ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អាកាសចរណ៍ហ្វីលីពីន សម្ពោធបើកជើងហោះហើរត្រង់មកកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន Philippines Airlines (PAL) បានបើកសម្ពោធជាផ្លូវការនូវជើងហោះហើរថ្មីពីទីក្រុងម៉ានីលមករាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ PAL គ្រោងនឹងធ្វើការហោះហើរត្រង់ពីទីក្រុងម៉ានីលមកកាន់រាជធានីភ្នំពេញ ៥ជើងប្រចាំសប្តាហ៍។ ក្រុមហ៊ុអាកាសចរណ៍ PAL នឹងចាប់ផ្តើមសេវាកម្មរបស់ខ្លួនចាប់ពីខែមេសានេះតទៅ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០១៩


CDC សម្រេចឱ្យក្រុមហ៊ុន២ ដែលមានទុនជិត ៩លានដុល្លារ វិនិយោគលើផលិតផលកាបូប

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច​ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន២ វិនិយោគលើផលិតផលកាបូប។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Y.S.C YORKSON STAR (CAMBODIA) CO.,LTD​ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៣៧១ (ទំនប់ថ្មី) ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ២៥០កន្លែង។  ចំណែកក្រុមហ៊ុន LIMELIGHT (CAMBODIA) CO.,LTD មានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងមានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៦៦កន្លែង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រថ្មីៗចេញផ្សាយថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ២០១៩


បុណ្យទន្លេកំពង់ឆ្នាំងនឹងទាក់ទាញទេសចរ ៥០ម៉ឺននាក់

ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៥ ដែលរៀបចំនៅខេត្តកំពង់ឆ្នាំងនៅឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍» ។ ក្នុងឱកាសបុណ្យទន្លេខាងមុខ ត្រូវបានរំពឹងថាអាចនឹងមានភ្ញៀវទេសចរចូលរួមមិនតិចជាង ៥០ម៉ឺននាក់នោះទេ។ នេះបើយោងតាមលោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ២០១៩


កម្ពុជាចំណាយជាង $៤០០លានទៅលើឧបករណ៍អេឡិចត្រូនិក

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋាន GfK បានឱ្យដឹងថា ទឹកប្រាក់នៃការទិញទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់សំខាន់ៗក្នុងគេហដ្ឋានសរុបរបស់ប្រជាជនកម្ពុជាមានរហូតដល់ ៤១៣លានដុល្លារ កាលពីឆ្នាំមុន។ តម្លៃនេះបានកើនឡើង ២៨ភាគរយ ធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៣២៣លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ ២០១៩


ក្រសួងពាណិជ្ជកម្មដាក់ឱ្យដំណើរការសាកល្បងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ D នៅខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យដំណើរការសាកល្បងក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (D) សម្រាប់នាំចេញកសិផលទៅប្រទេសជាប់ព្រំដែន ទៅឱ្យមន្ទីរពាណិជ្ជកម្ម ខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ តទៅ។ ក្រសួងបានបញ្ជាក់ថា ផលិតករ និងអ្នកនាំចេញកសិផលអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្ម តាមរយៈគេហទំព័រ https://co.moc.gov.kh ហើយត្រូវចុះហត្ថលេខា និងទទួលយកវិញ្ញាបនបត្រនេះនៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលទីស្នាក់ការក្រុមហ៊ុរបស់ខ្លួនស្ថិតនៅ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ Fresh News ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩


  • កម្ពុជាទទួលបានចំណូលជាង ៤,៣ពាន់លានដុល្លារពីទេសចរអន្តរជាតិ
  • ឆ្នាំ២០១៨ គយ និងរដ្ឋាកររកចំណូលបាន ២,៥ពាន់លានដុល្លារ កើនជាង ៣០%
  • ដើមឆ្នាំ២០១៩ កម្ពុជាបាននាំចេញបន្លែស្រស់ជាង ៣០តោន ទៅទីផ្សារអឺរ៉ុប
  • កម្ពុជានឹងរៀបចំពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈនៅចុងឆ្នាំនេះ
  • LOLC ទទួលបានការយល់ព្រមពី NBC លើសំណើបោះលក់មូលបត្របំណុល
  • ជប៉ុននឹងទទួលពលករកម្ពុជាទៅធ្វើការចាប់ពីខែមេសាតទៅ
  • ក្រុមហ៊ុនក្នុងស្រុកបោះទុន ២០លានដុល្លារវិនិយោគលើវិស័យទឹកស្អាត
  • ក្រសួងរើសយកខេត្ត៣ សម្រាប់រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
  • សប្តាហ៍ទី៣នេះ CDC អនុម័តគម្រោងវិនិយោគតម្លៃជាង ៦០០លានដុល្លារ
  • គម្រោងសូឡាខេត្តកំពង់ឆ្នាំងត្រូវបានដាក់ឱ្យដេញថ្លៃ