ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជា និងឆែក ចុះ MOU សហប្រតិបត្តិការលើវិស័យធនធានរ៉ែ

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋឆែក កាលពីថ្ងៃសុក្របានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការធនធានរ៉ែ ដើម្បីបើកផ្លូវសម្រាប់វិនិយោគិនជនជាតិឆែកក្នុងការចូលមកវិនិយោគនៅកម្ពុជា។ ចំណុចសំខាន់ៗក្នុង MoU នោះមានដូចជា ការកសាងសមត្ថភាពមន្ត្រី ការអភិវឌ្ឍវត្ថុធាតុដើមធនធានរ៉ែ អាជីវកម្មរ៉ែបៃតង ការផ្តល់ជំនួយបច្ចេកទេសក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មរ៉ែ ការផ្តល់បច្ចេកទេសក្នុងការវាយតម្លៃសក្តានុពលធនធានរ៉ែ និងការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងការអភិវឌ្ឍធនធានរ៉ែ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ ២០១៩


កម្ពុជា-វៀតណាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មចំនួន៤ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ខណៈប្រទេសទាំង២រំពឹងថានឹងសម្រេចបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លារ នៅឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ ២០១៩


ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជាបានបង្ហាញពីកំណើន

ភ្នំពេញ៖ ក្រុមហ៊ុន Mekong Strategic Partners (MSP) បានឱ្យដឹងថា ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះត្រូវបានព្យាករថានឹងមានតម្លៃសរុប​ប្រមាណ ២ ២១៥លានដុល្លារ កើនឡើង៣៧% បើធៀបនឹងឆ្នាំ២០១៨។ MSP បានព្យាករថា អត្រា​នេះនឹងកើឡើងដល់ ៣ ៤៦៩លានដុល្លារនៅឆ្នាំ២០២០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ ២០១៩


ធនាគារជាតិ បន្តជំរុញការអនុវត្តហិរញ្ញប្បទានបៃតង

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) ជាថ្មីម្តងទៀត បានបន្តលើកទឹកចិត្តដក់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឱ្យដាក់ចេញនូវគោលនយោបាយលើកកម្ពស់ហិរញ្ញប្បទានបៃតងដោយផ្តោតលើការវិនិយោគការពារបរិស្ថាន។ ការអំពាវនាវរបស់ NBC បានធ្វើឡើង​បន្ទាប់ពីធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានដាក់ឱ្យដំណើរការប្រើប្រាស់នូវមូលនិធិបើកចំហសម្រាប់ការវិនិយោគរបស់ធនាគារកណ្តាលទៅលើសញ្ញាបណ្ណបៃតងដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងសម្រាប់ការវិនិយោគ ដែលមិនប៉ះពាល់ដល់បរិស្ថាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ ២០១៩


ADB: កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៩ នៅតែរក្សាភាពខ្លាំង

ភ្នំពេញ៖ របាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុងកំណើនខ្លាំងនៅឆ្នាំនេះ​ទោះបី​ជា​កំណើនផលិតផលកសិកម្មទាបជាងការរំពឹងទុកក៏ដោយ។ ADB បានឱ្យដឹងទៀតថា ជាមួយនឹងតម្លៃប្រេងកាន់តែទៀប និងការកើនឡើងបន្តិចបន្តួចនៃតម្លៃអាហារ អតិផរណា​ត្រូវបានកម្រិតអត្រា១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគិតត្រូវខែមិថុនា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០១៩


  • កម្ពុជានាំចេញអង្ករមានតម្លៃ$២៦០លានរយៈពេល៨ខែ
  • គម្រោង RICETECHCAMBODIA ដាក់ឱ្យដំណើរការដើម្បីជួយកសិករខ្នាតតូច
  • ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនឡើង៣០%
  • កម្ពុជាចុះ MOU ជាមួយចិនដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
  • កម្ពុជារំពឹងមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ី
  • ផ្សារទំនើប PHNOM PENH MEGA MALL ទទួលបានការចាប់អារម្មណ៍ច្រើន
  • CRF: តម្លៃនាំចេញអង្ករទៅអឺរ៉ុបអាចធ្លាក់១០ភាគរយ
  • វិនិយោគិនចាប់ផ្តើមងាកទៅតំបន់ជាយរាជធានីសម្រាប់ការវិនិយោគរបស់ខ្លួនខណៈកណ្តាលទីក្រុងចង្អៀតខ្លាំង
  • កម្ពុជារំពឹងទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យផលិតស្បែកជើង
  • IMF: ចំណូលពន្ធពីអចលនទ្រព្យកម្ពុជាមានតែ០,១%