំបាក​នានា​សម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ២០២០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩


  • ក្រុមហ៊ុនបរទេសនៅតែជឿជាក់លើសេដ្ឋកិច្ចចិន
  • ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានចាប់ផ្តើមដោយមានក្រុមហ៊ុនចូលរួមច្រើនជាងមុន
  • បុគ្គលិកក្រុមហ៊ុន GM ធ្វើបាតុកម្មឈប់ធ្វើការងារនៅទូទាំងប្រទេស
  • អ្នកដំណើរ និងទំនិញឆ្លងកាត់ព្រលានយន្តហោះហុងកុងធ្លាក់ចុះខ្លាំង
  • ការនាំចេញរបស់អាមេរិកទៅចិនធ្លាក់ចុះ៧ភាគរយនៅឆ្នាំមុន
  • SIEMENS សង់រោងចក្រថាមពល $១,៣ពាន់លាននៅអ៊ីរ៉ាក់
  • វិធានការអាមេរិក និងចិន ធ្វើឱ្យផ្សារហ៊ុនហក់ឡើង
  • ក្រុមហ៊ុន APPLE ដាក់បង្ហាញ IPHONE ថ្មី ៣ម៉ូដែល មានម៉ាស៊ីនថត៣
  • IMF ថា កំណែទម្រង់របស់អារ៉ាប៊ីសាអ៊ូឌីតចាប់ផ្តើមចេញផ្លែផ្កា
  • ចំនួនភ្ញៀវទេចរអន្តរជាតិពិភពលោកកើនឡើង ៤ភាគរយនៅឆមាសទី១