ព័ត៌មានសកម្មភាព
វេទិកាការងាររបស់ NEA ផ្តល់ឱកាសការងារជិត ២ពាន់កន្លែងបន្ថែមទៀតជាមួយក្រុមហ៊ុនធំៗ១១ !
(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ឱកាសការងារបន្ថែមទៀតចំនួន ១,៧៨៣កន្លែង ដោយបានសហការជាមួយក្រុមហ៊ុនធំៗ១១រួមមាន៖ ក្រុមហ៊ុន Super Duper , Chip Mong Group , Ming Wuoy Group , Modern Intergrated Service , BS Land and Home , MJQ Education , Hattha Kaksekar Limited , WB Finance Cambodia , Asianerial Advisory Int Co., Ltd. , Noyakong Group , Brown Coffee and Bakery។ វេទិកាការងារនេះ នឹងប្រព្រឹត្តិទៅ នាថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែសីហា ខាងមុខនេះ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កញ្ញា ហ៊ាង សុជាតា អ្នកសម្របសម្រួលជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនជីបម៉ុង លើកឡើងថា ក្រុមហ៊ុននឹងមានឱកាសការងារចំនួន ៦២ កន្លែង ដែលយុវជនអ្នកស្វែងរកការងារអាចដាក់ពាក្យបានក្នុងវេទិកាការងារថ្ងៃទី១៥ខាងមុខនេះ។ កញ្ញា សុជាតា បន្ថែមថា វេទិកាការងាររបស់ NEA គឺពិតជាល្អខ្លាំងណាស់ដោយបានកាត់បន្ថយពេលវេលា និងការចំណាយរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិក ហើយពិសេសនោះគឺអាចទទួលបានអ្នកដាក់ច្រើនក្នុងពេលតែមួយដើម្បីងាយស្រួលក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព។ ជាក់ស្តែងក្នុងកិច្ចសហការជាមួយ NEA កន្លងមក ក្រុមហ៊ុន Chip Mong Group ទទួលបានបុគ្គលិកជាង៥០០នាក់រួចមកហើយឲ្យចូលបម្រើការងារនៅក្រុមហ៊ុនតាមមុខតំណែងផ្សេងៗ។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញបានលើកឡើងថា វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនឡើងពីសំណាក់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងរោងចក្រ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ក្រុមហ៊ុននានាបានទាក់ទងមក NEA កាន់តែច្រើនឡើងដើម្បីឲ្យជួយជ្រើសរើសបុគ្គលិកឲ្យ។
ហេតុដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនធំៗទាំង១១។ សម្រាប់ព័ត៌លម្អិតទាក់ទងនឹងមុខតំណែងទាំងអស់ដែលក្រុមហ៊ុនធំៗទាំង១១ ត្រូវការជ្រើសរើសនោះ សូមចូលក្នុងគេហទំព័ររបស់ NEA តាមរយៈតំណរភ្ជាប់នេះ(http://nea.gov.kh/kh/nea/upcoming_event/1/41) ឬទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕
By NEA, Aug 07, 2019 08:08 amព័ត៌មានសកម្មភាពផ្សេងទៀត
- ពិព័រណ៍ការងារ និងផលិតភាព សៀមរាប រយៈពេល ២ថ្ងៃ ចាប់ផ្តើមហើយជាមួយឱកាសការងារ ៥ ពាន់កន្លែង
- សាធារណរដ្ឋកូរ៉េជួយកម្ពុជាបន្តគម្រោងអភិវឌ្ឍប្រព័ន្ធសេវាការងារសាធារណៈ
- NEA ពង្រីកបន្ថែមមជ្ឈមណ្ឌលការងារមួយទៀត នាប៉ែកឦសាននៃប្រទេស
- គណៈប្រតិភូក្រសួងការងារនៃសាធារណរដ្ឋកេនយ៉ាអញ្ជើញមកទស្សនកិច្ច ស្វែងយល់អំពីការផ្តល់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
- មជ្ឈមណ្ឌលការងារចល័តដំបូងបង្អស់នៅកម្ពុជានឹងនាំឱកាសការងារទៅដល់គ្រប់ទិសទីទូទាំងប្រទេស
- មកដល់ទៀតហើយ! ឱកាសការងារចំនួន៧២៣កន្លែង នៅក្នុងវេទិកាការងារថ្ងៃទី១៣ កុម្ភៈខាងមុខនេះ
- NEA ប្តេជ្ញានាំយកឱកាសការងារកាន់តែច្រើនឲ្យខិតជិតប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឆ្នាំ២០១៩
- NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ ដើម្បីលើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ
- ឱកាសការងារជិត៩០០ កន្លែងកំពុងរង់ចាំលោកអ្នក ក្នុងវេទិកាការងារនាថ្ងៃទី១៣ ខែធ្នូនេះ
- ពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ ២០១៨
- ឯកឧត្តម បណ្ឌិត អ៊ិត សំហេង អញ្ជើញបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨
- មជ្ឈមណ្ឌលការងារខេត្តព្រៃវែង នឹងរៀបចំនូវវេទិកាការងារនាចុងខែកញ្ញានេះ
- ចុងខែកញ្ញានេះ NEA នឹងនាំយកឱកាសការងារចំនួន ១៣៥២ កន្លែង ពីក្រុមហ៊ុនចំនួន១០
- ការងារជាង ២ម៉ឺន កន្លែងកំពុងរង់ចាំអ្នក កុំភ្លេចជួបគ្នានៅថ្ងៃទី២៧-២៨ ខែតុលា