ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
CDC អនុម័តគម្រោងវិនិយោគរោងចក្រកៅស៊ូ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្រកាសថាខ្លួនបានអនុម័តរោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន TTHS Ruuber Co.,Ltd ជាមួយនឹងថវិកាវិនិយោគសរុបចំនួន ២,៨ លានដុល្លារ ដែលមានទីតាំងនៅស្រុកក្រែក ខេត្តត្បូងឃ្មុំ ជាទីតាំងចម្ការកៅស៊ូ និងរោងចក្រកែច្នៃជ័រកៅស៊ូដ៏ធំរបស់កម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០១៩


ខណ្ឌសែនសុខបានក្លាយជាទីតំាងមានបុរីលំនៅឋានច្រើនជាងគេ

ភ្នំពេញ៖ ខណ្ឌសែនសុខ បានក្លាយទៅជាទីតំាងដែលមានបុរីលំនៅឋានច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញក្នុងចំណោមគម្រោងអភិវឌ្ឍន៍បុរីទាំង១៧៨ គម្រោង ដែលបានបញ្ចប់ការសាងសង់។ តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ ខណ្ឌសែនសុខមានគម្រោងលំនៅឋានច្រើនជាងគេគឺចំនួន៤៥ គម្រោង តាមពីក្រោយដោយខណ្ឌឬស្សីកែវ ៣១ ខណ្ឌមានជ័យ ២៤ ច្បារអំពៅ ២៣ ដង្កោ ១៨ និងខណ្ឌពោធិ៍សែនជ័យមាន ១៧ គម្រោង។ ចំណែកឯខណ្ឌផ្សេងៗទៀតមានគម្រោងអភិវឌ្ឍន៍បុរីលំនៅឋានក្រោម ១០ ប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០១៩


ធនាគារជាតិនឹងដាក់ដំណើរការបច្ចេកវិទ្យា BLOCKCHAIN នៅត្រីមាសទី២

ភ្នំពេញ៖ របាយការណ៍របស់ WEF អំពី «របៀបដែលធនាគារកណ្តាលស្វែងរក Blockchain នៅថ្ងៃនេះ» ដែលចេញផ្សាយកាលពីខែមីនាបានបង្ហាញថា ធនាគារកណ្តាលកម្ពុជានឹងចាប់ផ្តើមអនុវត្តបច្ចេកវិទ្យា Blockchain នេះនៅឆមាសទី២​ ឆ្នាំ២០១៩ ជាបទពិសោធន៍មួយដើម្បីគាំទ្រទាំងលទ្ធភាពទទួលបានហិរញ្ញវត្ថុគ្រប់គ្នា និងប្រសិទ្ធភាពប្រព័ន្ធធនាគារកាន់តែខ្លាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០១៩


ទំហំពាណិជ្ចកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ីកើនដល់៥៥៨លានដុល្លារ កើន២% ខណៈមានគម្រោងបើកការហោះហើរត្រង់មកកម្ពុជា

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីឆ្នាំ២០១៨ កន្លងមកនេះ ទំហំពាណិជ្ជកម្មរួមរវាងប្រទេសទាំងពីរបានកើនឡើងដល់៥៥៨លានដុល្លារអាមេរិក ពោលមានកាកើនឡើងប្រមាណ២% បើប្រៀបធៀបនិងឆ្នាំ២០១៧។ ជាមួយគ្នានោះផងដែរ ប្រទេសឥណ្ឌូនេស៊ីមានគម្រោងបើកការហោះហើរត្រង់មកកាន់កម្ពុជាក្នុងគោលបំណងទាក់ទាញភ្ញៀវទេស​ចរណ៍​ខ្មែរទៅលេងកំសាន្តប្រទេសខ្លួនផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០១៩


តម្រូវការជួលអចលនទ្រព្យជាពិសេសខុនដូកើនឡើងខ្ពស់ខណៈតម្លៃមិនសូវប្រែប្រួល

ភ្នំពេញ៖ ដោយសារតែលំហូរវិនិយោគិនបរទេសចូលមកកម្ពុជាកាន់តែច្រើននោះ តម្លៃជួលអចលនទ្រព្យដូចជាខុនដូ ផ្ទះល្វែង និងវីឡាបានកើនឡើងជាគំហុក ជាពិសេសខុនដូដែលតំបន់ខ្លះមិនអាចឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការនោះទេ។ បើទោះបីជាតម្លៃនៃការជួលខុនដូហាក់នៅថេរ តែតម្លៃនៃការជួលផ្ទះល្វែងដែលមានជនជាតិចិនរស់នៅច្រើន ត្រូវបានម្ចាស់ផ្ទះអះអាចងថា តម្លៃជួលកើនឡើងជាងមុខជិត ៥០%។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសោរ៍-អាទិត្យ ទី៦-៧ ខែមេសា ឆ្នាំ ២០១៩


  • ទុនវិនិយោគក្នុងវិស័យសំណង់ត្រីមាសទី១ឆ្នាំ២០១៩ មានប្រមាណជាង៤០ម៉ឺនដុល្លារ
  • មុខរបរលក់ត្រីងៀត ផ្តល់ប្រាក់ចំណូលសមរម្យ ជួយអោយមានជីវភាពធូរធារ
  • កម្ពុជាស្នើធនាគារចិនគាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យពាណិជ្ជកម្ម
  • ពិព័រណ៍លំនៅឋាននឹងជួយទាក់ទាញការវិនិយោគនៅកម្ពុជា
  • ផលិតកម្មធនធានរ៉ែកម្ពុជានឹងចាប់ផ្តើមពីចុងឆ្នាំនេះ
  • អាកាសចរណ៍ AIR ASIA ពង្រីកប្រតិបត្តិការនៅបណ្តាប្រទេស CLMV
  • តម្លៃដី និងអចលនទ្រព្យនៅទីប្រជុំជនក្រុងតាខ្មៅកើនឡើងប្រមាណ៣០-៥០ ភាគរយ ខណៈប្លង់គោលក្រុងតាខ្មៅបានបញ្ចប់
  • វិនិយោគគិនចិនចាប់អារម្មណ៍វិស័យទេសចរណ៍ និងឧស្សាហកម្មខេត្តព្រះសីហនុ គ្រោងបង្កើតការហោះហើរត្រង់បន្ថែមទៀត
  • រោងចក្រផលិតទឹកស្អាតតម្លៃប្រមាណ៣០លានដុល្លារ ដាក់សម្ពោធនៅព្រឹកនេះ ខណៈការសិក្សាផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វល់ក្រុសៀមរាបត្រូវបានបញ្ចប់
  • ការប្រើប្រាស់សេវាស្ថាបត្យកម្មមានការកើនឡើង