ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

ភ្នំពេញ៖ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេស​កម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត កាលពីឆ្នាំ២០១៨ មានត្រឹមតែ ១២,៧៧លានដុល្លារប៉ុណ្ណោះ។ ក្នុងជំនួបជាមួយឯកអគ្គរាជទូតប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជានៅទីក្រុងហាណូយ ប្រទេសវៀតណាមសប្តាហ៍មុន លោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ បាន​ស្នើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយកៀរគរវិនិយោគិន និងប្រជាជនរបស់ខ្លួនចូលមកទស្សនា​ប្រទេសកម្ពុជាបានកាន់តែច្រើន ពិសេសការបណ្តាក់ទុនលើវិស័យមួយចំនួនដូចជា ទេសចរណ៍បែបធម្មជាតិ និងវិប្បធម៌ និងវិស័យផលិតជាច្រើនទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ ២០១៩


EDC ទទួលបានការផ្គត់ផ្គង់ថាមពលសូឡាក្នុងតម្លៃទាប

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ (ADB) ចេញផ្សាយកាលពីថ្ងៃទី៥ កញ្ញា បង្ហាញថា ការដេញថ្លៃសម្រាប់ថាមពលសូឡា៦០មេហ្គាវ៉ាត់ត្រូវបានធ្វើឡើង​ដោយអគ្គីសនីកម្ពុជា (EDC) ដើម្បីទទួលបានក្រុមហ៊ុនផ្គត់ផ្គង់ក្នុងតម្លៃទាបមួយ។ ហើយ​ជាលទ្ធផលក្រុមហ៊ុន Prime Road Alternative Company Limited បានឈ្នះការដេញថ្លៃក្នុងតម្លៃ ៣,៨៧៧ សេន (ដុល្លារអាមេរិក) ក្នុង១គីឡូវ៉ាត់ម៉ោង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ ២០១៩


ក្រសួងនឹងរៀបចំការបង្ហាញផលិតផលក្នុងស្រុកដើម្បីជំរុញការជួញដូរ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើ និងផលិតផលកែច្នៃរបស់ខ្មែរលើកទី១២ នៅខេត្តសៀមរាប ដើម្បីជំរុញការលើក​កម្ពស់វិស័យកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន។ ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០១៩


ថៃគ្រោងពិភាក្សានឹងកម្ពុជាលើបញ្ហាថាមពល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងថាមពលថៃលោក Sontirat Sontijirawong បានឱ្យដឹងថា លោកនឹងជួបពិភាក្សាជាមួយកម្ពុជានៅថ្ងៃនេះ ទាក់ទងនឹងការអភិវឌ្ឍន៍គម្រោងថាមពលរួមគ្នា​នៅតំបន់ដែលអះអាងថាត្រួតស៊ីគ្នានៅតំបន់ព្រំដែនសមុទ្រ ដើម្បីផលប្រយោជន៍រួម។ ការលើកឡើងនេះ ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីថាមលើកទី៣៧នៅទីក្រុងបាងកក បាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០១៩


ការនាំចេញអង្ករទៅទីផ្សារចិន រំពឹងកើនឡើងខ្ពស់ជាងឆ្នាំមុន

ភ្នំពេញ៖ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីម្សិលមិញ បានជួបជាមួយនឹងតំណាងក្រុមហ៊ុនសាជីវកម្មរដ្ឋចិន COFCO ដើម្បីពិភាក្សាពីលទ្ធភាពនៃការនាំចេញអង្ករ ដោយរំពឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០១៩ មានការកើនឡើង។ ក្នុងរយៈពេល ៧ខែ​ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ​សម្រេចបាន ៣០៨ ០១៣តោន កើនឡើង ៣,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ​២៩៧ ០៨០តោន ក្នុងនោះចិនគឺជាទីផ្សារនាំមុខគេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


  • កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ
  • ក្រុមហ៊ុនជប៉ុនចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែងនៅស្ទឹងត្រែង
  • កម្ពុជានាំចេញកៅស៊ូបានជាង$១៦៩លានក្នុងរយៈពេល៧ខែ
  • ចំណូលពីអង្គរ ៨ខែ ទទួលបានជិត$៧០លាន ធ្លាក់ចុះ១១ភាគរយ
  • GDT ជំរុញក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដាឱ្យបានត្រឹមត្រូវ
  • ដីនៅកំពត់-បូកគោហក់ឡើងភ្លាមៗក្រោយពីមន្រ្តីកំពូលកម្ពុជាស្នើឱ្យអ្នកបណ្តាក់ទុកក្នុងស្រុកវិនិយោគបុរីនៅបូកគោ
  • METFONE អះអាងពីការប្រើបច្ចេកវិទ្យា5G របស់ HUAWEI
  • ក្រុមហ៊ុន អាយអិនជី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនហុងកុងដើម្បីអភិវឌ្ឍទីក្រុងនាគ
  • គម្រោងទេសចរណ៍តម្លៃ$៥០លាននឹងធ្វើនៅខេត្តព្រះសីហនុ
  • NBC បន្តជំរុញគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីប្រាក់រៀល