ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការចុះបញ្ជីម៉ាកពាណិជ្ជកម្មបានកើនឡើងជាង ២ភាគរយ

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ការចុះបញ្ជីម៉ាកពាណិជ្ជកម្មទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៩ មានចំនួន ៣ ៨៤១ កើនឡើង ២,៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៣ ៧៦១។ ក្នុងនោះការចុះបញ្ជីម៉ាកឱ្យក្រុមហ៊ុនក្នុងស្រុកមានចំនួន ១ ៤៤៥ និងក្រុមហ៊ុនបរទេស ២ ៣៩៦។ ក្នុងរយៈពេលនេះក្រសួងបានទទួលពាក្យសុំចុះបញ្ជីម៉ាកពាណិជ្ជកម្មពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកចំនួន ៥ ៨៤៥ កើនឡើង ១០,៩៥ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានចំនួន ៥ ២៦៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១ ខែមករា ឆ្នាំ ២០២០


គម្រោងរោងចក្រអគ្គិសនីចំនួន ២ ទទួលការយល់ព្រមពី CDC

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់អាជ្ញាប័ណ្ណផ្លូវការដល់គម្រោងវិនិយោគ ២ ក្នុងវិស័យអគ្គិសនី។ គម្រោងដែលបានអនុម័តនេះ គឺការសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី និងការអភិវឌ្ឍស្ថានីយ ដោយក្រុមហ៊ុន Schneitec Power Co., Ltd ជាមួយទុនវិនិយោគ ៧១លានដុល្លារ និងគម្រោងស្ថានីយរោងចក្រថាមពលសូឡាអភិវឌ្ឍដោយក្រុមហ៊ុន Schneitec Infinite Co., Ltd ជាមួយទុនវិនិយោគ ២៩លានដុល្លារ អាចផលិតអគ្គិសនីប្រហែល ៣០មេហ្គាវ៉ាត់។ រោងចក្រនេះនឹងបង្កើតការងារបានជាង ១០០នាក់។ បណ្តាញបញ្ជូនថាមពលនេះមានទីតាំងនៅខេត្តព្រះសីហនុ ហើយរោងចក្រថាមពលសូឡាមានទីតាំងស្ថិតនៅខេត្តពោធិ៍សាត់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០១៩


តំបន់ឆ្នេរកម្ពុជានៅមានសក្តានុពលច្រើនក្នុងការទាក់ទាញទេសចរ

កំពត៖ ភាពសំប្បូរបែបនៃធនធានធម្មជាតិនៅតាមឆ្នេរសមុទ្រ និងកោះគឺជាឧត្តមភាពប្រកួតប្រជែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ខណៈទីនោះកំពង់ទទួលបាននូវកំណើនភ្ញៀវទេសចរណ៍ជាបន្តបន្ទាប់។ ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពតកាលពីថ្ងៃសៅរ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា លក្ខណៈអំណោយផលពីធម្មជាតិ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តភាពធ្វើអោយឆ្នេរសមុទ្រកម្ពុជាជាប់ជាឆ្នេរស្អាតជាងគេលើពិភពលោក៕

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ ២០១៩


ការចុះបញ្ជីពាណិជ្ជកម្មកើន ២៣ ភាគរយ ១១ខែឆ្នាំនេះ

ភ្នំពេញ៖ ចំនួនក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្មមានការកើនឡើងជាង២៣ភាគរយក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះឆ្លុះបញ្ចាំងពីដំណើរម៉ាក្រូសេដ្ឋកិច្ចល្អឆ្នាំនេះ។ ក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងចំនួន ២២២ ដែលមានតម្លៃជាង ៦ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុនមាន ៨១គម្រោងដែលមានទឹកប្រាក់ ១,៨៨ ពាន់លានដុល្លារ៕

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ ២០១៩


ក្រុមហ៊ុនជប៉ុនមកស្វែងរកឱកាសធ្វើអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនប្រហែល១៧ ក្រុមហ៊ុនមកពីវិស័យផ្សេងៗកំពុងស្វែងរកឱកាស​វិនិយោគ និងអាជីវកម្មនៅកម្ពុជា ដើម្បីចាប់យកអត្ថប្រយោជន៍នៃកំណើនសេដ្ឋកិច្ចរឹងមាំរបស់​ប្រទេសនេះ ក្នុងរយៈពេល ២ទសវត្យន៍ចុងក្រោយនេះ។ ការផ្គូផ្គងអាជីវកម្មដៃគូកម្ពុជា​ និងក្រុមហ៊ុនវិនិយោគិនជប៉ុន ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលធនាគារអេស៊ីលីដា នាក្រុងភ្នំពេញ កាលពីថ្ងៃពុធ ដែលបានរៀបចំឡើងរួមគ្នាដោយធនាគារអេស៊ីលីដា និងសមាគមកម្ពុជា-ជប៉ុន ដែលដឹកនាំដោយលោក Takahashi Fumiaki អតីតឯកអគ្គរាជទូត​ជប៉ុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០១៩


  • ការទិញ-លក់ផ្ទះតាមរយៈ CENTURY 21 កើនឡើង ១៥%
  • សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជាង៧% ក្នុងឆ្នាំនេះ
  • កម្ពុជា-ចិនរួមគ្នាពង្រឹងកិច្ចសហការលើវិស័យពន្ធដារ
  • កម្ពុជាស្នើជប៉ុនឱ្យបង្កើនការតភ្ជាប់ជើងហោះហើរត្រង់
  • ធនាគារអភិវឌ្ឍន៍ជនបទត្រៀមប្រាក់ ៥០លានដុល្លារសម្រាប់វិស័យស្រូវអង្ករកម្ពុជា
  • ក្រសួងពាណិជ្ជកម្មបន្តអំពាវនាវអ្នកនាំចេញមកចុះបញ្ជី
  • គម្រោងលម្ហែកាយ$១៨លានបង្កើតនៅកំពត
  • ចំណូល PPSP កើននៅត្រីមាសទី៣
  • CDC អនុម័តគម្រោងវិនិយោគរោងចក្រកាបូប ស្បែកជើងជិត$៩លាន
  • ក្រុមហ៊ុនតៃវ៉ាន់១០ចាប់អារម្មណ៍ការវិនិយោគនៅកំពង់ស្ពឺ