ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុងហុងកុងអាចជួបប្រទះឱនភាពថវិកាជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ

ក្រុងហុងកុង៖ រដ្ឋាភិបាលរបស់តំបន់រដ្ឋបាលពិសេសហុងកុង ត្រូវបានរំពឹងថា នឹងកត់ត្រាឱនភាពថវិកាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល១៥ឆ្នាំ ខណៈដែលបរិយាកាសសេដ្ឋកិច្ចទូទៅរបស់ទីក្រុងនេះ ត្រូវបានរងផលប៉ះពាល់ដោយសារភាពចលាចលសង្គមព្រមទាំងជម្លោះពាណិជ្ជកម្មជាបន្តរវាងប្រទេសចិន និងអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០១៩


វិនិយោគិនបុគ្គលទិញហ៊ុន ARAMCO ច្រើនលើសកំណត់

ក្រុងរីយ៉ាដ៖ ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនប្រេងឈានមុខគេរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ការដាក់ពាក្យសុំទិញភាគហ៊ុនរបស់ក្រុមវិនិយោគិនឯកជនសម្រាប់ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO) ដែលគ្រោងទុន មានចំនួនលើសកំណត់ (Oversubscribed)។ IPO នេះអាចមានទំហំខ្ពស់ជាងការលក់ភាគហ៊ុនធំជាងគេរបស់ពិភពលោកដែលបោះផ្សាយដោយក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់រាយឈានមុខគេកាលពីឆ្នាំ២០១៤ ក្នុងតម្លៃសរុប ​២៥ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩


វិនិយោគពីលោកខាងលិចនៅស្រីលង្កាជាហិរញ្ញប្បទានជំនួសចិន

ក្រុងញូវដែលី៖ លោក Gotabaya Rajapaksa ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កាបានព្រមានប្រទេសឥណ្ឌា និងប្រទេសលោកខាងលិចថា ប្រទេសរបស់លោកនឹងបង្ខំចិត្តក្នុងការស្វែងរកហិរញ្ញប្បទានពីប្រទេសចិនជាថ្មី ប្រសិនបើពួកគេមិមកវិនិយោគនៅក្នុងប្រទេសដីកោះមួយនេះ។ ប្រទេសស្រីលង្កា កាលពីមុខត្រូវបានចងសម្ព័ន្ធមិត្តជាមួយប្រទេសឥណ្ឌា ប៉ន្តែងាកមកកាន់តែស្និទ្ធជាមួយប្រទេសចិនដែលទទួលបានកម្ចី និងការវិនិយោគប្រហែល​៧ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩


ផលិតកម្មនៅចិនកើន ក្រោយធ្លាក់៦ខែជាប់គ្នា

ក្រុងប៉េកាំង៖ សកម្មភាពរោងចក្រប្រចាំខែវិច្ឆិកា ក្នុងប្រទេសចិនបានស្ទុះងើបឡើងវិញជាលើកដំបូងក្នុងរយៈពេល ៧ខែ បើទោះជាមានការកើនឡើងការគំរាមគំហែងដកហូតពន្ធគយថ្មីរបស់អាមេរិកក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខប្រសិនបើទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩


ប្រេងឆៅធ្លាក់ថ្លៃមុខកិច្ចប្រជុំ OPEC

ក្រុងញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រចុងសប្តាហ៍មុខ ដោយសារការរំពឹងថា អង្គការប្រទេសនាំចេញប្រេង (OPEC) នឹងមិនចាត់វិធានការជំរុញតម្លៃប្រេងដោយតក់​ក្រហល់ឡើង​ ខណៈដែលទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ថ្លៃដោយសារក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្ម។ តម្លៃប្រេងក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រេងប្រភេទ West Texas Intermediate របស់អាមេរិក និងប្រេងឆៅប្រភេទ Brent North Sea របស់អឺរ៉ុបបានធ្លាក់ថ្លៃមុនកិច្ចប្រជុំរបស់អង្គការ OPEC នៅថ្ងៃទី៥ ខែធ្នូ ក្នុងទីក្រុងយែន ដែលអ្នកវិភាគរំពឹងថា​អង្គការនេះនឹងរក្សាកិច្ចព្រមព្រៀងផលិតកម្មប្រេងក្នុងកម្រិតបច្ចុប្បន្ន ប៉ុន្តែមិនកាត់បន្ថយផលិតកម្មបន្ថែមឡើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩


  • ស្រីលង្កាកាត់បន្ថយពន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលថមថយសម្ទុះ
  • HYUNDAI វិនិយោគ$១,៥៥ពាន់លាននៅឥណ្ឌូនេស៊ី
  • បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ជួយកាត់បន្ថយភាពក្រីក្រ
  • ទីផ្សារហិរញ្ញវត្ថុហុងកុងធម្មតាក្រោយអាមេរិកអនុម័តច្បាប់
  • កំណើនតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន ៧០ របស់ចិនថមថយ
  • កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ
  • ក្រុមហ៊ុន TATA STEEL កានត់បន្ថយការងារ ៣ពាន់កន្លែងនៅទ្វីបអឺរ៉ុប
  • ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍ PPP ជិត ៧ពាន់គម្រោង
  • FACEBOOK លុបចោលគណនីក្លែងក្លាយ ៥,៤ពាន់លានគណនី
  • ចិនចុះហត្ថលេខាលើឯកសារ ១៩៧ ជាមួយប្រទេសគម្រោង B&R ១៣៧