ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលជំរុញដោយការនាំចេញ

ភ្នំពេញ៖ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយបន្តិចពី៧,៥% កាលពីឆ្នាំ២០១៨ មកនៅ៧% នៅឆ្នាំ២០១៩ នេះ។ របាយការណ៍បង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល៧០% នៃទំនិញនាំចេញគ្រប់មុខបានកើនចំនួន ១៧,៧% ក្នុងឆ្នាំ២០១៨ ប៉ុន្តែបានធ្លាក់ចុះបន្តិចវិញមកនៅត្រឹម ១៥,៣% គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ វិស័យសំណង់នៅតែបង្ហាញពីកំណើន ជាលទ្ធផល ការនាំចូលដែក បានស្ទុះឡើងយ៉ាងគំហុក ដល់ទី ៦៣,៥% គិតត្រឹមខែមិថុនា​ ឆ្នាំ២០១៩ ពី ២៧,៧%​ ក្នុងឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


វត្តមាន CENTURY 21 នៅក្រុងព្រះសីហនុនឹងរួមចំណែកជំរុញវិស័យអចលទ្រព្យ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុកវត្តមានរបស់ក្រុមហ៊ុនទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាក់យីហោពី Century 21 Real Estate មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេសមកលើ​កម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ដែលវិនិយោគលើវិស័យអចលនទ្រព្យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


ធនាគារជាតិ៖ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ានលើកទី៤៩ថា កម្ពុជាបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាមួយនឹងកំណើនដ៏រឹងមាំ ខណៈអតិផរណាទាប និងអាចគ្រប់គ្រងបាន បានអនុគ្រោះសម្រាប់ការអភិវឌ្ឍាជាបន្តនៃវិស័យធនាគារ នៅកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ពុជា កូរ៉េខាងត្បូងរៀបចំបង្កើតកិច្ចព្រមព្រៀង FTA

ភ្នំពេញ៖ កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើការសិក្សាលទ្ធភាពរួមមួយស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំង២ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ និងការរឹតចំណងទ្វេភាគី។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Yoo Myung-hee រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េ ក្នុងអំឡុងកិច្ចប្រជុំកំពូលកូរ៉េ អាស៊ាន រយៈពេល២ថ្ងៃដែលបានរៀបចំឡើងនៅទីក្រុងកំពង់ផែភាគខាងត្បូងរបស់ប្រទេសនេះ ដែលបានចាប់ផ្តើមពីថ្ងៃចន្ទ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន២គ្រោងនឹងធ្វើការវិនិយោគលើរោងចក្រដំឡើងរថយន្ត និងរោងចក្រកែច្នៃផលិតជីសរីរាង្គនៅកម្ពុជា។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៨ សម្រេចបាន ៦ ០៤០លានដុល្លារ កើនឡើង ១៣,៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ប្រទេសទាំង២ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ៦ ០០០លានដុល្លារនៅឆ្នាំ២០២០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • ភាពរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ផលិតកម្មស្រូវប្រាំង និងការនាំចេញ
  • ក្រុមហ៊ុនចិនគ្រោងវិនិយោគលើថាមពលពីសំរាមនៅខេត្តព្រះសីហនុ
  • កម្ពុជានឹងរៀបចំពិព័រណ៍វិស័យសំណង់លើកទី៦នៅខែក្រោយ
  • ឥណ្ឌាគ្រោងនឹងបើកសភាពាណិជ្ជកម្មនៅកម្ពុជា
  • របាយការណ៍ៈ គុណភាពការងារនៅកម្ពុជាមានភាពល្អប្រសើរ
  • ចំណូលបានពីការប្រមូលពន្ធដាររយៈពេល១០ខែ កើនឡើង២៨ភាគរយ
  • តំណក់ប្រេងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំក្រោយ
  • កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនខ្លាំង
  • កម្ពុជារំពឹងមានជើងហោះហើរត្រង់កាន់តែច្រើនពីចិន
  • កម្ពុជារំពឹងថាការនាំចេញទៅចិននឹងបន្តកើនឡើង