ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសធ្លាក់ចុះប្រមាណ ៧០% ខណៈទំនិញធ្លាក់ ៣០%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន កាលពីសប្តាហ៍កន្លងទៅបង្ហាញថា ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ១,៩៥លាននាក់ ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២០ ធ្លាក់ចុះ ៦៨ភាគរយ ខណៈការដឹកជញ្ជូនទំនិញមានចំនួន ២៥ ០០០តោន ធ្លាក់ចុះ ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០


ការនាំចេញផលនេសាទក្នុងឆមាសទី១ ធ្លាក់ចុះប្រហែល ៨០%

ភ្នំពេញ៖ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០ កម្ពុជានាំចេញផលនេសាទសរុប ១ ៣៧២តោន ទៅកាន់ទីផ្សារអន្តរជាតិ គឺការនាំចេញផលនេសាទស្រស់មានចំនួន ១ ១៤០តោន ធ្លាក់ចុះ ៧៩,១២ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ដែលមានចំនួន ៥ ៤៦០តោន។ ចំណែកការនាំចេញផលនេសាទកែច្នៃមានចំនួន ២៣២តោន ធ្លាក់ចុះ ៩៣ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០


ការប្រមូលចំណូលពន្ធគយនៅក្នុងឆមាសទី១ ធ្លាក់ចុះជាង ១៦ភាគរយ

ភ្នំពេញ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលចេញផ្សាយកាលពីថ្ងៃពុធ អគ្គនាយកដ្ឋានប្រមូលចំណូពន្ធបានជាង ១,២៧ពាន់លានដុល្លារ នៅឆមាសទី១ ធ្លាក់ចុះ ១៦,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១,៥១៧ពាន់លានដុល្លារ។ ​ការធ្លាក់ចុះប្រាក់ចំណូលគឺដោយសារការធ្លាក់ចុះប្រាក់ចំណូលពន្ធពីមុខទំនិញយានយន្តដែលមាន ៣១,៧ភាគរយ គ្រឿងសំណង់ធ្លាក់ ២៨,២ភាគរយ និងប្រាក់ចំណូលពន្ធបានពីប្រេងឥន្ធនៈកើនឡើង ៥,៥ភាគរយ និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣,១ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០


ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ទៅមណ្ឌលគិរីនឹងរួចរាល់នៅចុងត្រីមាសនេះ

ភ្នំពេញ៖ ការភ្ជាប់អគ្គិសនីតាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីស្ថាននីយក្នុងខេត្តក្រចេះទៅកាន់ខេត្តមណ្ឌលគិរីអាចនឹងរួចរាល់នៅចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤ ខាងមុខ ខណៈការដាក់ឱ្យដំណើរការឱ្យខ្សែបញ្ជូនរងដែលមានតង់ស្យុងទាប ៣៥គីឡូវ៉ុលចេញពីខេត្តរតនគិរីទៅមណ្ឌលគិរី ត្រូវបានដាក់ឱ្យដំណើរការហើយកាលពីចុងសប្តាហ៍កន្លងមក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០


CDC អនុម័តគម្រោងវិនិយោគរោងចក្រស្បែកជើងតម្លៃជាង $១០លាន

ភ្នំពេញ៖ គម្រោងវិនិយោគរោងចក្រផលិតស្បែកជើងក្រុមហ៊ុន Mann Long Shoes Co., Ltd ដែលមានទុនវិនិយោគ ១០,៣លានដុល្លារ និងអាចបង្កើតការងារ ៣ ៣៧៩កន្លែង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមចុះបញ្ជីជាស្ថាពរ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០


  • វិស័យស្នូលនៃសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ខ្លាំងក្នុងឆមាសទី១
  • កម្ពុជា និងវៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ $៧ពាន់លានក្នុងឆ្នាំនេះ
  • ការនាំចេញកសិផលរបស់ខេត្តរតនគិរីមានតម្លៃ $៣៧លាន កាលពីឆ្នាំ២០១៩
  • កម្ពុជានាំចេញកៅស៊ូជិត ១០ម៉ឺនតោន កើន ១៧% ក្នុង ៥ខែ
  • CDC អនុម័តគម្រោង ៣ តម្លៃជាង $១៤លាន
  • ទឹកប្រាក់នាំចេញទំនិញទៅអាមេរិក កើនឡើងជិត ២៦ភាគរយ
  • កម្រិតអតិផរណាមានត្រឹម ២,៥ភាគរយក្នុងឆមាសទី១
  • ការនាំចេញចេកអំបូងលឿងមានកំណើនខ្ពស់
  • ក្រុមហ៊ុនជិត ៥០ ទទួលជោគជ័យក្នុងការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា
  • ចំណូលពន្ធដាររយៈពេល ៦ខែ មានតម្លៃជិត $១,៧ពាន់លាន