ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ព្រលានយន្តហោះសៀមរាប នឹងបញ្ចប់ការសាងសង់តាមផែនការ

ភ្នំពេញ៖ ទោះបីការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ក្តី ក៏ផែនការនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីមិនបានផ្លាស់ប្តូរនោះទេ ដោយបានចាប់ផ្តើមការសាងសង់តាំងពីថ្ងៃទី១៥ ខែមីនា ហើយនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីដែលគ្រោងចំណាយប្រាក់ ៨៨០លានដុល្លារនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា នៅស្រុកសូទ្រនិគម ជាយក្រុងសៀមរាប។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០


CP GROUP នឹងយក 7-ELEVEN មកទីផ្សារកម្ពុជានៅឆ្នាំ២០២១

ភ្នំពេញ៖ Kyodo News បានរាយការណ៍កាលពីថ្ងៃសុក្រថា CP All Plc ដែលជាសាខាក្រុមហ៊ុនលក់រាយចុះបញ្ជីនៅផ្សារហ៊ុនថៃ បានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក ដើម្បីប្រតិបត្តិការហាងលក់ទំនិញ 7-Eleven តាមរយៈក្រុមហ៊ុន CP ALL (Cambodia) Co ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២១ ខាងមុខ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០


ការនាំចេញផលិតផលឧស្សាហកម្មមានតម្លៃដល់ជាង $៣,១៣ពាន់លាន

ភ្នំពេញ៖ ទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ប្រទេសកម្ពុជានាំចេញសម្លៀកបំពាក់មានតម្លៃជាង ២,៣២ពាន់លានដុល្លារ នៅក្នុងអំឡុងរយៈពេល ៤ខែឆ្នាំនេះ ធ្លាក់ចុះ ៣,៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈគ្រាន់តែការនាំចេញស្បែកជើងមានតម្លៃជាង ៤១២លានដុល្លារ កើនឡើង ១៨,០៦ភាគរយ និងទំនិញធ្វើដំណើរមានតម្លៃជាង ៣៨៨លានដុល្លារ កើនឡើង ២២,០៦ភាគរយ ក្នុងអំឡុងពេលនេះ។ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យដឹងថា ការកើនឡើងនេះត្រូវជំរុញដោយការបញ្ជាទិញរបស់អ្នកទិញមុនពេលរីករាលដាលកូវីដ១៩។ ទោះជាយ៉ាងណាវានឹងធ្លាក់ចុះក្នុងរយៈពេលជាច្រើនខែខាងមុខនេះ ដោយសារតែការព្យួរការបញ្ជាទិញរបស់អ្នកទិញសំខាន់ៗនៅអាមេរិក និងអឺរ៉ុបសម្រាប់ផលិតផលមួយចំនួន ដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងពិភពលោក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០


ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានកំណើនជិត ៥%

ភ្នំពេញ៖ ទិន្នន័យដែលទទួលបានពីលោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃចន្ទបង្ហាញថា គិតចាប់ពីដើមឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែឧសភា កំពង់ផែស្វយ័តព្រះសីហនុ ទទួលទូកុងតឺន័រឆ្លងកាត់សរុប ២១៨ ០៥០ (TEUs) កើន ៤,៩២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន ២០៧ ៨១៨ (TEUs)។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០


ការនាំចូលជី និងថ្នាំកសិកម្មកើនជាង ៩ភាគរយ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្មក្នុងបរិមាណជាង ១,២លានតោន កាលពីឆ្នាំ២០១៩ កើនជាង ៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនជាង ១,១លានតោន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០


  • វិស័យទេសចរណ៍រងឥទ្ធិពលខ្លាំងពីវីរុសកូវីដ១៩
  • ការនាំចេញផលដំឡូងមីមានកំណើនតិចតួចនៅក្នុងត្រីមាសទី១
  • ការនាំចេញទឹកមាត់ត្រចៀកកាំជាផ្លូវការទៅប្រទេសចិនអាចពន្យារដល់ឆ្នាំក្រោយ
  • ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនជាង ១៥ ភាគរយក្នុងត្រីមាសទី១
  • ការនាំចេញអង្ករ ៤ខែឆ្នាំនេះ បានជាង ៣០ម៉ឺនតោន ស្មើនឹង $២១០លាន
  • កម្ពុជានឹងបង្កើតថ្នាលទូរស្សន៍ឌីជីថលជាតិឆាប់ៗនេះ
  • កម្ពុជាទទួលបានរោងចក្របើកថ្មី ៧៧ ខណៈរងការគំរាមកំហែងពីជំងឺឆ្លងកូវីដ ១៩
  • គម្រោងវិនិយោគមានទឹកប្រាក់ជិត ៦០០លានដុល្លារ ត្រូវបានអនុម័ត
  • ការផលិតអំបិលឆ្នាំនេះនឹងសម្រេចតាមផែនការគ្រោងទុក
  • កម្ពុជារកចំណូលបាន $២១ លាន ពីវិស័យរ៉ែក្នុងឆ្នាំ២០១៩