ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
HUAWEI បង្ហាញទូរទស្សន៍ឆ្លាតវៃដោយប្រើ OS ផ្ទាល់ខ្លួន

ក្រុងប៉េកាំង៖ ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ប្រទេសចិន ដែលជាប់ពាក់ព័ន្ធក្នុងសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ បានបង្ហាញ​ទូរទស្សន៍ឆ្លាតវៃថ្មីមួយ ដែលជាផលិតផលលើកដំបូងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ​ HarmonyOS របស់ក្រុមហ៊ុនផ្ទាល់។ ទូរទស្សន៍ឆ្លាតវៃនេះនឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ដោយប្រើប្រាស់យីហោ Honor និងមានតម្លៃមធ្យម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩


SAMSUNG ស្វែងរកជម្រើសថ្មីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យខ្លួន

ក្រុងសេអ៊ូល៖ ក្រោយពីរដ្ឋាភិបាលក្រុងសេអ៊ូល និងទីក្រុងតូក្យូបានធ្លាក់ក្នុងជម្លោះពាណិជ្ជកម្មដ៏ជូរចត់ Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេររបស់ប្រទេសកូរ៉េខាងត្បូង កំពុងស្វែងរកជម្រើសផ្សេងក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេសជប៉ុន នូវសម្ភារសំខាន់ៗសម្រាប់ផលិតបន្ទះឈីបដូចជា ឧស្ម័នអ៊ីដ្រូហ្ស៊ែនហ្វ័រីដ និងសារធាតុធន់នឹង​បន្លឺ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ ២០១៩


កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះ

ក្រុងហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញអត្រាកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទាបបំផុត ក្នុងរយៈពេល២ឆ្នាំ​ ដោយសារប្រទេសមួយនេះទទួលរងផលប៉ះពាល់ពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ កំណើនសេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះនៅត្រឹម ៥,០៥% ក្នុងអំឡុងខែមេសាដល់ខែមិថុនា ដោយសារតែការនាំចេញ និងការវិនិយោគបានធ្លាក់ចុះ។ ចំនួននោះបានធ្លាក់ចុះពីកំណើន ៥,២៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០១៩


HUAWEI នៅតែជាក្រុមហ៊ុនទូរស័ព្ទធំទី២

ក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនតាមដានទិន្នន័យទីផ្សារបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុន Huawei នៅតែរក្សាដំណែងជាក្រុមហ៊ុនលក់ទូរស័ព្ទស្មាតហ្វូនលំដាប់លេខ២ក្នុងពិភពលោក​ បន្ទាប់ពីក្រុមហ៊ុន Samsung បើទោះបីជាមានការដាក់ទណ្ឌកម្មរបស់អាមេរិកក្តី។ ចំណែកឯក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ៣។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Strategy Analytics ការលក់ទូរស័ព្ទស្មាតហ្វូនពិភពលោកជារួម បានធ្លាក់ចុះ ២,៦% មកនៅត្រឹម ៣៤២លានគ្រឿងក្នុងអំឡុងពីខែមេសា ដល់ខែមិថុនា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ ២០១៩


តម្លៃវិនិយោគអចលនទ្រព្យនៅថៃមានជាង$៦២០លាន

ក្រុងបាងកក៖ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា​ តម្លៃវិនិយោគសរុបលើវិស័យអចលនទ្រព្យទាំងអស់ក្នុងប្រទេសថៃមានចំនួន ១៩,២ ពាន់លានបាត (៦២៣,៨៣លានដុល្លារ) នៅឆមាសទី១ ឆ្នាំនេះ ដែលជាងពាក់កណ្តាលនៃការវិនិយោគសរុបនេះ បានមកពីប្រតិបត្តិការទិញលក់តែ២ប៉ណ្ណោះក្នុងទីក្រុងបាងកកនោះគឺការលក់អគារការិយាល័យ Sun Towers និងការលក់ទីតាំងអភិវឌ្ឍន៍ដែលមានផ្ទៃដី ១,៧៦ហិកតា នៅជិតស្ថានីយរថភ្លើងអាកាសម៉ឈីត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ ២០១៩


  • ប្រាក់ចំណេញ SAMSUNG ធ្លាក់ចុះជាង ៥០ភាគរយ
  • GRAB វិនិយោគ ២ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី
  • ការទិញផលិតផលអាមេរិករបស់ចិនមានការវិវឌ្ឍទៅមុខ
  • AIR FRANCE នឹងប្រកាសទិញយន្តហោះ A220
  • ភាពអត់ការងារធ្វើនៅសិង្ហបុរីបន្តកើនឡើងនៅត្រីមាសទី២
  • កំណើនសេដ្ឋកិច្ចអមេរិកបានថមថយនៅត្រីមាសទី២ ឆ្នាំនេះ
  • IMF ទម្លាក់ការព្យាករកំណើតសេដ្ឋកិច្ចពិភពលោក
  • អ្នកចង់បានប័ណ្ណបៃតងរស់នៅអាមេរិកត្រូវវិនិយោគច្រើនជាងមុន
  • Luckin Coffee គ្រោងចូលទីផ្សារមជ្ឈិមបូព៌ា និងឥណ្ឌា
  • ធនាគារកណ្តាលអឺរ៉ុបរឹតបន្តឹងកម្រិតឥណទានសម្រាប់គ្រួសារ