ព័ត៌មានសកម្មភាព

នាព្រឹកនេះ មានយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារជាច្រើន បានមកចូលរួមដាក់ពាក្យស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារ”។


សម្រាប់អ្នកមិនទាន់បានមក សូមរួសរាន់! ឱកាសការងារជាង ៣០០ កន្លែង កំពុងរង់ចាំ ពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានដូចជា៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket ។ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីឥឡូវរហូតដល់ម៉ោង ៥ ល្ងាច។ 

ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

By NEA, Sep 09, 2020 01:09 pm
ព័ត៌មានសកម្មភាពផ្សេងទៀត