ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កុងស៊ុលវៀតណាមប្រចាំនៅឡាវកំពុងប្រឹងប្រែងស្តារពាណិជ្ជកម្មឡើងវិញ

ក្រុងវៀងចន្ទន៍ ៖  ការិយាល័យពាណិជ្ជកម្មប្រទេសវៀតណាមនៅក្នុងប្រទេសឡាវ​ បានដាក់នូវវិធានការជាច្រើនដើម្បីគាំទ្រដល់អ្នកនាំចេញវៀតណាម ចំពេលដែលមានការធ្លាក់ចុះចំណូលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆមាសដំបូងឆ្នាំ ២០២០​ នេះ។​ យោងតាមអគ្គកុងស៊ុលតម្រូវការក្នុងប្រទេសឡាវសម្រាប់ផលិតកម្ម សម្ភារសំណង់ និងផលិតផលប្រើប្រាស់បានធ្លាក់ចុះច្រើនដោយសារផលប៉ះពាល់នៃកូវីដ១៩។ ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវក្នុងឆមាសដំបូងឆ្នាំនេះធ្លាក់ចុះ១៤,៦ភាគរយធៀបរយ:ពេលដូចគ្នាក្នុងឆ្នាំមុន ដោយមានតម្លៃ ៤៩១,៧លានដុល្លា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២០


តៃវ៉ាន់លើកបម្រាបការនាំចូលសាច់ពីអាមេរិកដើម្បីបង្កើនពាណិជ្ជកម្ម

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានប្រកាសកាលពីសប្តាហ៍កន្លងទៅថា កោះតៃវ៉ាន់នឹងបញ្ឈប់ការរឹតត្បិតដល់ការនាំចូលសាច់គោ និងសាច់ជ្រូកពីអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី។ បម្រាមលើការនាំចូលសាច់គោ និងសាច់ជ្រូកអាមេរិកជាឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើនចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តទាំង២នេះ។ តៃវ៉ាន់នឹងបើកចំហទីផ្សាររបស់ខ្លួនចំពោះសាច់គោអាយុចាស់ជាង៣០ខែរបស់អាមេរិកដែលត្រូវនាំចូល ដោយពីមុនបានហាមឃាត់ដោយសារជំងឺគោបានផ្ទុះឡើងនៅអាមេរិក។ សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់តៃវ៉ាន់ ដែលមាន១១,៨ភាគរយនៃពាណិជ្ជកម្មសរុប​និង ១២ភាគរយនៃការនាំចូលសរុបតៃវ៉ាន់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែកញ្ញាឆ្នាំ ២០២០


អូស្រ្តាលី សន្យាផ្តល់មូលនិធិដើម្បីជួយប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារកូវីដ១៩

ក្រុងកង់បេរ៉ា៖ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រី្តសុខាភិបាលកាលពីថ្ងៃពុធ បានប្រកាសថាប្រទេសអូស្រ្តាលីបានផ្តល់លុយ​ ៨០​លានដុល្លារអូស្ត្រាលី(៥៧,៦លានដុល្លារអាមេរិក)ដល់ក្រុមហ៊ុន Co VAX AMC ជាគំនិតផ្តួចផ្តើមដំបូង ដែលត្រូវបានសម្របសម្រួលដោយសម្ព័ន្ធមិត្តវ៉ាក់សាំងអន្តរជាតិ GAVI។ ប្រទេសអូស្រ្តាលីនឹងជួយធានាឱ្យមានវ៉ាកសាំងការពារជំងឺកូវីដ១៩ សម្រាប់បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក និងអាស៊ី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ ២០២០


GDP អាមេរិកធ្លាក់រីឯការបាត់បង់ការងារកើនឡើងខ្ពស់

ទីក្រុងវ៉ាស៊ីនតោន៖ ទិន្នន័យរបាយការណ៍អាមេរិកកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា ការរីករាលដាលវីរុសកូរ៉ូណាបណ្តាលឱ្យធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) ជាប្រវត្តិសាស្ត្រ​​ព្រមទាំងចំនួនគ្មានការងារធ្វើកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ក្រុមអ្នកវិភាគព្យាករថា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី២ ឆ្នាំនេះមានដល់ទៅ ៣៥ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈដែលការទាមទារថ្មីសម្រាប់ផលប្រយោជន៍គ្មានការងារធ្វើនៅក្នុងសប្តាហ៍នេះបានបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដានឹងនៅតែមានចំនួន ១,៤លាន នៅពេលដែលកូវីដ១៩ កំពុងបន្តរារាំងដល់អាជីវកម្ម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ ២០២០


តម្លៃមាសនៅទីផ្សារអន្តរជាតិហក់ឡើងខ្ពស់លើកំណត់ត្រា

ទីក្រុងហុងកុង៖ តម្លៃមាសបានកើនឡើងជាង ១ភាគរយដល់តម្លៃ ១ ៩៣០,៤៨ដុល្លារ ក្នុង ១អោន (ស្មើទម្ងន់ ២៨,៣៥ក្រាម) ក្នុងទីផ្សារជួញដូរនៅអាស៊ី ដោយក្រុមអ្នកវិភាគបាន​ព្យាករថា វាអាចបំបែកកំណត់ដល់តម្លៃជាង ២០០០ដុល្លារ ក្នុង ១ អោន ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ ២០២០


  • សេដ្ឋកិច្ចអូស្ត្រាលីធ្លាក់ចុះខ្លាំងបំផុតនៅក្នុងត្រីមាសទី២
  • សេដ្ឋកិច្ចអូស្ត្រាលីរងសម្ពាធខ្លាំង ខណៈអត្រានិកម្មភាពបន្តកើនឡើង
  • សេដ្ឋកិច្ចកូរ៉េខាងត្បូងបង្ហាញការធ្លាក់ចុះដ៏អន់ក្នុងពេលជាង ២០ឆ្នាំ ក្រោយវិបត្តហិរញ្ញវត្ថុអាស៊ី
  • សកម្មភាពរោងចក្រនៅចិន កើនឡើងក្នុងខែមិថុនា
  • សភាថៃអនុម័តកញ្ចប់ថវិកា $៦០ ពាន់លាន ដើម្បីស្តារសេដ្ឋកិច្ច
  • កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ី ធ្លាក់ចុះទាបបំផុតរយៈពេលជិត ២ ទសវត្សរ៍
  • ចិននាំចេញកើនឡើង ៣,៥ភាគរយ ដ៏គួរអោយភ្ញាក់ផ្អើលក្នុងខែមេសា
  • ការលក់រថយន្តរបស់អាល្លឺម៉ង់ បានធ្លាក់ចុះខ្លាំងបំផុតកាលពីខែមេសា
  • សេដ្ឋកិច្ចកូរ៉េខាងត្បូងធ្លាក់ ១,៤%
  • ពាណិជ្ជកម្មបរទេសចិនធ្លាក់ចុះ ខណៈវីរុសថ្មីបន្តដាក់សម្ពាធដៃគូ