ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ពន្ធដារប្រមូលចំណូលបានជាង $២ពាន់លាន

ភ្នំពេញ៖ នៅឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារគ្រប់ប្រភេទបានជាង ២,១៩ពាន់លានដុល្លារ កើនលើសផែនការជាង ២៧៤លានដុល្លារ។​ របាយការណ៍​បានបង្ហាញថា នៅខែធ្នូ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ១៤២លានដុល្លារ កើនឡើងចំនួន ៣១លានដុល្លារ បើធៀបនឹងខែធ្នូឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ ២០១៩


ឆ្នាំ២០១៩ នេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តរឹងមាំ

ភ្នំពេញ៖ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើង ប៉ុន្តែមានកម្រិតទាបជាងឆ្នាំ២០១៨ បន្តិច ដោយសារប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ដូចជាការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលធ្វើឱ្យ​មាន​​សម្ពាធលើផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ ស្ថានភាពរឹតត្បិតលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយសារគោលនយោបាយប្រុងប្រយ័ត្នក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជា សហរដ្ឋអាមេរិក ដែលបង្កឱ្យមូលធនហូរចេញពីប្រទេសងើបឡើង និងកំពុងលូតលាស់។ ការជាប់គាំង និងការស្វែងរកដំណោះស្រាយ ហើយក្នុងស្ថានភាពនេះហានិភ័យខាងក្រៅចំពោះសេដ្ឋកិច្ចកម្ពុជាអាចនឹងកើតឡើងផងដែរ។ ទោះយ៉ាងណា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ ត្រូវបានគេរំពឹងថានឹងបន្តរក្សាបានក្នុងរង្វង់ ៧% ដោយសាររក្សាបានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តមានភាពរឹងមាំ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ ២០១៩


ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានទឹកប្រាក់ជាង ៣ប៊ីលានដុល្លារ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១ប៊ីលានដុល្លារ ធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ២,៦១ប៊ីលានដុល្លារ ពោលបានកើនឡើងប្រមាណ ២៧%។ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ២,៨៨ប៊ីលានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ ២០១៩


ការនាំចូរបស់កម្ពុជាកើនដល់ជាង ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨

ភ្នំពេញ៖ ឱនភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាមានចំនួន ៥,២ពាន់លានកាលពីឆ្នាំ២០១៨ កើនឡើង ២២% ធៀបនឹង ៤,២៧ពាន់លានដុល្លារកាលពីឆ្នាំ២០១៧។ របាយការណ៍ជញ្ជីងទូទាត់របស់ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា កម្ពុជាបាននាំចូលទំនិញមានតម្លៃជាទឹកប្រាក់រហូតដល់ ១៨,៨ពាន់លានដុល្លារកាលពីឆ្នាំ២០១៨ ខណៈបាននាំចេញទំនិញមានតម្លៃជាទឹកប្រាក់ត្រឹមតែ ១៣,៦ពាន់លានដុល្លារប៉ុណ្ណោះ។ យោងតាម NBC ទាំងទឹកប្រាក់នៃការនាំចេញ និងនាំចូលនៅឆ្នាំ២០១៨ សុទ្ធតែមានកំណើនធៀបនឹងឆ្នាំ២០១៧ គឺការនាំចូលកើនឡើង ២១,៣% និងការនាំចេញកើនឡើង ២១%។ កំណើនតម្រូវការក្នុងស្រុកលើទំនិញមួយចំនួន ដូចជាសម្ភារៈសំណង់ យានយន្ត គ្រឿងបរិភាគ គួបផ្សំនឹងការកើនឡើងថ្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ និងកំណើនតម្រូវការវត្ថុធាតុដើមពីបរទេសសម្រាប់ផលិតផលនាំចេញ ជាកត្តាចម្បងជំរុញកំណើនការចូល។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ ២០១៩


MESCO នឹងចាប់ផ្តើមចម្រាញ់រ៉ែមាសនៅកម្ពុជានាចុងឆ្នាំនេះ

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ែមាសមានមូលដ្ឋាននៅប្រទេសឥណ្ឌា Mesco Gold ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា រំពឹងថានឹងអាចធ្វើការចម្រាញ់រ៉ែមាសនៅកម្ពុជាជាលើកដំបូងនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនកំពុងដំឡើងផលិតកម្មចម្រាញ់រ៉ែមាសនៅគម្រោងរ៉ែមាសភូមិស៊ីយ៉ារុង ក្នុងខេត្តរតនគិរី។ នេះបើយោងតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន Mesco ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ ២០១៩


  • ឆ្នាំ២០១៨ អាស៊ានស្វាគមន៍ទេសចរចិនជិត ២៨លាននាក់
  • ចិនបន្ថែមកូតានាំចូលអង្ករពីកម្ពុជា ១០ម៉ឺនតោនទៀត
  • ក្រុមហ៊ុនជីប ម៉ុង ប្រកាសឈានចូលអាជីវកម្មហិរញ្ញវត្ថុនៅកម្ពុជាជាផ្លូវការ
  • កម្ពុជានឹងឥណ្ឌូនេស៊ីនឹងជំរុញការហោះហើរត្រង់ឱ្យបានឆាប់
  • កម្ពុជាចាប់ផ្តើមនាំចេកអំបូងលឿងទៅកាន់ទីផ្សារប្រទេសចិន
  • ខេត្តតាកែវ និងកណ្តាល នឹងមានរោងចក្រថ្មីៗចំនួន ៤ ដែលអាចផ្តល់ការងារជាង ៦ពាន់កន្លែង
  • កម្ពុជាគ្រោងចំណាយ ៦,៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ នេះ
  • ធនាគារ SME អាចដំណើរការនៅចុងឆ្នាំ២០១៩ នេះ
  • កម្ពុជាគ្រោងទាក់ទាញទេសចរចិន ៥លាននាក់នៅឆ្នាំ២០២៥
  • គ្រឹះស្ថានអង្គរនឹងបង្ហាញតួលេខលក់សំបុត្រភ្លាមៗ