ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សមាគមពាណិជ្ជករចុះ MoU ជាមួយសមាគមប្រទេសចិន EAcham

ភ្នំពេញ៖​​ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានចុ:អនុស្សរណ:នៃការយោគយល់(MOU) ជាមួយសភាពាណិជ្ជកម្ម​​និងឧស្សាហកម្មអាមេរិកាំង-អឺរ៉ុប(EAcham)ដែលមកពីប្រទេសចិនដើម្បីជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ឲ្យកាន់តែកើនឡើងបន្ថែមទៀត។ អនុស្សរណ:នេ:ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ តាមរយ:វីដេអូអនឡាញ ដែលបានចុ:ហត្ថលេខាដោយលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញជាមួយលោកស្រី Ying Gao ប្រធានការិយាល័យតំណាងទីក្រុងប៉េកាំងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាមេរិកាំង-អឺរ៉ុប។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០


GMAC:កម្ពុជានិងមានលទ្ធភាពនាំចេញកាន់តែច្រើនទៅទីផ្សារអង់គ្លេស

ភ្នំពេញ៖ សហគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអោយដឹងកាលពីថ្ងៃព្រហស្បិ៍ថាកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនដើម្បីបង្កើនការនាំចេញផលិតផលទៅកាន់ទីផ្សារចក្រភពអង់គ្លេស(UK)ខណ:ប្រទេសនេ:នឹងផ្តល់ប្រព័ន្ធអនុគ្រោ:ពន្ធ (GSP) របស់UKចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ GMAC  នឹងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគី UK ដើម្បីបញ្ជាក់ការផ្លាស់ប្តូរមួយចំនួនក្នុងនីតិវិធីរដ្ឋបាល ប្រសិនបើមាន ដូចជាការបញ្ជាក់ប្រភពដើមទំនិញ និងកាលបរិច្ឆេទការអនុវត្តប្រកបអោយប្រសិទ្ទភាព។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០


ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេល ៩ខែ កើនជាង ២០%

ភ្នំពេញ៖ ទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃអង្គារបង្ហាញថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០ មានតម្លៃសរុប ១៤,១ពាន់លានដុល្លារ កើនឡើង ២០,០៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញដែលកម្ពុជានាំចេញឈានមុខគេរួមមាន អង្ករ កង់ គ្រឿងអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនទៀតដូចជា សណ្តែក គ្រាប់ស្វាយចន្ទី និងចេកអំបូងលឿង ជាដើម។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០


ធនាគារចិន RUI LI (CAMBODIA) BANK PLC បើកដំណើរការនៅកម្ពុជា

ភ្នំពេញ៖ ធនាគារពាណិជ្ជ Rui Li (Cambodia) Bank Plc ដែលគ្រប់គ្រងដោយវិនិយោគិនចិនបានធ្វើពិធីបើកសម្ពោធប្រតិបត្តិការជាផ្លូវការរបស់ខ្លួនហើយ នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក។ ទីស្នាក់ការកណ្តាលរបស់ធនាគារនេះស្ថិតនៅផ្ទះលេខ ២៩៦ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ធ្លាក់ចុះជាង ៨%

ភ្នំពេញ៖ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បង្ហាញថា ចាប់ពីខែមករាដល់ដំណាច់ខែកញ្ញា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុនមានតម្លៃសរុប ១ ២០៩,៩៨លានដុល្លារ ធ្លាក់ចុះ ៥,៦ភាគរយ ពីចំនួន ១ ២៨១,២២លានដុល្លារកាលពី​រយៈពេលដូចគ្នាឆ្នាំមុន ចំណែកការនាំទំនិញពីជប៉ុនមកកម្ពុជាវិញមានតម្លៃ ៣៣៩,៣៣លានដុល្លារ ធ្លាក់ចុះ ១៤,៨ភាគរយពីចំនួន ៣៩៨,៣៥លានដុល្លារ។ សម្រាប់ពាណិជ្ជកម្មទ្វេភាគីគឺមានតម្លៃសរុប ១ ៥៤៨,៣២ លានដុល្លារ ធ្លាក់ចុះ ៨,៤៧ភាគរយ ពីចំនួន ១ ៦៧៩,៥៨ លានដុល្លារ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០


  • TSC ចុះ MOU ជាមួយអាយជីធិក លើកិច្ចសហប្រតិប្តិការឌីជីថល
  • រោងចក្រ ៦ គ្រោងបណ្តាក់ទុននៅកំពង់ស្ពឺ
  • កម្ពុជានាំចេញកង់កើនជិត ២៩ភាគរយ ទៅកាន់ទីផ្សារអន្តរជាតិក្នុង ៩ខែ
  • NBC ដាក់ដំណើរការប្រព័ន្ធទូទាត់រួម «បាគង» ជាផ្លូវការ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ
  • សេដ្ឋកិច្ចកម្ពុជាមានកំណើន -១,៩% នៅឆ្នាំ២០២០ នឹងស្ទុះងើបឡើង ៣,៥% នៅឆ្នាំ២០២១
  • គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី និងខ្សែបញ្ជូនអគ្គិសននីនឹងត្រូវពិនិត្យ និងសម្រេច នៅក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃនេះ
  • ក្រុមហ៊ុនចិន HAINAN ចង់វិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងនៅកម្ពុជា
  • ពន្ធលើចំណេញមូលធនត្រូវបានពន្យារការអនុវត្តរហូតដល់ខែមករា ឆ្នាំ២០២២
  • ក្រុមហ៊ុនច្បាប់ថៃ ILAWASIA CO. LTD នឹងរួមចំណែកសម្រួលពាណិជ្ជកម្មកម្ពុជា-ថៃ
  • MEDTECS នឹងបង្កើនការផលិតសម្ភារ PPE