ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
គម្រោង NAGA3 នឹងចាប់ផ្តើមសាងសង់ខែក្រោយ

ភ្នំពេញ៖ លោក Tim McNally ប្រធានក្រុមហ៊ុន Naga Corp បានឱ្យដឹងថា គម្រោង Naga3 ដែលមានទីតាំងនៅអតីតអគារ ប៊ុលឌីង គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០១៩។ លោក McNally បានបន្ថែមទៀតថា ក្រុមហ៊ុនបានគ្រោងបង្កើនការចំណាយ ៣,៥ពាន់លានដុល្លារ សម្រាប់ការធ្វើសមាហរណកម្ម Naga នៅកម្ពុជា និងការបង្កើតស្តង់ដារបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយម៉ាកាវ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៩


ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ

ភ្នំពេញ៖  របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា វិស័យស្បែក​ជើង​នៅក្នុងប្រទេសកម្ពុជាបានកើនឡើងរហ័សជាងវិស័យកាត់ដេរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានជាប់ក្នុងបញ្ជីនៃបណ្តាលប្រទេសផលិតស្បែកជើងឈានមុខគេចំនួន ១០ កាលពីឆ្នាំ២០១៦ ជាលើកដំបូង។ នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៨ ចំណែកទីផ្សាររបស់ឧស្សាហកម្ម ស្បែកជើងនៃប្រទេសកម្ពុជា មានការកើនឡើង៤,៤% នៃតម្លៃនាំចេញ ខណៈចំណែកទីផ្សាររបស់វិស័យកាត់ដេរបានធ្លាក់ចុះជិត១០%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៩


ចំណូលកំពុងផែព្រះសីហនុកើនឡើង១៦ភាគរយ

ភ្នំពេញ៖ របាយការណ៍មិនទាន់ធ្វើសវនកម្មដែលបានចេញផ្សាយនៅលើផ្សារហ៊ុនបង្ហាញថា​ នៅត្រីមាសទី២ ឆ្នាំ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានប្រមាណ​២០,៤២លានដុល្លារ កើនឡើង​១៦,៥៥% ពីចំនួន ១៧,៥២លានដុល្លារ កាលពីត្រីមាសទី២ ឆ្នាំ២០១៨។ ទោះបីជាយ៉ាងនេះក្តី ប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះ ៩៣,៩៨% ពីចំនួន ៤,៧២លានដុល្លារ នាត្រីមាសទី២ ឆ្នាំ២០១៨ មកនៅត្រឹម ២៨៣ ៦៥៥ដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៩


កម្ពុជាស្នើជប៉ុនវិនិយោគលើវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយអគ្គរាជទូតប្រទេសជប៉ុនចប់អាណត្តិប្រចាំកម្ពុជា លោក Hidehisa Horinouchi កាលពីថ្ងៃចន្ទ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្នើរឱ្យរដ្ឋាភិបាល និងវិនិយោគិនជប៉ុន ជួយបង្កើនការវិនិយោគបន្ថែមនៅកម្ពុជាដូចជា ការ​វិនិយោគលើការបង្កើនផលិតផលទេសចរណ៍ថ្មីៗ ការបង្កើតតំបន់ទេសចរណ៍ថ្មីៗ ពិសេស​សម្រាប់ទេសចរជប៉ុនដែលបានចូលនិវត្តន៍ និងជួយកសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗនៅកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩


កម្ពុជា-វៀតណាមពិភាក្សាគ្រាដើម្បីជំរុញពាណិជ្ជកម្ម

ព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង និងអាជ្ញាធរខេត្ត Dong Thap របស់ប្រទេសវៀតណាមបានជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមច្រកព្រំដែន។ ជំនួបនេះ​ធ្វើឡើងបន្ទាប់ពីច្រកអន្តរជាតិគោកថ្មីមួយត្រូវបានបើកដំណើរការកាលពីខែឧសភា ឆ្នាំនេះ ដើម្បីសម្រួលដល់ការនាំចេញចូល​ទំនិញរវាងប្រទេសទាំងពីរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩


  • NIEN MADE ENTERPRISE មានផែនការពង្រីកបន្ថែមនៅកម្ពុជា
  • ទំហំឥណទានប្រើប្រាស់កើនដល់ជាង$៧ពាន់លាន
  • ដើម្បីសម្រេចបានការនាំចេញអង្ករឱ្យបាន១លានតោន កម្ពុជាត្រូវការពេលយ៉ាងហោចណាស់៣ឆ្នាំទៀតដែរ
  • រោងចក្រផលិតនំស្រួយទី២របស់លីលី ដំណើរការជាផ្លូវការ
  • អាកាសធាតុ-ជំនន់ទឹកភ្លៀងអាចប៉ះពាល់ដល់ជើងហោះហើរទៅខេត្តព្រះសីហនុ
  • ការផ្ញើប្រាក់ពីកូរ៉េមកកម្ពុជាមានជាង២១លានដុល្លារ
  • វេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា បង្កើនទំនាក់ទំនងវិនិយោគពាណិជ្ជកម្ម
  • ខែកក្កដា CDC ចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគជាង១០០លានដុល្លារ
  • វិស័យឯកជន៖ ការកាត់បន្ថយថ្ងៃឈប់សម្រាកនឹងជួយបង្កើនផលិតភាព
  • CDC ជំរុញការវិនិយោគនៅតាមព្រំដែនបន្ថែម