ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាស្នើធនាគារចិនគាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យពាណិជ្ជកម្ម

ភ្នំពេញ៖ នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងនាយករងប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុង កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន​ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម បានជម្រុញឱ្យតំណាងធនាគារចិនទទួលយកការ​ទូទាត់ប្រាក់រៀលឱ្យបានកាន់តែទូលាយសម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេរភាគី ជាពិសេស ការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា​ E-Payment និង QR Code ដូចគ្នាជាមួយនឹងកម្មវិធីទូរសព្ទដៃរ Wechat ឬ Alipay របស់ចិនជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០១៩


ពិព័រណ៍លំនៅឋាននឹងជួយទាក់ទាញការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក និងអន្តរជាតិប្រមាណ ១០០ ក្រុមហ៊ុននឹងចូលរួមនៅក្នុង «ពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ២០១៩»  (Home & Lifestyle Expo 2019) ដែលនឹងរៀបចំនៅកោះពេជ្រនៅថ្ងៃទី២៦-២៧ ខែមេសា ខាងមុខ។ អ្នកជំនាញអះអាងថា កម្មវិធីនេះនឹងអាចជួយទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកវិនិយោគលើចវិស័យអចលទ្រព្យ និងសំណង់នៅកម្ពុជាកាន់តែច្រើន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០១៩


ផលិតកម្មធនធានរ៉ែកម្ពុជានឹងចាប់ផ្តើមពីចុងឆ្នាំនេះ

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលលើកឡើងថា បន្ទាប់ពីចំណាយពេលរុករកអស់ជាច្រើនឆ្នាំ ក្រុមហ៊ុនរ៉ែមាស២ គឺក្រុមហ៊ុន Mesco Gold (Cambodia) របស់ប្រទេសឥណ្ឌា និងក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) Limited មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានឈានកាន់តែជិតដល់ដំណាក់កាលចម្រាញ់មាសនៅកម្ពុជា។ ក្រុមហ៊ុនកំពុងដំឡើងរោងចក្រកែច្នៃរ៉ែមាស ដែលអាចឈានដល់ការចម្រាញ់រ៉ែមាសចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ជាបន្តបន្ទាប់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ ២០១៩


អាកាសចរណ៍ AIR ASIA ពង្រីកប្រតិបត្តិការនៅបណ្តាប្រទេស CLMV

ភ្នំពេញ៖ Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ីបានប្រកាស​ផ្លូវហោះហើរថ្មីនៃជើងហោះហើរត្រង់របស់ខ្លួន ភូកេត-ភ្នំពេញ ដែលជាផ្នែកនៃការបង្កើតបណ្តាញទូទាំងអាស៊ី និងទីផ្សារនៃក្រុមប្រទេស CLMV។ ផ្លូវហោះហើរថ្មីនេះនឹង​ដំ​ណើរការ ៤ដងក្នុងមួយសប្តាហ៍ ដែលចាប់ផ្តើមនៅថ្ងៃទី១​ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ ២០១៩


តម្លៃដី និងអចលនទ្រព្យនៅទីប្រជុំជនក្រុងតាខ្មៅកើនឡើងប្រមាណ៣០-៥០ ភាគរយ ខណៈប្លង់គោលក្រុងតាខ្មៅបានបញ្ចប់

កណ្តាល៖ ខណៈភាពរីកចម្រើន និងការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងតាខ្មៅ​កំពុងបន្តដំណើរជាជំហានៗស្របទៅនឹងគម្រោងស្ថិតក្នុងប្លង់គោលរបស់ក្រសួង និងសាលាខេត្តនោះ តម្លៃដី និងអចនទ្រព្យនៃខេត្តកណ្តាលជាពិសេសក្នុងក្រុងតាខ្មៅ ហាក់ស្ទុះឡើងខ្លាំង។ ក្នុងនោះ អ្នកជំនាញខាងអចលនទ្រព្យអះអាងថា គិតជាមធ្យមតម្លៃដី និងអចលនទ្រព្យទីប្រជុំជនក្រុងតាខ្មៅបានកើនឡើងប្រមាណ៣០-5០ ភាគរយ ខណៈដែលនៅតំបន់ជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ២១ បានកើនឡើងចន្លោះប្រមាណពី២០-៣០ ភាគរយ ហើយដីនៅជាប់ផ្លូវក្រវ៉ាត់ក្រុងគឺបានកើនឡើងស្ទើរតែ១០០ ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី៣០-៣១ ខែមីនា ឆ្នាំ ២០១៩


  • វិនិយោគគិនចិនចាប់អារម្មណ៍វិស័យទេសចរណ៍ និងឧស្សាហកម្មខេត្តព្រះសីហនុ គ្រោងបង្កើតការហោះហើរត្រង់បន្ថែមទៀត
  • រោងចក្រផលិតទឹកស្អាតតម្លៃប្រមាណ៣០លានដុល្លារ ដាក់សម្ពោធនៅព្រឹកនេះ ខណៈការសិក្សាផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វល់ក្រុសៀមរាបត្រូវបានបញ្ចប់
  • ការប្រើប្រាស់សេវាស្ថាបត្យកម្មមានការកើនឡើង
  • ពន្ធដារពិន័យយានយន្តមិនបង់ពន្ធផ្លូវបានជាង$១លាន
  • CDC អនុម័តគម្រោងវិនិយោគ៣ដែលមានតម្លៃសរុបជាង $២៣លាន
  • សេដ្ឋកិច្ចឌីជីថលជាកត្តាជំរុញថ្មីមួយសម្រាប់កម្ពុជា
  • ប្រទេសចិនឯកភាពជួយរៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបនៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
  • កម្ពុជាគ្រោងនឹងសាងសងផ្លូវល្បឿនលឿនយ៉ាងតិច ៧ ដើម្បីពង្រឹងវិស័យភស្តុភា និងដឹជញ្ជូន
  • ប្រាក់ចំណូលក្នុងវិស័យធានារ៉ាប់រងមានកំណើនជិត៣០%
  • ស្រ្តីវ័យក្មេងកម្ពុជាទទួលពានរង្វាន់ជាសហគ្រិនសង្គម ក្នុងតំបន់