សេចក្ដីជូនដំណឹង

គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប)


គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនពលករ-ពលការិនី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយភាពចាំបាច់របស់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យប្រើប្រាស់រូបថតមានទំហំ ៣.៥ x ៤.៥ និងផ្ទៃខាងក្រោយពណ៌ស ក្នុងការស្នើសុំទិដ្ឋាការ(VISA) ដោយមិនមែនជារូបថតស្កែន និងរូបថតកែឡើយ។ អាស្រ័យន័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនពលករ-ពលការិនី និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ ព័ត៌មានបន្ថែមសូមទាក់ទងគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប)

ទ.ជ.ម.ក Facebook