ព័ត៌មានសកម្មភាព
ឱកាសការងារប្រមាណ១០៨៥កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ក្នុងវេទិកាការងារ នៅចុងខែមិថុនា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
សម្រាប់សិស្ស និស្សិតដែលកំពុងសិក្សា សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬអ្នកមានការងារ ហើយចង់ផ្លាស់ប្តូរការងារ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនចំនួន១០ ក្នុងនោះមាន មីក្រូហិរញ្ញវត្ថុ អម្រឹត ក្រុមហ៊ុន G-GEAR ក្រុមហ៊ុន ISI ក្រុមហ៊ុនទូរស័ព្ទ Smart មីក្រូហិរញ្ញវត្ថុ RFC មីក្រូហិរញ្ញវត្ថុ មហានគរ ក្រុមហ៊ុន ម៉ាស្ទើ ស៊ូគីស៊ុប ក្រុមហ៊ុន ដេហាន អូតូ ក្រុមហ៊ុន Ankornet និងក្រុមហ៊ុន មីងវួយ នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារ ចំនួនប្រមាណ១០៨៥កន្លែង។ វេទិកានេះធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរ និងការងារស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។
លោក ចាប់ មករា HR Manager ក្រុមហ៊ុន Master Suki Soup បានឲ្យដឹងថា នេះជាលើកទី៤ ដែលក្រុមហ៊ុនបានសហការជាមួយនិង NEA ក្នុងវេទិកាសម្ភាសការងារ។លោកមើលឃើញថាសេវារបស់NEA ជួយស្វែងរកការងារធ្វើដល់ ប្រជាពលរដ្ឋខ្មែរ គឺពិតជាល្អមែន ដោយបានចូលរួមកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋខ្មែរ។លោកបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមានបុគ្គលិកសរុបប្រមាណជាង៨០០នាក់ ក្រោយចូលរួមជាមួយNEAជាបន្តបន្ទាប់ក្រុមហ៊ុនបានទទួលបេក្ខជនជាប់ការងារតាមរយៈវេទិកានេះជាច្រើននាក់។ លោក មករា បានបញ្ជាក់បន្ថែមថា មូលហេតុដែលក្រុមហ៊ុនសហការជាមួយ NEA ដោយសារតែ NEA មានបណ្តាញច្រើនហើយជាស្ថាប័នរដ្ឋ លើសពីនេះទៀតគឺជាឱកាសដែលក្រុមហ៊ុនបានផ្សព្វផ្សាយពី ឈ្មោះរបស់ក្រុមហ៊ុនឲ្យគេបានស្គាល់កាន់តែច្រើនឡើងបន្ថែមទៀត។ លោកក៏បានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការសម្របសម្រួល និងផ្តល់ទីតាំងដល់ក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត ក្នុងការរៀបចំវេទិកាការងារជារៀងរាល់ខែ។
ប្អូនស្រី វណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានលើកឡើងថា វេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ“វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិ និស្សិត ឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន”។ ម៉ូលីកា ចាប់អារម្មណ៍ទៀតថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀតពីសំណាក់ម្ចាស់ក្រុមហ៊ុន នឹងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុនឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន នឹងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដេលពួកគេស្រឡាញ់។
គួរបញ្ជាក់ថាក្នុងរយៈពេលមួយខែក្នុងខែមិថុនាឆ្នាំ២០១៨នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំវេទិកាការងារ ចំនួនបួនលើក ដែលមានក្រុមហ៊ុនចូលរួមសហការប្រមាណ៣០ក្រុមហ៊ុន និងមានអ្នកចូលរួម ប្រមាណជិត២០០០នាក់ និងងមានអ្នកជាប់ការងារទាំងបឋម និងស្ថាពរប្រមាណជិត១ពាន់នាក់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។
By NEA, Jun 25, 2018 07:06 amព័ត៌មានសកម្មភាពផ្សេងទៀត
- អ្នកជាប់ការងារសម្តែងអាម្មណ៍រីករាយ ក្រោយចូលរួមវេទិកាការងាររបស់ NEA
- អស្ចារ្យមែន! ក្រុមហ៊ុនធំៗចំនួន១០ នឹងចូលរួមសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារប្រមាណ១,០៧៤កន្លែង ក្នុងវេទិកាការងារ ថ្ងៃទី១៤មិថុនា
- NEA ដាក់ផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ លទ្ធផលអង្កេតនិយោជកស្តីពី កង្វះនិងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧, និង របាយការណ៍ស្តីពីទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨
- ត្រៀម CVហើយនៅ! ឱកាសការងារប្រមាណ៦០០កន្លែង ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារកំពុងរងចាំអ្នក
- ឱកាសការងារជាង១ពាន់កន្លែង សម្រាប់វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅចុងខែឧសភានេះ
- ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជាង ១២០០ នាក់នាចុងខែឧសភានេះ
- ឱកាសការងារជាង ៩០០ កន្លែងទៀតពីក្រុមហ៊ុន ១០ នឹងផ្តល់ជូនក្នុងវេទិកាការងារខែឧសភានេះ
- ត្រៀម CV ឲ្យហើយទៅ! ក្រុមហ៊ុនធំៗចំនួន១០ ប្រកាសរើសបុគ្គលិក ជិត១ពាន់នាក់
- បងប្អូនកម្មករនិយោជិតសម្តែងភាពសប្បាយរីករាយក្រោយ ទទួលបានប្រាក់សំណងដែលរដ្ឋាភិបាលផ្តល់ជូន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើក ថវិកាដល់កម្មករនិយោជិតសរុប ២៥៤២ ដែលថៅកែរត់ចោល
- ក្រុមហ៊ុន DKSH ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៣១៥ នាក់
- សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាពួតដៃគ្នាជាមួយក្រសួងការងាររៀបចំ សិក្ខាសាលាហ្វឹកហាត់ (BOOT CAMP)
- ក្រុមហ៊ុនធំចំនួន៦ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារជាង៦០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃទី២៩ ខែមីនាខាងមុខនេះ
- ក្នុងខែមីនានេះ ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជិត ១៣០០នាក់នៅក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)