ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាទទួលបានរោងចក្របើកថ្មី ៧៧ ខណៈរងការគំរាមកំហែងពីជំងឺឆ្លងកូវីដ ១៩

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹង បើទោះជាកម្ពុជាកំពុងប្រឈមនឹងបញ្ហានៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែតាមរយៈគោលនយោបាយ បើកទូលាយដែលភាពទាក់ទាញបានធ្វើឱ្យចំនួនរោងចក្រដែលបើកដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២០ មានចំនួន ៧៧ ក្នុងនោះ ៧៥ ជារោងចក្រថ្មី និង ២រោងចក្រទៀតជាការបើកដំណើរការឡើងវិញ ដោយរោងចក្រទាំងនេះអាចបង្កើតការងារថ្មីបាន ២៧ ៩០៩នាក់។ ជាមួយគ្នានេះក៏មានរោងចក្រចំនួន ៦ ដែលមានកម្មករធ្វើការសរុបចំនួន ៦ ០៥២នាក់​ បានប្រកាសបិទដំណើរការផងដែរ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០


គម្រោងវិនិយោគមានទឹកប្រាក់ជិត ៦០០លានដុល្លារ ត្រូវបានអនុម័ត

ភ្នំពេញ៖ គម្រោងចំនួន ២៦ ដែលមានតម្លៃសរុបជាង ៥៨៤,៣ លានដុល្លារ និងអាចបង្កើតការងារថ្មីចំនួន ១៧ ១៦៦កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្តល់ការអនុញ្ញាតក្នុងរយៈពេល ១៩ថ្ងៃដំបូងនៃខែមេសា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០


ការផលិតអំបិលឆ្នាំនេះនឹងសម្រេចតាមផែនការគ្រោងទុក

ភ្នំពេញ៖ កម្ពុជាអាចនឹងផ្គត់ផ្គង់អំបិលគ្រប់គ្រាន់សម្រាប់ទីផ្សារនៅក្នុងស្រុកនាឆ្នាំ២០២០ នេះ ខណៈទិន្នផលដែលប្រមូលបានមកដល់ពេលនេះសម្រេចបានប្រមាណ ៧០ភាគរយនៃតម្រូវការក្នុងស្រុកសរុប។ នេះបើតាមសហប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប (SPCKK)។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០


កម្ពុជារកចំណូលបាន $២១ លាន ពីវិស័យរ៉ែក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រមាណ ២១លានដុល្លារកាលពីឆ្នាំ២០១៩ កើនឡើងប្រមាណជា ៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានប្រមាណ ២០លានដុល្លារ។ នេះបើយោងតាមថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពលថ្លែងពីម្សិលមិញ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០


HYUNDAI ទទួលបានសិទ្ធិសាងសង់អ៊ីអន ៣ នៅកម្ពុជា

ភ្នំពេញ៖ យោងតាមបណ្តាញផ្សាយព័ត៌មានកូរ៉េ Korean IT Times គឺក្រុមហ៊ុន Hyundai Engineering បានឈ្នះការដេញថ្លៃលើគម្រោងសាងសង់ផ្សារទំនើបអ៊ីអន៣ ដែលមានតម្លៃ ២០០ពាន់លានវ៉ុន (ប្រហែល ១៦៤លានដុល្លារ) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការសាងសង់នឹងប្រើរយៈពេល ២៧ខែ ក្រោយពីការចាប់ផ្តើមសាងសង់ផ្សារទំនើបអ៊ីអន៣។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០


  • ចំណូលរបស់ PPAP កើនឡើង ៣០% ក្នុងត្រីមាសទី១
  • ការនាំចេញត្បូង និងគ្រឿងអលង្ការពីកម្ពុជាមានតម្លៃជាង $៤០០លាន
  • ការនាំចេញរបស់កម្ពុជាកើនជាង ២០% ក្នុង២ខែ ដើមឆ្នាំ
  • គម្រោងវិនិយោគចំនួន ១៥ តម្លៃជាង $២២៥ លាន ត្រូវ CDC អនុម័ត
  • ពាណិជ្ជកម្មកម្ពុជា-ជប៉ុនមានតម្លៃជាង $៣៦០ លាន
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែរក្សាបានភាពល្អប្រសើរ
  • កម្ពុជានាំចេញជាង $១ពាន់លាន ទៅកាន់ទីផ្សារអាមេរិក
  • វិនិយោគិនក្នុងស្រុកបោះទុនជាង $១៦០ លាន លើរោងចក្រស្រាបៀរ
  • ធនាគារសហគ្រាសធុនតូច និងមធ្យមចាប់បើកដំណើរការ
  • កម្ពុជានាំចេញជ័រកៅស៊ូធ្លាក់ជិត ៥០ភាគរយ ក្នុងខែកុម្ភៈ