ព័ត៌មានសកម្មភាព
វេទិកាការងារសម្រាប់ថ្ងៃទី១២ខែកក្កដានេះផ្តល់ឱកាសការងារជិត៦០០កន្លែង
វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាសការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមក ប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ គិតត្រឹមរយៈពេល៥ខែ ក្នុងឆ្នាំ២០១៨ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារនៅតាម មជ្ឈមណ្ឌលការងារទាំង១១ខេត្តរបស់ខ្លួន បានចំនួន៣៥លើក ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបាន ប្រមាណ ៦៧១៨នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើតាមរយៈ NEA មានចំនួន ២៨៣២ នាក់។
ដោយឡែកសម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនចំនួន១០ ក្នុងនោះមាន ក្រុមហ៊ុន Smart, ផាកកាហ្វេ, Kofy, Goldphnee, Godend Fx Link, CDX, Metfone, តែ អៀក ហុង អ៊ិនធើប្រាយ, Dara Pay និងក្រុមហ៊ុន ឆ្នោត KPW នឹងសហការជាមួយ NEA រៀបចំវេទិកា ការងារ ដោយផ្តល់ឱកាសការងារ ចំនួនប្រមាណ៥៨៧កន្លែង។ វេទិកានេះធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។
កញ្ញា នូ សុខបូរ៉ាវី និស្សិតឆ្នាំទី២ ជំនាញគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្ត កំពង់ឆ្នាំង បានឲ្យដឹងថា៖ “វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ។ វេទិកានេះពិតជាល្អណាស់បង ព្រោះបានជួយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារ ឲ្យឆាប់ទទួលបានការងារធ្វើ។ ជាក់ស្តែងខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិ និស្សិតឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន”។ សុខបូរ៉ាវី ចាប់អារម្មណ៍ទៀតថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀតពីសំណាក់ម្ចាស់ក្រុមហ៊ុន និងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុនឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន ព្រមទាំងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដែលពួកគេស្រឡាញ់។
កញ្ញា សេង សុវណ្ណរស្មី ជាមន្ត្រីជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន Park Café លើកឡើងថា៖ “បច្ចុប្បន្ន ផាកកាហ្វេ មានបុគ្គលិកចំនួន៤០០នាក់ ហើយសម្រាប់ដើមឆ្នាំ២០១៨នេះ ពោលគឺត្រឹម៦ខែនេះ ផាក កាហ្វេទទួលបុគ្គលិតាមរយៈ NEA ប្រមាណជា៣០នាក់។ សេវារបស់NEAគឺពិតជាល្អមែន បានជួយ ស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានជាច្រើន។ ដោយសារតែ NEA មានបណ្តាញ ច្រើនហើយ ជាស្ថាប័នរដ្ឋ លើសពីនេះទៀតគឺជាឱកាសដែលក្រុមហ៊ុនបានផ្សព្វផ្សាយពី ឈ្មោះរបស់ក្រុមហ៊ុន ឲ្យគេបានស្គាល់កាន់តែច្រើនឡើងបន្ថែមទៀត។”
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕
By NEA, Jul 05, 2018 12:07 pmព័ត៌មានសកម្មភាពផ្សេងទៀត
- UNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារសហការគ្នាលើការអនុវត្តគម្រោង Dr. Job ដើម្បីផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ
- ឱកាសការងារប្រមាណ១០៨៥កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ក្នុងវេទិកាការងារ នៅចុងខែមិថុនា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
- អ្នកជាប់ការងារសម្តែងអាម្មណ៍រីករាយ ក្រោយចូលរួមវេទិកាការងាររបស់ NEA
- អស្ចារ្យមែន! ក្រុមហ៊ុនធំៗចំនួន១០ នឹងចូលរួមសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារប្រមាណ១,០៧៤កន្លែង ក្នុងវេទិកាការងារ ថ្ងៃទី១៤មិថុនា
- NEA ដាក់ផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ លទ្ធផលអង្កេតនិយោជកស្តីពី កង្វះនិងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧, និង របាយការណ៍ស្តីពីទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨
- ត្រៀម CVហើយនៅ! ឱកាសការងារប្រមាណ៦០០កន្លែង ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារកំពុងរងចាំអ្នក
- ឱកាសការងារជាង១ពាន់កន្លែង សម្រាប់វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅចុងខែឧសភានេះ
- ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជាង ១២០០ នាក់នាចុងខែឧសភានេះ
- ឱកាសការងារជាង ៩០០ កន្លែងទៀតពីក្រុមហ៊ុន ១០ នឹងផ្តល់ជូនក្នុងវេទិកាការងារខែឧសភានេះ
- ត្រៀម CV ឲ្យហើយទៅ! ក្រុមហ៊ុនធំៗចំនួន១០ ប្រកាសរើសបុគ្គលិក ជិត១ពាន់នាក់
- បងប្អូនកម្មករនិយោជិតសម្តែងភាពសប្បាយរីករាយក្រោយ ទទួលបានប្រាក់សំណងដែលរដ្ឋាភិបាលផ្តល់ជូន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើក ថវិកាដល់កម្មករនិយោជិតសរុប ២៥៤២ ដែលថៅកែរត់ចោល
- ក្រុមហ៊ុន DKSH ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៣១៥ នាក់
- សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាពួតដៃគ្នាជាមួយក្រសួងការងាររៀបចំ សិក្ខាសាលាហ្វឹកហាត់ (BOOT CAMP)