ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
MOODY: កម្ពុជានឹងបានប្រយោជន៍ច្រើនពីគម្រោង BRI

ភ្នំពេញ៖ ក្រុមហ៊ុន Moody’s Investors Services បានស្រាវជ្រាវលើសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែង និងហានិភ័យស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលខ្លី និងមធ្យមរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេស​មានសេដ្ឋកិច្ចអភិវឌ្ឍមធ្យមទាំង​ ១២ នៅអាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល។ ក្រុមហ៊ុននេះ បានឱ្យដឹងថា កម្ពុជាដែលនៅតែរក្សាបាន ចំណាត់ថ្នាក់ឥណទានស្ថិរភាព B2 ជាប្រទេសមួយ ដែលនឹងទទួលបានសក្តានុពលធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ចពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០១៩


ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុកើន១៦% នៅត្រីមាសទី១

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុថា​ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ ចរាចរណ៍ទំនិញដែលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានចំនួន ១៣៩ ៨៨៩ TEUs ដោយកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ លោករដ្ឋមន្រ្តីក៏បានឱ្យដឹងទៀតថា ផ្អែកលើកំណើនដ៏រឹងមាំនេះ យើងរំពឹងថា បរិមាណកុងតឺន័រឆ្លងកាត់នឹងកើនលើស   ៧០០ ០០០TEUs នៅឆ្នាំ២០២០ និងលើសពី ១ ០០០ ០០០TEUs នៅឆ្នាំ២០២៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ ២០១៩


អាមេរិកវិនិយោគ៧០លានដុល្លារបង្កើនគោលដៅទេសចរណ៍សំខាន់ៗបន្ទាប់ពីអង្គរវត្ត

ភ្នំពេញ៖ បើតាមព័ត៌មានទទួលបានគឺគម្រោង «ជលវប្បដ្ឋាន ត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិវក្សសត្ថ» គ្រោងចំណាយសាច់ប្រាក់ប្រមាណ៧០លានដុល្លារអាមេរិកលើទំហំផ្ទៃដី១០០ ហិកតា ដែលគ្រោងនឹងបញ្ចប់ការសាងសងនៅឆ្នាំ២០២១ ដែលជាគម្រោងដ៏ធំបំផុតមួយរបស់អាមេរិកហើយត្រូវគេរំពឹងថានឹងបង្កើតចេញជាគោលដៅទេសចរណ៍ទាក់ទាញបំផុត បន្ទាប់ពីប្រាសាទអង្គរវត្ត។ ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ ២០១៩


កម្ពុជាហាក់ទទួលបានផលផ្លែផ្កាច្រើនផ្នែកសេដ្ឋកិច្ចពីវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅប្រទេសចិន

ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងដំណើរបស់សម្តេចតេជោទៅប្រទេសចិន កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ជាមួយភាគីចិន។ នៅដើមឆ្នាំ ២០១៩នេះ ភគីទាំងពីរ បានកំណត់គោលដៅដើម្បីសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ហើយប្រទេសទាំងពីរនឹងចាប់ផ្តើមសិក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងឱកាសសមស្របណាមួយ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០១៩


IMF កោតសរសើរពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ របស់ចិននៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដែលមានថ្នាក់ដឹកនំាប្រទេស៤០ចូលរួម លោកស្រី Christine Lagarde ប្រធានមូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ប្រទេសកម្ពុជាគឺជាឧទាហរណ៍ល្អមួយនៃការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដោយមានការផ្តល់សេវាហិរញ្ញវត្ថុដោយប្រើបច្ចេកវិទ្យាដែលធ្វើឱ្យសេវាហិរញ្ញវត្ថុទៅដល់ដៃប្រជាជនច្រើនជាងមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ ២០១៩


  • ចំណូល SCG កើន៩ភាគរយនៅត្រីមាសទី១
  • ក្រសួងៈ ក្រុមហ៊ុនអាចនំាចេញចេកដោយផ្ទាល់ទៅកាន់ទីផ្សារចិន
  • UN ដាក់ដំណើរការគម្រោងលើកកម្ពស់សហគ្រិនស្ត្រី
  • ប្រជាជនកម្ពុជាធ្វើការនៅក្រៅប្រទេសផ្ញើប្រាក់មកផ្ទះវិញ $១៤០០លានដុល្លារក្នុងឆ្នាំ២០១៨
  • ការវិនិយោគផ្ទាល់មកពីបរទេសកើនឡើងជាង ១៣,៤% នៃ ផ.ស.ស តែភាគច្រើនផ្តោលលើវិស័យសំណង់ និងអចលនទ្រព្យ
  • ក្រុមហ៊ុនជប៉ុនចំនួន៥ គ្រោងនឹងចូលមកវិនិយោគលើវិស័យអចលនទ្រព្យ និងបន្ទះសូឡានៅកម្ពុជា
  • ក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ «ផ្សារទំនើបជីប ម៉ុង ៥៩៨» សម្រាប់ បទពិសោធន៍ថ្មីក្នុងការរស់នៅ
  • វិស័យយានយន្តចូលរួមចំណែកប្រមាណ៣០ភាគរយនៃចំណូលពន្ធគយសរុប តែការនំាចូលហាក់នៅទ្រឹង
  • ខុនដូជាង១ពាន់យូនីតត្រូវបានដាក់ទៅក្នុងទីផ្សារនៅត្រីមាសទី១
  • តើការតភ្ជាប់ស្ពាននិងផ្លូវរថភ្លើងស្ទឹងបត់ កម្ពុជា-ថៃ ពិតអាចជួយជំរុញការបញ្ជូនទំនិញចេញក្រៅល្អប្រសើរជាងមុន?