ព័ត៌មានសកម្មភាព
ឱកាសការងារជាង ៣០០ កន្លែងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនធំៗ៤ នៅក្នុងវេទិកាការងារប្រចាំខែរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឱកាសការងារចំនួន៣២៧ កន្លែងក្នុងមុខតំណែងផ្សេងៗគ្នាពីក្រុមហ៊ុនធំៗចំនួន៤នឹងត្រូវបានផ្តល់ជូន សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅនៅក្នុងវេទិកាការងារប្រចាំខែរបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្រុមហ៊ុនទាំង៤ដែលចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប Aeon Mall, មីក្រូហិរញ្ញវត្ថុជោគជ័យ, ក្រុមហ៊ុនឆ្នោតមហាសំណាង KPW និងភោជនីដ្ឋាន World Dinning Restaurant។ ក្រុមហ៊ុនទាំង៤នេះ នឹងមកធ្វើការសម្ភាសដោយផ្ទាល់ជាមួយនឹង យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង៥ កន្លះល្ងាច។
លោក ប៉ុល សុវណ្ណរស្មី ប្រធានគ្រប់គ្រងធនធានមនុស្សផ្សារ ផ្សារទំនើបAEON MALL បានឲ្យដឹងថានេះជាលើកទី៥ហើយដែលលោកបានសហការជ្រើសរើសបុគ្គលិក តាមរយៈNEA។ សម្រាប់លើកនេះ ក្រុមហ៊ុននឹងសម្ភាសបេក្ខជនជាពីរដំណាក់កាល ទី១គឺសម្ភាសជំហានដំបូងគឺយកតែអ្នកជាប់លើកទី១នៅ NEA ហើយលទ្ធផលសម្ភាសទី១នេះនឹងប្រកាសនៅNEA។ ចំពោះអ្នកដែលជាប់លើកទី១នេះនឹងត្រូវទៅសម្ភាសលើកទី២ នៅក្រុមហ៊ុនផ្ទាល់តែម្តង។
លោក រស្មី បានបញ្ជាក់ថាបច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក កំពុងបម្រើការងារចំនួន៧៨០នាក់។ ក្នុងចំណោមនោះក៏មានមួយចំនួនទទួលបានការងារតាមរយៈការជ្រើសចេញពីការសម្ភាសនៅNEAផងដែរ។ ជាមួយគ្នានោះលោកសង្កត់ធ្ងន់ថា បើសិស្ស/និស្សិត ដែលចង់ទទួលបានការងារនៅ AEON ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ស្វែងយល់អំពីមុខតំណែងដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។
គួររំឭកថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារ ដើម្បីជំរុញឲ្យអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។ គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំនូវវេទិកាការងារដូចគ្នានៅតាមមជ្ឈមណ្ឌលការងារទាំង១១របស់ខ្លួនជិត ២០០ដងមកហើយតាំងពីឆ្នាំ២០០៩មក ដោយមានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បានចូលរួម ហើយអ្នកស្វែងរកការងារធ្វើចំនួនជាង១០០០០ នាក់ បានទទួលការងារធ្វើរួចជាស្រេចតាមរយៈវេទិកាការងារទាំងនេះ។
វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកានេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិករបស់ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។
ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងារនេះបានដែលនឹងប្រព្រឹត្តិទៅនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារwww.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ)ដោយងាយស្រួល៕
By NEA, Jan 24, 2018 02:01 amព័ត៌មានសកម្មភាពផ្សេងទៀត
- តើលោកអ្នកចង់ក្លាយជាបុគ្គលិកនៅក្រុមហ៊ុនទូរស័ព្ទCellcardឬទេ? សូមរួសរាន់ឱកាសការងារជាង១០០កន្លែងកំពុងរង់ចាំ!
- អ្នកស្វែងរកការងារ១០០នាក់ បានទទួលឱកាសការងារថ្មីថែមទៀតពីផ្សារ Makro
- ប្រជាពលរដ្ឋខេត្តព្រះសីហនុសាទរចំពោះមជ្ឈមណ្ឌលការងារទើបបង្កើតថ្មី
- សិក្ខាសាលាស្តីអំពី«ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង ផ្សព្វផ្សាយពីទីផ្សារការងារដល់ប្រជាពលរដ្ឋស្រុកមោងឬស្សី
- មជ្ឈមណ្ឌលការងារបាត់ដំបងរៀបចំ សិក្ខាសាលាស្តីពីការណែនាំអាជីព និងវិជ្ជាជីវៈសម្រាប់និស្សិត
- មជ្ឈមណ្ឌលការងារខេត្តបាត់ដំបងរៀបចំសិក្ខាសាលាស្តីអំពីការណែនាំអាជីព និងវិជ្ជាជីវៈ
- មជ្ឈមណ្ឌលការងារខេត្តសៀមរាបរៀបចំសិក្ខាសាលាស្តីអំពីការណែនាំអាជីព និងវិជ្ជាជីវៈ
- វេទិកាសម្ភាសការងាររបស់មជ្ឈមណ្ឌលការងារភ្នំពេញមានអ្នកជាប់បឋមចំនួន 136 នាក់
- មជ្ឈមណ្ឌលការងារកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលពីលក្ខណៈសម្បត្តិចូលទីផ្សារ
- សម្ភាសការងារប្រចាំខែសីហាលើកទី១មានអ្នកជាប់ការងារបឋមចំនួន៥៦នាក់
- សម្ភាសការងារប្រចាំខែសីហាមានអ្នកជាប់ការងារចំនួន១២នាក់
- វេទិកាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារនៅមូលដ្ឋានក្នុងស្រុកស្ទឹងត្រង់ មានអ្នកចូលរួម៤៧នាក់