ព័ត៌មានសកម្មភាព

ការងារជាង ២ម៉ឺន កន្លែងកំពុងរង់ចាំអ្នក កុំភ្លេចជួបគ្នានៅថ្ងៃទី២៧-២៨ ខែតុលា


សម្រាប់សិស្ស/និស្សិត យុវជន និងសារណៈជនទូទៅ ជាពិសេសអ្នកកំពុងស្វែងការងារធ្វើ និងមានឱកាសជួបផ្ទាល់ជាមួយស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ ចំនួន៣០០បញ្ជរ អាចរើសមុខតំណែងដែលលោកអ្នកពេញចិត្តសម្រាប់ឱកាសការងារជាងពីរម៉ឺនកន្លែងពីបណ្តាក្រុមហ៊ុនល្បីៗ ទទួលបានការណែនាំអំពីអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារដែលកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលជំនាញគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ និងទទួលបានគំនិត ចំនេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃរបស់ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ចាប់ពីម៉ោង០៨:០០ព្រឹក ដល់ម៉ោង០៨:០០ល្ងាចនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នេះជាព្រឹត្តិការណ៍ដ៏ធំ ដែលរួមបញ្ចូលគ្នារវាងពិព័រណ៌ការងារថ្នាក់ជាតិ នឹងយុទ្ធនាការផលិតភាពជាតិ ដែលរៀបចំឡើងដើម្បីចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយភាពជោគជ័យនូវគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីមុខរបរ  និងការងារឆ្នាំ២០១៥-២០២៥ សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រីងអភិបាលកិច្ចទីផ្សារការងារជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌។ 

ព្រឹត្តិការណ៍ដ៏ធំនេះផងដែរ អាចចាត់ទុកថាជាកន្លែងជួបជុំដោយងាយស្រួលរវាងនយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែង ហើយអាចធ្វើការចែករំលែកព័ត៌មានអំពីការអភិវឌ្ឍជំនាញ តម្រូវការជំនាញតាមមុខរបរ និងវិស័យដែលមានការលូតលាស់ខ្លាំងក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងការចែករំលែកចំណេះដឹងអំពីបទពិសោធន៍ល្អៗ សម្រាប់លើកកម្ពស់ផលិតភាពទៀតផង។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ បង្កើតឡើងដោយ “ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ” នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសហការរៀបចំដោយ “សហភាពសហព័ន្ធយុវជនកម្ពុជា” និងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះក៏មានការចូលរួមឧបត្ថម្ភដោយ ធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince finance PLC, មីក្រូហិរញ្ញវត្ថុ Amret, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken , ក្រុមហ៊ុន Prince Group, ធនាគារ ភ្នំពេញពាណិជ្ជ, ក្រុមហ៊ុន True Money និងមានកិច្ចសហការពីបណ្តាលក្រុមហ៊ុន/សហគ្រាសជាច្រើនបន្ថែមទៀត ។

ដូច្នេះសម្រាប់ម្ចាស់ក្រុមហ៊ុន គ្រឹះស្ថានអប់រំ សហគ្រាសមានបំណង់ចង់ចូលរួមជាវបញ្ជរដើម្បីជ្រើសរើសបុគ្គលិក ឬបង្ហាញពីផលិតផលក្រុមហ៊ុនរបស់ខ្លួន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 017 871 807/017 467 423/017 467 423 ឬលោកអ្នកអាចចូលទៅកាន់វេបសាយរបស់NEA តាមរយៈ www.event.nea.gov.kh

By NEA, Sep 20, 2018 06:09 am
ព័ត៌មានសកម្មភាពផ្សេងទៀត