ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការគេហទំព័រទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានដាក់ឱ្យដំណើរការគេហទំព័រមួយហៅថា ទស្សនាកម្ពុជា (Visit Cambodia) ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀតមកកម្ពុជា។ លោក តុប សុភ័ក្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃអង្គារថា គេហទំព័រ Visit Cambodia គឺកម្មវិធីមួយអាចជួយសម្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកគោលដៅទេសចរណ៍ ការកក់សណ្ឋាគារ និងអាហារដ្ឋាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


តម្លៃស្រូវក្រអូបបង្ហាញពីស្ថិរភាព

ភ្នំពេញ៖ ខណៈការប្រមូលផលស្រូវក្រអូបបានចូលមកដល់ អ្នកនៅក្នុងវិស័យនេះបានឱ្យដឹងថា តម្លៃស្រូវក្រអូបជារួមតាមបណ្តាខេត្តមួយចំនួនបានបង្ហាញពីស្ថិរភាពបើធៀបនឹងឆ្នាំ​មុន ខណៈអ្នកក្នុងវិស័យស្រូវអង្ករអះអាងថា នេះគ្រាន់តែជាការចាប់ផ្តើមប្រមូលផលដំបូង​ប៉ុណ្ណោះ។ ស្រូវផ្ការំដូល ដែលជាប្រភេទនៃអង្ករជាប់លេខ១ របស់កម្ពុជា មានតម្លៃចន្លោះ​ពី ១​ ១០០ ទៅ ១ ២០០ រៀលក្នុងមួយគីឡូក្រាម ប្រហាក់ប្រហែលនឹងឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


ក្រុមហ៊ុនអាល្លឺម៉ង់ចាប់អារម្មណ៍ការវិនិយោគលើថាមពលកកើតឡើងវិញ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ការវិនិយោគលើថាមពលកកើតឡើងវិញពីប្រទេស​អាល្លឺម៉ង់ ដែលជាការរួមចំណែកដល់ការផ្គត់ផ្គង់ថាមពលស្អាតនៅកម្ពុជា ខណៈតម្រូវការបន្តកើនឡើងចន្លោះពី ១៥ ទៅ២០% ប្រចាំឆ្នាំ។ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានឱ្យដឹងថា នឹងមានការិយាល័យអាល្លឺម៉ង់ត្រូវបានបង្កើតឡើងនៅក្នុង EuromCham Cambodia ដើម្បីចែករំលែកព័ត៌មាន ​និងសេវា រវាងប្រទេសទាំង២ទៅដល់ក្រុមវិនិយោគិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំជាផ្លូវការឆ្នាំក្រោយ

ភ្នំពេញ៖ កម្ពុជារំពឹងថានឹងអាចនាំចេញសម្បុកត្រចៀកកាំទៅទីផ្សារចិនជាផ្លូវការនៅឆ្នាំក្រោយ ខណៈបច្ចុប្បន្នមន្រ្តីជំនាញនៃក្រសួងកសិកម្មកំពុងរៀបចំនីតិវិធីធី និងធ្វើការជាមួយ​អាជ្ញាធរគយរបស់ចិន។ កាលពីចុងខែតុលា​ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម​ បានដឹកនាំគណៈប្រតិភូក្រសួងទៅជួបពិភាក្សាជាមួយភាគីចិនក្នុងគោលបំណងជំរុញ​ការនាំចេញសម្បុកត្រចៀកកាំទៅកាន់ប្រទេសចិនជាផ្លូវការ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


GIZ ផ្តល់ជំនួយ$៤,៥លានសម្រាប់អភិវឌ្ឍន៍ SME

ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានផ្តល់ជំនួយចំនួន ៤,៥លានដុល្លារដល់គម្រោងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសអាស៊ានចំនួន៤ រួមមានកម្ពុជាផងដែរ។ ជំនួយនេះស្ថិតនៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន អាល្លឺម៉ង់ ស្តីពីការពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅតំបន់​អាស៊ាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • CRF: កម្ពុជានឹងនាំចេញអង្ករ១លានតោននៅឆ្នាំ២០២២
  • កម្ពុជារំពឹងថាការដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែប្រសើរ
  • សេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន
  • កម្ពុជានៅតែជាប្រទេសនាំចេញកង់ឈានមុខនៅទីផ្សារសហភាពអឺរ៉ុបនៅឆមាសទី១
  • MFI ដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនជនបទ
  • ក្រសួងរ៉ែចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុនសិក្សារ៉ែលោហៈនៅកំពង់ស្ពឺ
  • កម្ពុជា និងតួកគីប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយគ្នា
  • គម្រោងអាជីវកម្មដីឡូត៍បន្តកើនឡើងនៅជាយក្រុង
  • NBC ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ RETAIL PAY
  • ផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកនឹងកើនដល់ជាង៨លានតោននៅក្នុង១ឆ្នាំ