ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រាក់ចំណេញរបស់ក្រុមហ៊ុន FORD ធ្លាក់ចុះនៅត្រីមាសទី៣

ក្រុងញូវយ៉ក៖ ក្រុមហ៊ុនផលិតរថយន្ត Ford កាលពីថ្ងៃអាទិត្យបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាស និងបានកាត់បន្ថយការព្យាករសម្រាប់រយៈពេលពេញមួយឆ្នាំរបស់ខ្លួន ដោយលើកឡើងពីការបង្កើនចំណាយលើការលើកទឹកចិត្តនៅអាមេរិកខាងជើង និងការថយចំការលក់នៅប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០១៩


សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកើនឡើងតិចតួចនៅត្រីមាសទី៣

ក្រុងសេអ៊ូល៖ ធនាគារកណ្តាលប្រទេសកូរ៉េខាងត្បូង (BOK) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះកាលពីត្រីមាសទី៣ ដោយព្រមានថា ធនាគារនេះអាចចេញផ្សាយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំខ្សោយបំផុតរបស់ខ្លួននៅក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងគ្រានៃជម្លោះពាណិជ្ជកម្មជាច្រើន។ ធនាគារនេះបានឱ្យដឹងទៀតថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) បានកើនឡើង ០,៤% នៅត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ជាពេលដែលសម្រេចបានកំណើសេដ្ឋកិច្ច ១%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០១៩


ចិន ក្លាយជាប្រទេសមានក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីច្រើនជាងគេ

ក្រុងប៉េកាំង៖ របាយការណ៍មួយបានឱ្យដឹងកាលពីថ្ងៃចន្ទថា ពេលនេះប្រទេសចិន មានក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីគ្រប់គ្រងដោយឯកជនកាន់តែច្រើនដែលមានតម្លៃច្រើនជាងអាមេរិករហូតដល់ជាង១ពាន់លានដុល្លារ។​ មានក្រុមហ៊ុនចិនចំនួន ២០៦​ ក្នុងចំណោមក្រុមហ៊ុនបង្កើតថ្មីសរុប៤៩៤ទូទាំងពិភពលោក ដែលមានតម្លៃបំផុត កាលពីខែមិថុនា ឆ្នាំ២០១៩

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០១៩


EXIMBANK ចេញលក់មូលបត្រសង្គមសម្រាប់គម្រោងអភិវឌ្ឍន៍នៅទន្លេមេគង្គ

ក្រុងតូក្យូ៖ ក្រុមហ៊ុនធានារ៉ាប់រង Dai-ichi មានមូលដ្ឋាននៅប្រទេសជប៉ុន បានទិញមូលបត្របំណុលអភិវឌ្ឍតំបន់ទន្លេមេគង្គប្រកបដោយការទទួលខុសត្រូវសង្គម ក្នុងតម្លៃសរុប៥០លានដុល្លារ ដែលចេញដោយ Export-Import Bank of India (EXIM Bank)។ មូលនិធិនេះនឹងត្រូវបានធនាគារ Export-Import Bank of India (EXIM Bank) យកទៅបែងចែកសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា វៀតណាម​ និងមីយ៉ាន់ម៉ា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩


ប្រាក់ចំណូល HUAWEI កើនជិត ២៥ភាគរយ

ក្រុងស៊ាងហៃ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ បានកើនឡើងជិត ២៥% ទោះបី​ជាមានយុទ្ធនាការអាមេរិកដាក់ឱ្យក្រុមហ៊ុនមួយនេះនៅឯកោពីពិភពលោកក៏ដោយ។ ប៉ុន្តែក្រុមហ៊ុននេះបានស្ថិតនៅក្រោមសម្ពាធនៅឆ្នាំនេះ ដោយសារក្រុមមន្រ្តីអាមេរិកបានបញ្ចុះបញ្ជូលសម្ព័ន្ធមិត្តទូទាំងពិភពលោក ឱ្យចៀសវាងការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនមួយនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០១៩


  • ថាមពលកកើតឡើងវិញវ៉ាឥន្ធនៈផូស៊ីលជាលើកដំបូងនៅអង់គ្លេស
  • ក្រុមហ៊ុនឥណ្ឌាចាប់ផ្តើមទិញប្រេងពីវ៉េណេស៊ុយអេឡាវិញ
  • ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា
  • SAMSUNG បញ្ចេញលក់ទូរស័ព្ទអាចបត់បាន ជាថ្មី
  • សិង្ហបុរី ជាប្រទេសដែលមានភាពប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់
  • BC បង្កើត ECOSYSTEM ក្នុងសេវាកម្មអចលនទ្រព្យ
  • ការលក់ខុនដូរនៅបាងកកស្ថិតក្នុងអត្រាទាបបំផុត
  • ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា
  • ប្រាក់ឈ្នួលបុគ្គលិកនៅវៀតណាមហក់ឡើងខ្ពស់
  • ការនាំចេញត្បូង-អលង្ការថៃមានជាង$១១ពាន់លាន