ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រដ្ឋាភិបាលដាក់ផែនការវិនិយោគសាធារណៈជិត $១៣ ពាន់លាន ដល់ឆ្នាំ២០២៣

ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា រដ្ឋាភិបាលត្រូវការទុនវិនិយោគសាធារណៈសរុប ១២,៧៩៦ពាន់លានដុល្លារ សម្រាប់គម្រោងសរុបចំនួន ៦២៩ ដោយក្នុងនោះទុនវិនិយោគ ៨,៣៩៧ពាន់លានដុល្លារ សម្រាប់គម្រោងចំនួន ២០៣ ដែលកំពុងដំណើរការ និងទុនវិនិយោគ ៤,៣៩៩ពាន់លានដុល្លារ សម្រាប់គម្រោងថ្មីចំនួន ៤២៦ ដែលជាគម្រោងសម្រាប់អនុវត្តក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ឬ គម្រោងថ្មីៗ។ ការវិភាជទុនវិនិយោគដល់​គម្រោងទាំងនេះនឹងត្រូវបែងចែកទៅតាមវិស័យធំៗចំនួន៤ គឺវិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេវាកម្ម និងកម្មវិធីអន្តរវិស័យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០


កម្ពុជា-កូរ៉េ បញ្ចប់ការចរចា FTA ជុំទី៣ ខណៈជាមួយចិននឹងចុះហត្ថលេខាថ្ងៃនេះ

ភ្នំពេញ៖ ប្រទេសកម្ពុជា-កូរ៉េខាងត្បូងបានបញ្ចប់ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជុំទី៣ ដោយរំពឹងថានឹងជួយបង្កើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀតនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចុះហត្ថលេខាថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃផលិតផលរបស់ភាគីទាំងពីរ ចូលទៅក្នុងទីផ្សារគ្នាទៅវិញទៅមកតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០


ក្រុមហ៊ុន DAI-ICHI ចាប់ដៃជាមួយ METFONE ក្នុងការផ្តល់សេវាធានារ៉ាប់រងឌីជីថលដល់អតិថិជន

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-iChi Life Insurance (Cambodia) PLC បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ Viettel Cambodia (Metfone) និងក្រុមហ៊ុន E-Money Payment Solutions ដើម្បីសហការគ្នា​លើកកម្ពស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធានារ៉ាប់រងអាយុជីវិត​នៅកម្ពុជា។ យោងតាមទិន្នន័យពីសមាគមធានារ៉ាប់រងកម្ពុជា វិស័យធានារ៉ាប់រងនៅកម្ពុជាទទួលបានបុព្វលាភប្រមាណ ១៣៣,៥លានដុល្លារ កើនឡើងជាង ១២,១ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២០ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១១៩,១លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០


ការនាំចេញកៅស៊ូកើនតិចតួច ឯតម្លៃធ្លាក់ចុះបន្តិច

ភ្នំពេញ៖ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញកៅស៊ូពីប្រទេសកម្ពុជាសម្រេចបានចំនួន ១៧៩ ៦២១ តោន ក្នុងរយៈពេល ៩ខែដើមឆ្នាំ​២០២០ នេះ កើនឡើង ៣,៧៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ រីឯតម្លៃជ័រកៅស៊ូជាមធ្យមលើទីផ្សារអន្តរជាតិចំនួន ១ ២៨៨ ដុល្លារ ក្នុង ១តោន ដោយធ្លាក់ចុះជាមធ្យមចំនួន ៥១ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០


ព្រីនស៍សម្ពោធមណ្ឌលកម្សាន្តខ្នាតយក្សវិនិយោគ $៨៥ លាន

ភ្នំពេញ៖ ក្រុមហ៊ុនចិន Prince Holding Group បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជាគឺ «ព្រីនស៍ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីស្រូបទាញភ្ញៀវទេសចរក្នុងស្រុកដែលមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសបានដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០


  • ទូតកម្ពុជាស្នើក្រុមហ៊ុន HARIM វិនិយោគបង្កើតរោងចក្រចំណីសត្វ
  • ចំណូលនាំចេញអង្ករកើនជាង ១០% ខណៈអង្ករដំណើបទាក់ទាញថ្មី
  • កម្ពុជា-កូរ៉េ ប្តេជ្ញាបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីត្រឹមឆ្នាំ២០២០
  • កម្ពុជានាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិកើនជាង ២២៥% ក្នុងរយៈពេល ៩ខែ
  • កម្ពុជាត្រៀមចរចាពាណិជ្ជកម្មសេរីជាមួយម៉ុងហ្គោលី ដើម្បីធ្វើពិពិធកម្មទីផ្សារ
  • កម្ពុជាពង្រីកការចុះកិច្ចសន្យាកសិកម្មដើម្បីពង្រឹងការនាំចេញ
  • CDC អនុម័ត១០គម្រោងមានទុនជាង$៣៤លាន
  • ផ្សារម៉ាក្រូនឹងដាក់លក់ផលិតផលកសិផលរបស់ AIMS
  • កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការចរចារជាមួយសមភាគីថៃលើអត្ថប្រយោជន៍ OCA
  • Wing និងធនាគារហ្វីលីពសហការគ្នាពង្រឹងការផ្តល់សេវាកម្មឌីជីថល