ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រទេស G20 បារម្ភពីសេដ្ឋកិច្ចពិភពលោក

ក្រុងហ៊ូគុអូកា ៖ ក្រុមអ្នកបង្កើតគោលនយោបាយហិរញ្ញវត្ថុជាន់ខ្ពស់មកពីក្រុមប្រទេស​ G20 កាលពីថ្ងៃអាទិត្យបានលើកឡើងពីផលប៉ះពាល់ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់​តែខ្លាំងឡើងលើសេដ្ឋកិច្ចពិភពលោក​ ដែលបញ្ហាទាំងនេះកំពុងអូចបន្លាយកំណើន​សេដ្ឋកិច្ច។ គេសង្ឃឹមថាបញ្ហាទាំងនេះអាចនឹងប្រសើរឡើងវិញក្រោយពីប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងជួបសមភាគីជាមួយនឹងលោក ស៊ី ជីនភីង នៅជំនួបកំពូលរបស់ក្រុមប្រទេស G20។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០១៩


តម្រូវការហ្គាសពិភពលោកកំពុងតែកើនឡើងយ៉ាងគំហុក

ប្រទេសថៃ ៖ ភ្នាក់ងារថាមពលអន្តរជាតិ​ (IEA) បានឱ្យដឹងថា តម្រូវការហ្គាសជុំវិញពិភពលោកនាពេលបច្ចុប្បន្ន និងអគាគត នឹងលូតលាស់បាន១.៦% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៤។ កំណើតដ៏ឆាប់នេះ ដោយសារតែកំណើនតម្រូវការក្នុងប្រទេសចិនដែលនឹងស្មើលើស១/៣ នៃតម្រូវការពិភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០១៩


តម្លៃប្រេងធ្លាក់ចុះ ព្រោះតែកង្វល់ផ្នែកពាណិជ្ជកម្ម

ញូយ៉ក ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកថា តម្លៃប្រេងបានឆ្លាក់ចុះកាលពីថ្ងៃចន្ទព្រោះតែជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក និងប្រទេសចិន ដែលកាន់តែជំរុញកង្វល់ទាក់ទិននឹងការឆ្លាក់ចុះនៃតម្រូវការប្រេងឆៅទូទាំងពិភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ ២០១៩


វៀតណាមចំណេញច្រើនជាងគេពីជម្លោះពាណិជ្ជកម្ម

ក្រុងសិង្ហបុរី ៖ វៀតណាមគឺជាអ្នកឈ្មះធំជាងគេបំផុតពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន រហូតមកដល់ពេលនេះដោយសារតែក្រុមហ៊ុននាំចូលស្វែងរកការបង្វែរទិសទៅបញ្ជាទិញ​របស់ពួកគេដើម្បីចៀសវាងផុតពីពន្ធនាំចូលកាន់តែខ្ពស់។ ក្នុងនោះ វៀតណាមដែលមានព្រំដែនជាប់ជាមួយប្រទេសចិនទទួលបានកំណើនបញ្ជាទិញពីការបង្វែរទិសដៅពាណិជ្ជកម្មលើទំនិញជាប់ពន្ធនាំចូលនេះស្មើនឹង ៧,៩% នៃផលិតផលក្នុងស្រុកសរុបគិតត្រឹមត្រីមាសដំបូង​ឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ ២០១៩


IMF ជំរុញឱ្យបានរាំងពន្លឿនការធ្វើកំណែទម្រង់

ក្រុងប៉ារីស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទបានព្រមានប្រទេសបារាំងថាបំណុលសាធារណៈរបស់ប្រទេសនេះមានកម្រិត «ខ្ពស់ខ្លាំងពេកពីភាពកក់ក្តៅ» ដោយអំពាវ​នាវឱ្យប្រទេសត្រូវដោះស្រាយបញ្ហានេះតាមរយៈការបង្កើនល្បឿនការកែទម្រង់ចំណាយ។ ក្នុងរបាយការណ៍មួយដែលលើកឡើងពីការរកឃើញបឋមនៃបេសកម្មឆ្នាំ២០១៩ របស់ខ្លួន​ មូលនិធិ IMF បានឱ្យដឹងថា កំណែទម្រង់ពន្ធនិងកំណែទម្រង់ទីផ្សារការងារបានជួយរក្សា​សេដ្ឋកិច្ចឱ្យមានភាពរស់រវើក ទោះបីជាមានការថមថយកំណើនក៏ដោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


  • ក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្មធ្វើឱ្យផ្សារហ៊ុនអាស៊ីធ្លាក់ចុះ
  • ប្រេស៊ីលផ្អាកនាំចេញសាច់គោទៅប្រទេសចិន
  • ថៃ-មីយ៉ាន់ម៉ាចុះកិច្ចព្រមព្រៀងបើកបរឆ្លងព្រំដែន
  • ទីផ្សារអចលនទ្រព្យនៅហូជីមិញនឹងងើបឡើងវិញក្នុងឆ្នាំនេះ
  • ថៃកាត់បន្ថយគោលដៅនំាចេញពី៨% មកស្មើនឹង៣%
  • សង្រ្គាមពាណិជ្ជកម្មប៉ះពាល់ក្រុមហ៊ុនអាកាសចរណ៍
  • វៀតណាមមានសក្តានុពលខ្លាំងក្នុងទីផ្សាររមណីយដ្ឋាន
  • ALIBABA សម្លឹងចុះបញ្ជីនៅផ្សារហ៊ុនហុងកុង
  • TOYOTA នឹងសាងសង់រោងចក្រនៅមីយ៉ាន់ម៉ា
  • ការវិនិយោគលើអចលនទ្រព្យសម្រាប់ធ្វើអាជីវកម្មសិង្ហបុរីកើនឡើង ៧២%