ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញពោតធ្លាក់ចុះជាង ៤០ភាគរយ

ភ្នំពេញ៖ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញពោតសរុបជាង ១១៩ ៩៩៣តោន ធ្លាក់ចុះ ៤១,២៣ភាគរយ ពីចំនួនជាង ២០៤ ១៨៤តោន កាលពីឆ្នាំ២០១៨ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា បណ្តាលមកពីភាពរាំងស្ងួត និងការបំផ្លាញពីសត្វល្អិត។ ពោតក្រហមត្រូវបាននាំចេញទៅកាន់ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២០


ការនាំចេញម្រេចនៅឆ្នាំ២០១៩ បានកើនឡើង ៥០ភាគរយ

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ការនាំចេញម្រេចមិនមែន GI របស់កម្ពុជាសម្រេចបាន ៣ ៦៩៣,២៥តោន កើន ៥៣,១៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានចំនួន ២ ៤១១,២០តោន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២០


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការកើនឡើង

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកាលពីឆ្នាំ២០១៨ បានកើនឡើងដល់ ៤,៧០៤ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨ភាគរយ ធៀបនឹងឆ្នាំ២០១៧ និងនៅក្នុងរយៈពេល ១១ខែដំបូងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មបានកើនដល់ ៤,៨ពាន់លានដុល្លារអាមេរិក កើនឡើង​ ១៣,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២០


ចំណូលពីភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរមានជាង ៩៩លានដុល្លារ ធ្លាក់ចុះជាង ១៥ភាគរយក្នុងឆ្នាំ២០១៩

២០២០ បានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំ២០១៩ កន្លងមកនេះ ចំណូលដែលបានមកពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានតំបន់អង្គរធ្លាក់ចុះ ១៥,០៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ចំណូលក្នុងឆ្នាំ២០១៩ទាំងមូលមានចំនួនប្រមាណតែជាង ៩៩លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈឆ្នាំ២០១៨ ចំណូលពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរមានចំនួនជាង ១១៦លានដុល្លារអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២០


ការនាំចេញអង្ករឆ្នាំ២០១៩ បន្តធ្លាក់ចុះជិត ១%

ភ្នំពេញ៖ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០១៩ សម្រេចបាន ៦២០ ១០៦តោន ធ្លាក់ចុះ ០,៩៧ភាគរយ ជាមួយនឹងតម្លៃនាំចេញមានប្រមាណ ៥០១លាន​ដុល្លារ ធ្លាក់ចុះប្រមាណ ៤,៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានតម្លៃ ៥២៤លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២០


  • វិស័យសំខាន់បីនៅតែរក្សាកំណើនល្អសម្រាប់ឆ្នាំ២០២០
  • ការនាំចេញកៅស៊ូរយៈពេល ១១ខែបានកើនឡើងជាង ២៤ភាគរយ
  • ការចុះបញ្ជីម៉ាកពាណិជ្ជកម្មបានកើនឡើងជាង ២ភាគរយ
  • គម្រោងរោងចក្រអគ្គិសនីចំនួន ២ ទទួលការយល់ព្រមពី CDC
  • តំបន់ឆ្នេរកម្ពុជានៅមានសក្តានុពលច្រើនក្នុងការទាក់ទាញទេសចរ
  • ការចុះបញ្ជីពាណិជ្ជកម្មកើន ២៣ ភាគរយ ១១ខែឆ្នាំនេះ
  • ក្រុមហ៊ុនជប៉ុនមកស្វែងរកឱកាសធ្វើអាជីវកម្មនៅកម្ពុជា
  • ការទិញ-លក់ផ្ទះតាមរយៈ CENTURY 21 កើនឡើង ១៥%
  • សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជាង៧% ក្នុងឆ្នាំនេះ
  • កម្ពុជា-ចិនរួមគ្នាពង្រឹងកិច្ចសហការលើវិស័យពន្ធដារ