ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អាមេរិកដកហូតពន្ធថ្មីលើដែកម៉ិកស៊ិក និងចិន

ក្រុងវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានប្រកាសដកហូតពន្ធថ្មីៗទៅលើទំនិញដែករបស់ប្រទេសម៉ិកស៊ិក​និងចិន ដោយនិយាយថា ប្រទេសទាំងនោះបានជួយក្រុមហ៊ុន​ផលិតរបស់ខ្លួនជាមួយនឹងការផ្តល់ឧបត្ថម្ភធន។ សេចក្តីសម្រេចនេះកើតមានឡើង​ ២ខែ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលុបចោល​ពន្ធលើដែក និងអាលុយមីញ៉ូមដែលនាំចូលពីម៉ិកស៊ិក និងកាណាដា បន្ទាប់ពីប្រទេសទាំង៣ បានព្រមព្រៀងពាណិជ្ជកម្មអាមេរិក ដែលត្រូវបានកែប្រែថ្មី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


ធនាគារធំបំផុតរបស់អាល្លឺម៉ង់កាត់បន្ថយការងារ ១៨ ពាន់កន្លែង

ក្រុងហ្រ្វែហ្វឺត៖ ធនាគារ Deutsche Bank ដែលជាធនាគារធំជាងគេរបស់ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងកាត់បន្ថយការងារចំនួន ១៨ ០០០ កន្លែងនៅត្រឹមឆ្នាំ២០២២។ ធនាគារនេះ បានឱ្យដឹងទៀតថា ការកាត់បន្ថយការងារនេះនឹងជួយកាត់បន្ថយការចំណាយប្រចាំឆ្នាំបានចំនួន ៦ពាន់លានអឺរ៉ូ (៦,៧ ពាន់លានដុល្លារ)។ ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំមកនេះ ធនាគារនេះ បានកាត់បន្ថយបុគ្គលិកប្រហែល ៦០០០កន្លែងរួចហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


ចិនរំពឹងវ៉ាអាមេរិកក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុត

ក្រុងប៉េកាំង៖ ប្រទេសចិនត្រូវបានរំពឹងថានឹងវ៉ាសហរដ្ឋអាមេរិកដើម្បីក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុតក្នុងពិភពលោកនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។ ទោះជាយ៉ាងណា ទីផ្សារចិនបច្ចុប្បន្ននៅតែមានទំហំតិចជាង ៤០%នៃទំហំទីផ្សារធានារ៉ាប់រងរបស់សហរដ្ឋអាមេរិក ហើយក៏តូចជាងទីផ្សារធំបំផុតទាំង៣រួមបញ្ចូលគ្នានៅសហភាពអឺរ៉ុបផងដែរពោលគឺ​ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


រថយន្ត VOLVO ផលិតនៅចិនត្រូវបាននាំចេញទៅអឺរ៉ុបតាមរថភ្លើងជាលើកដំបូង

ក្រុងប្រ៊ុចសែល៖ រថយន្ត Volvo ចំនួន ១៩០ គ្រឿងដែលផលិតនៅក្នុងប្រទេសចិន បានទៅដល់ប្រទេសបែលហ្ស៊ិកហើយនៅថ្ងៃទី៤ ខែកក្កដា តាមរយៈរថភ្លើងដឹងទំនិញចិន-អឺរ៉ុប។ រថយន្ត Volvo ទាំងនេះនាពេលខាងមុខនឹងត្រូវនាំចេញទៅកាន់ប្រទេសចំនួន ២៥ នៅទ្វីបអឺរ៉ុប​រួមទាំងចក្រភពអង់គ្លេស បារាំង អល្លឺម៉ង់ និងអ៊ីតាលីផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


HUAWEI បើកសម្ពោធហាងទូរសព្ទក្នុងប្រទេសអេស្ប៉ាញ

ក្រុងម៉ាឌ្រីដ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន​ Huawei កាលពីចុងសប្តាហ៍មុនបានបើកសម្ភោធ​ហាង​លក់ទូរស័ព្ទរបស់ខ្លួននៅទីក្រុងម៉ា ឌ្រីដ ដែលជាហាងធំបំផុតរបស់ក្រុមហ៊ុននៅក្រៅប្រទេស​ចិន។ មនុស្សជាង ១ ពាន់នាក់បានចូលទៅក្នុងហាងថ្មីនេះ​នៅថ្ងៃបើកសម្ពោធ។ ក្រុមហ៊ុន Vodafone Espana របស់ចក្រភពអង់គ្លេស បានសហការជាមួយក្រុមហ៊ុន Huawei​ ដាក់បង្ហាញសេវាអ៊ីនធឺណិត 5G នៅថ្ងៃទី១៥ ខែមិថុនា ជាលក្ខណៈពាណិជ្ជកម្ម​លើកដំបូងក្នុងប្រទេសអេស្ប៉ាញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩


  • TOTAL វិនិយោគ $១០០លានលើការស្តារព្រៃឈើ
  • តម្លៃលំនៅឋានក្នុងប្រទេសចិនរក្សាបានស្ថិរភាព
  • ប្រេងឆៅធ្លាក់ថ្លៃ ទោះជាមានការបន្តកាត់បន្ថយទិន្នផល
  • អឺរ៉ុប និងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • OPEC សម្រេចបន្តកាត់បន្ថយទិន្នផលប្រេង ៩ខែទៀត
  • មហាសេដ្ឋី BUFFETT បរិច្ចាគប្រាក់ជាង $៣ពាន់លានដល់មូលនិធិ ៥
  • វិស័យទេសចរណ៍ស្រីលង្កាស្ទុះលឿនជាងការគិត
  • HONDA ប្រមូលរថយន្ត ១,៦ លានគ្រឿងមកជួសជុល
  • ព្រលានយន្តហោះថ្មីរបស់ចិនគ្រោងបើកសម្ពោធនៅថ្ងៃខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន
  • ចិនផ្អាកការនាំចូលសាច់ពីប្រទេសកាណាដា