ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
AIR ASIA X បញ្ជាទិញយន្តហោះ AIRBUS តម្លៃ ៥ពាន់លានដុល្លារ

ក្រុងប៉ារីស៖ ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាប Air Asia X របស់ប្រទេសម៉ាឡេស៊ី បានបញ្ជាទិញយន្តហោះ Airbus ចំនួន ៤២គ្រឿងដែលមានតម្លៃក្នុងបញ្ជីសរុប ៥ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានឱ្យដឹងថា ក្រុមហ៊ុន Air Asia X បានដាក់ការបញ្ជាទិញរឹងមាំមួយដើម្បីទិញយន្តហោះរយៈចម្ងាយឆ្ងាយ A330neo ចំនួន​១២គ្រឿង និងយន្តហោះរយៈចម្ងាយមធ្យម A321XLR ចំនួន ៣០គ្រឿង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


ចិនចេញផ្សាយបញ្ជីក្រុមហ៊ុនធំទាំង ៥០០ ជាមួយលទ្ធផលកាន់តែប្រសើរ

ក្រុងជីណាន៖ ប្រទេសចិនកាលពីថ្ងៃអាទិត្យបានចេញបញ្ជីសហគ្រាសចិនធំៗទាំង៥០០​ ប្រចាំឆ្នាំ២០១៩ ដែលបានបង្ហាញឱ្យឃើញលទ្ធផលប្រសើរឡើង និងការកែលម្អរចនា​   សម្ព័ន្ធឧស្សាហកម្ម។ បញ្ជីថ្មីដែលចេញផ្សាយរួមគ្នាដោយសហព័ន្ធសហគ្រាសចិន (CEC) និងសមាគមនាយកសហគ្រាស (EDA) សម្រាប់ឆ្នាំទី១៨ នេះ បានបង្ហាញថា ប្រាក់ចំនេញសុទ្ធរបស់ក្រុមហ៊ុនទាំងនេះបានកើនឡើង ១០,៣% ក្នុងឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


LOTTE លក់ក្រុមហ៊ុន BURGER KING JAPAN

ក្រុងសេអ៊ូល៖ ក្រុមហ៊ុនលក់រាយដ៏ធំ Lotte Group របស់ប្រទេសកូរ៉េខាងត្បូង បានលក់ភាគហ៊ុនទាំងស្រុងរបស់ខ្លួនក្នុងក្រុមហ៊ុន Burger King Japan Hondlings បន្ទាប់ពីកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុននេះអស់រយៈពេល ៩ឆ្នាំ។ ខណៈដែលតម្លៃពិតប្រាកដនៃការលក់នេះមិនត្រូវបានបង្ហើបឱ្យដឹងនោះ ប្រភពក្នុងឧស្សាហកម្មនេះបានឱ្យដឹងថា កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះអាចមានតម្លៃប្រហែល ១០ពាន់លានវ៉ុន (៨,២៦ លានដុល្លារ)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


វ៉ាស៊ីនតោនបន្ថែមពន្ធនាំចូល១៥%លើទំនិញចិន

ក្រុងវ៉ាស៊ីនតោន៖ ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យបានបន្ថែមពន្ធនាំចូលថ្មីលើការនាំចូលរបស់ប្រទេសចិន ដើម្បីបង្ខំឱ្យទីក្រុងប៉េកាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ទោះបីវាចំពេលការបារម្ភនៃការធ្លាក់ចុះបន្ថែមទៀតនៃកំណើនសេដ្ឋកិច្ចអាមេរិក និងពិភពលោកក៏ដោយ។ ពន្ធនាំចូលបន្ថែម១៥% ដែលប៉ះពាល់មួយផ្នែកនៃទំនិញមានតម្លៃ៣០០ពាន់លានដុល្លារ នាំមកពីប្រទេសចិន បានចាប់ផ្តើមអនុវត្តនៅម៉ោង ៤ និង ១នាទី ម៉ោងសកល។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩


អាមេរិក-បារាំងសម្រេចកិច្ចព្រមព្រៀងពន្ធឌីជីថល

ក្រុងប៊ីអារីត្ស៖ លោកប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រុង បានឱ្យដឹងកាលពីថ្ងៃចន្ទថា​ សមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការដកហូតពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ។ ច្បាប់ស្តីពីពន្ធឌីជីថលនេះគឺជាកម្ម​​វត្ថុរយៈពេលវែងនៃការខ្វែងគំនិតគ្នារវាងប្រទេសបារាំង និងអាមេរិក ដែលបានគំរាមថានឹងសងសឹកជាមួយនឹងការដក់ហូតពន្ធនាំចូលលើស្រារបស់ប្រទេសបារាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩


  • AIR INDIA ស្នើសុំជំនួយពីរដ្ឋាភិបាលក្រោយត្រូវកាត់ផ្តាច់ពីការផ្គត់ផ្គង់ប្រេង
  • អាមេរិក-ជប៉ុន ឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • ក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េសម្លឹងកិច្ចសហការក្នុងឧស្សាហម្ម 5G
  • សិង្ហបុរីសាកល្បងរថយន្តក្រុងគ្មានអ្នកបើកបរនៅសប្តាហ៍ក្រោយ
  • ប្រាក់ចំណូល BAIDU កើន តែប្រាក់ចំណេញសុទ្ធធ្លាក់ចុះ
  • ផ្សារហ៊ុនអាស៊ីឡើងថ្លៃ ខណៈមានភាពធូរស្រាលបញ្ហាពាណិជ្ជកម្ម
  • PROTON ចង់ដណ្តើមឈ្មោះជាក្រុមហ៊ុនលក់រថយន្តច្រើនជាងគេមកវិញ
  • លោក ត្រាំ ចាប់អារម្មណ៍ទិញកោះ GREENLAND
  • ទីផ្សារលំនៅឋានក្នុងទីក្រុងបាងកកឆ្លាក់ចុះនៅឆមាសទី១
  • សិង្ហបុរីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដល់ ០%